ចេញ​ឆក់ មិន​មើល​ស្ថានការណ៍ ប៉ះចំ​មន្ត្រីរាជការ ត្រូវ​ចូល​ទ្រុង​ដែក​

, , Leave a comment

​រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​២​នាក់​ដែល​សកម្ម​ក្នុងការ​ឆក់ ត្រូវបាន​សមត្ថកិច្ច​ធ្វើ​ការចាប់​ឃាត់ខ្លួន ក្រោយ​ធ្វើ​សកម្មភាព​ឆក់​ខ្សែក​ពី​ស្ត្រីជន​រ​ង​គ្រោះ​​កាលពី​វេលា​ម៉ោង​១២​និង​៣០ នាទី​ថ្ងៃទី​១៦ ខែមិថុនា ឆ្នាំ​២០១៤ នៅត្រង់ចំណុច​ផ្លូវ​លេខ​១៩៦ សង្កាត់​វាលវង់ ខណ្ឌ​៧​មករា រាជធានី​ភ្នំពេញ ។

 

​ប្រភពព័ត៌មាន​ពី​សមត្ថកិច្ច​មូលដ្ឋាន​បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ដែល​ត្រូវ​ឃាត់ខ្លួន​នោះ​មានឈ្មោះ យ៉ែម បញ្ញា ភេទ​ប្រុស អាយុ​២០ ឆ្នាំ ស្នាក់នៅ​ភូមិ​ស្លែងរ​លឺ​ង សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ និង​ម្នាក់ទៀត​មានឈ្មោះ សេក សុខលី ភេទ​ប្រុស អាយុ​១៩ ឆ្នាំ ស្នាក់​នៅផ្ទះ​លេខ​១០ ផ្លូវ​២៧១ សង្កាត់​បឹង​សាឡាង ខណ្ឌទួលគោក ។ ចំណែក​ជនរងគ្រោះ​ឈ្មោះ កេ​ត សុវណ្ណ ភេទ​ស្រី អាយុ​៥៨ ឆ្នាំ មុខរបរ​មន្ត្រីសង្កាត់​វាលវង់ ស្នាក់​នៅផ្ទះ​លេខ​១៦២E3 ផ្លូវ​លេខ​១៦៩ សង្កាត់​វាលវង់ ខណ្ឌ​៧​មករា ។​

 

​ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា មុខ​ពេល​កើតហេតុ​ជនរងគ្រោះ​បាន​ជិះ​ម៉ូតូឌុប​មកពី​ផ្ទះ​លោក​ចៅសង្កាត់​វាលវង់ ដើម្បី​មក​ធ្វើការ​ស្រាប់​មកដល់​កន្លែងកើតហេតុ​ស្រាប់​តែមាន​ជនសង្ស័យ​២​ជិះ​ម៉ូតូ​ម៉ាក​សេ​១២៥ ពណ៌​ខ្មៅ អត់​មាន​ស្លាក​លេខ ជិះ​មកពី​ក្រោយ​គាត់​ហើយ​បានធ្វើ​សកម្មភាព​ឆក់​ខ្សែក​ពី​ក​ពី​ជនរងគ្រោះ បណ្ដាល​ឲ្យ​ជនរងគ្រោះ​ធ្លាក់​ពីលើ​ម៉ូតូ​បែកក្បាល​ពី​ចំហៀង ។ ភ្លាមៗ​នោះ​ជនរងគ្រោះ​បាន​ស្រែកថា ចោៗ ផ្អើលឆោឡោ​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ជួយ​ស្ទាក់ និង​មានការ​អន្តរាគមន៍​ពី​សមត្ថកិច្ច​ដែល​ល្បាត ក៏​ចាប់បាន​ជនសង្ស័យ​ទាំងពី​តែម្តង ។

 

​ក្រោយពី​កើតហេតុ​ជនសង្ស័យ និង​វត្ថុតាង រួមទាំង​ម៉ូតូ​ត្រូវបាន​សមត្ថកិច្ច​បញ្ជូន​ទៅ​អធិការដ្ឋាន​ខណ្ឌ​៧​មករា ដើម្បី​ប​ញ្ចូ​ន​បន្តទៅ​តុលាការ​ដោះ​ស្រា​យ​តាមផ្លូវ​ច្បាប់​៕

18-6-2014

 

Leave a Reply

(*) Required, Your email will not be published