ដោយសារ​ប្រាក់ខែ​ចាយ​មិន​គ្រប់ និង​បំពេញ មហិច្ឆតា មន្ត្រីរាជការ​ចេញលក់​គ្រឿងញៀន កក្រើក​ក្រុងភ្នំពេញ​

, , Leave a comment

​រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​ម្នាក់​ជា​មន្ត្រី​នគរបាលជាតិ ត្រូវបាន​តុលាការ​សាកសួរ​បន្ទាប់​ពី​បញ្ជូនទៅ​កាលពី​ព្រឹក​ថ្ងៃ​១៦ មិថុនា ឆ្នាំ​២០១៤ ។ ក្រោយ​ការឆែកឆេរ​ផ្ទះ​ពីរ​កន្លែង​បាន​បន្តិច​ជនសង្ស័យ​ម្នាក់​ជា​មន្ត្រី​នគរបាលជាតិ ត្រូវបាន​ចាប់ខ្លួន​ដាក់​ខ្នោះដៃ​ត្រ​ព័ទ្ធ​មក​ក្រោយ​ខណៈដែល​សមត្ថកិច្ច​អះអាងថា រូបគេ​ពាក់ព័ន្ធ និង​ការជួញដូរ​រក្សាទុក និង​ប្រើប្រាស់​សារធាតុ​ញៀន​ខុសច្បាប់ ។ វត្ថុតាង​មួយចំនួន​រួមទាំង​ថ្នាំញៀន​ជាច្រើន​កញ្ចប់​ត្រូវបាន​រឹបអូស​ដោយ​កម្លាំង​សមត្ថកិច្ច​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​ក្រសួងមហាផ្ទៃ កាលពីពេល​ថ្មី នៅតាម​បណ្តោយ​ផ្លូវលំ ភូមិ​ក្បាល​ទំនប់ សង្កាត់​បឹងទំពុន ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ។​

 

​ប្រធាន​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​ក្រសួងមហាផ្ទៃ លោក​ឧ​ត្ត​ម​សេនីយ៍ ខៀវ សាម៉ន បាន​និយាយថា កាលពី​ថ្ងៃទី​១២ ខែមិថុនា ឆ្នាំ​២០១៤ វេលា​ម៉ោង​១៤​និង​៣០​នាទី កម្លាំង​អគ្គស្នងការ​នគរបាល​ជាតិ បាន​ដឹកនាំ​ដោយ លោក​វរសេនីយ៍ទោ អ៊ិន សុង និង​ដឹកនាំ​សម្របសម្រួល​ពី​លោក សៀង សុខ ព្រះរាជអាជ្ញារង និង​ក្រឡាបញ្ជី បាន​ចុះបង្ក្រាប​ករណី​ជួញដូរ រក្សាទុក និង​ប្រើប្រាស់​ដោយ ខុសច្បាប់​នូវ​សារធាតុ​ញៀន នៅ​ចំណុច​តាម​ផ្លូវលំ ភូមិ​ក្បាល​ទំនប់ សង្កាត់​បឹងទំពុន ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ។ តាម​ប្រភពព័ត៌មាន​បាន​ឲ្យ​ដឹងថា នៅពេល​មុខសញ្ញា​កំពុង​ធ្វើ​សកម្មភាព​ជាក់ស្ដែង និង​បាន​បន្ត​ឆែកឆេរ​លំនៅឋាន ២​កន្លែង​ជា​បន្តបន្ទាប់ ដែល​ផ្ទះ​ទី​១ ផ្ទះ​គ្មាន​លេខ ស្ថិតក្នុង​ភូមិ​ក្បាល​ទំនប់ សង្កាត់​បឹងទំពុន ខណ្ឌមានជ័យ និង​ផ្ទះ​ទី​២ ផ្ទះ​លេខ​១​បេ ស្ថិតនៅ​ក្នុងភូមិ​តាងៅ​ក្រោម សង្កាត់​និរោធ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ឃាត់​បាន​ជនសង្ស័យ​ម្នាក់ និង​ចាប់យក​វត្ថុតាង​គ្រឿងញៀន​ចំនួន​៥​ប្រភេទ សរុប ៣.៥៨០,៧៣g ។

 

តាម​ប្រភព​ដដែល​បាន​ឲ្យ​ដឹង​ទៀតថា ជនសង្ស័យ​មានឈ្មោះ ឡេ ចន្ថា ភេទ​ប្រុស ជនជាតិខ្មែរ កើត​នៅ​ឆ្នាំ ១៩៦៥ មាន​ស្រុកកំណើត នៅ​ភូមិ​ព្រែក​សំរោង ឃុំ​កោះធំ ស្រុក​កោះធំ ខេត្តកណ្ដាល និង​លំនៅដ្ឋាន​បច្ចុប្បន្ន​ភូមិ​ក្បាល​ទំនប់ សង្កាត់​បឹងទំពុន ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ មានមុខ​របរ​ជានគ​របាល​ជាតិ​កម្រិតវប្បធម៌​ថ្នាក់​ទី​១២ ក្នុងនោះ​សមត្ថកិច្ច​បាន​ដកហូត​វត្ថុតាង​សរុប​រួមមាន ៖ ១.​សារធាតុ​ញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន (ICE) ទម្ងន់ ១.៥៦៧,៨៥​ក្រាម​, ២.​សារធាតុ​ញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​គ្រាប់ (WY) ទម្ងន់​៦២.៥៧​ក្រាម​, ៣.​សារធាតុ​ញៀន​ប្រភេទ​កេ​តា​មីន​ទម្ងន់ ៩១,៥៣​ក្រាម​, ៤.​គ្រឿងញៀន​ប្រភេទ​ហេ​រ៉ូ​អ៊ី​ន​ទម្ងន់ ២៨០,៣៩​ក្រាម​, ៥.​ម្សៅ​ពណ៌​ស (​កាហ្វេ​អ៊ិន​) ទម្ងន់​១.៥៧៨,៩៧​ក្រាម (​ធ្វើតេស្ត​បឋម​លទ្ធផល​មិន​ច្បាស់លាស់​), ៦.​ជញ្ជីង​សម្រាប់​ថ្លឹង​គ្រឿងញៀន ០៣​គ្រឿង​, ៧.​ឧបករណ៍​សម្រាប់​វេច​ខ្ចប់ និង​ប្រើប្រាស់​គ្រឿងញៀន​មួយចំនួន ៕

18-6-2014 18-6-2014 (1) 18-6-2014 (2) 18-6-2014 (3)

 

Leave a Reply

(*) Required, Your email will not be published