លោក គង់​សុផល នាយរង​សង្កាត់​ព្រៃឈើ​អូរ​ពងមាន់ ឃុបឃិត​ឲ្យ​ក្រុម​ឈ្មួញ​រកស៊ី​ដឹកឈើ​ប្រណីត និង​សត្វព្រៃ យ៉ាង​គគ្រឹកគគ្រេង​

, , Leave a comment

​ខេត្តស្ទឹងត្រែង ៖ បច្ចុប្បន្ននេះ​ភាពអនាធិបតេយ្យរបស់​ក្រុម​ឈ្មួញ​រកស៊ីដឹកជញ្ជូន​ឈើ​ប្រណីត និង​សត្វព្រៃ​យ៉ាងគគ្រឹកគគ្រេង តាមផ្លូវគោក គឺ​ផ្លូវជាតិ​លេខ ​៧ ​និង​លេខ​ ៧៨A ​ដោយមាន​លោក គង់​សុផល នាយរង​សង្កាត់រដ្ឋបាល​ព្រៃឈើ​អូរ​ពងមាន់ ជា​អ្នក​បើកភ្លើង​ខៀវ​ឲ្យក្រុម​ឈ្មួញ​រកស៊ីដឹកជញ្ជូន​បទល្មើសគ្មាន​នរណា​ហ៊ាន​ប៉ះពាល់​ទេ ព្រះ​តែ​ជំនាញ​រដ្ឋបាល​ព្រៃឈើ ជា​អ្នក​ឲ្យ​ដៃ​ទៅហើយ​។​

 

សកម្មភាព​ដឹកជញ្ជូន​ឈើ​ខុសច្បាប់ និង​សត្វព្រៃ ធ្វើឡើង​ទាំង​តាម​រថយន្ត​តូច ធំ ម៉ូតូ ជា​រៀងរាល់ថ្ងៃ​រាល់​យប់ ដោយ​គ្មាន​រំខាន​ដល់​អាជ្ញាធរ និង​សមត្ថកិច្ច​ពាក់ព័ន្ធ​នោះឡើយ​ ។ បើតាម​សេ​ច​ក្តី​រាយការណ៍ពី​ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹងថា លោក គង់​សុផល នាយរង​សង្កាត់​​រដ្ឋបាល​ព្រៃឈើ​អូរ​ពងមាន់​ និង​ជា​ក្រុមការងារ​ចល័ត​នៃ​ក្រុម​បង្ក្រាប​បទល្មើស​ព្រៃឈើ​ជា​កូនចៅ​សំណព្វចិត្ត​លោក ឆេង គឹម​ស៊ុន ជា​ប្រធាន​រដ្ឋបាល​ព្រៃឈើ​បាន​ឃុបឃិត​ឲ្យ​ក្រុម​ឈ្មួញ​ដូចជា​ឈ្មោះ ដួង ឈ្មោះ ធា​បាក់ ឈ្មោះ ​ហុង ឈ្មោះ ​ភាព ​និង​ឈ្មួញ​ជាច្រើនរកស៊ី​ដឹកជញ្ជូន​​គ្រ​ញូង​ចេញពី​ខេ​ត្ត​ស្ទឹងត្រែង ​និង​ឈ្មួញ​ដឹកឈើ​ចេញពី​ទឹកដី​ខេត្ត​រតនគីរី​ តាមផ្លូវ​ជាតិ​លេខ​ ៧៨A​ បើក​ឆ្លងកាត់​ចំណុច​អូរ​ពងមាន់ នាំទៅ​ប្រទេស​វៀតណាម យ៉ាង​អនាធិបតេយ្យ ។​

 

​ការដឹកជញ្ជូន​បទល្មើសរបស់​ក្រុម​ឈ្មួញ​ធំៗ​ដុះ​ស្លែ​ទាំងនេះហាក់បីដូចជា​ មិន​ខ្លាចញញើតដល់​អាជ្ញាធរ​និង​សមត្ថកិច្ច​ពាក់ព័ន្ធណា​ម្នាក់​នោះឡើយ​ ។ សព្វថ្ងៃនេះលោក គង់​ សុផល កំពុងតែ​ប្រព្រឹត្តអំពើពុករលួយ​ជា​ចំហ​ដូចជា ការ​កោសរូស​ឲ្យ​ក្រុម​ឈ្មួញរកស៊ី​ដឹកជញ្ជូន​ឈើ​ប្រណីត និង​សត្វព្រៃចូលមក​បង់លុយ​ប្រចាំថ្ងៃ ឬ​ប្រចាំខែ ។ ដោយឡែក​ក្រុម​ឈ្មួញរកស៊ី​ជួញដូរ​សត្វព្រៃ​បង់លុ​យ​ទៅតាម​ការកំណត់ ចំណែក​ក្រុម​ឈ្មួញរកស៊ី​ដឹកជញ្ជូន​ឈើ​គ្រញូង និង​ឈើ​ប្រណីតបង់លុយ​ច្រើន​ ឬ​តិច អាស្រ័យ​លើ​ការចាត់ចែងរបស់លោក គង់​ សុផល​ ។​

 

​ក្រុម​ឈ្មួញ​រកស៊ី​បទល្មើសឲ្យ​តែ​ដឹកជញ្ជូន​ឆ្លងកាត់ តាមផ្លូវ​ជាតិ​លេខ​៧​ចំណុច​អូរ​ពងមាន់ គឺ​មិនអាច​គេច​ផុតពី​ក្រសែភ្នែករបស់លោក គង់​ សុផល មេព្រៃ​ពុករលួយ​នោះទេ ហើយ​បើ​ហ៊ាន​លោត​ឆ័ត្រពិតជា​ត្រូវ​លោក គង់​ សុផល បញ្ជា​កម្លាំង​ឲ្យ​ដេញ​បង្ក្រាបយកមក​ធ្វើការ​ផាកពិន័យ ហើយ​ថែមទាំង​អួតអាង​ថា ពួកគេ​ធ្វើ​តាមតែ​ថ្នាក់លើ​បញ្ជា គឺ​លោក​លោក អ៊ីវ ឯក​សាវ​ត្តី ជា​នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តស្ទឹងត្រែង​ ហើយ​លោក គង់​ សុផល នាយរង​សង្កាត់រដ្ឋបាល​ព្រៃឈើ​អូរ​ពងមាន់ធ្លាប់បាន​អះអាងថា ក្រុម​ឈ្មួញ​រកស៊ី​បទល្មើស​ខុសច្បាប់ បង់លុយ​ឲ្យ​គាត់​ទាំង​ប៉ុន្មាន គឺ​គាត់​បាន​បង់​ជូន​ថ្នាក់លើ​ទាំងអស់ សូម្បី​តែមួយ​សេន​ក្តី មួយ​រៀល​ក្តី ក៏​គាត់​មិន​ទុក​ដែរ​។​

 

​ពាក់ព័ន្ធ​នឹង​ការ​រិះគន់ថា លោក គង់ សុផល នាយរង​សង្កាត់​ព្រៃឈើ​អូរ​ពងមាន់ បាន​ឃុបឃិត​ឲ្យ​មានបទល្មើស​ដឹកជញ្ជូន​ឈើ​និង​សត្វព្រៃ យ៉ាង​គគ្រឹកគគ្រេង កំណើត​ថ្មី ព្យាយាម​ធ្វើការ​ទា​ក់​ទ​ង​តាមរយៈ​ទូរស័ព្ទ ដើម្បី​សុំ​ការបំភ្លឺ ពី​បញ្ហា​ដូចខាងលើ​នេះដែរ ប៉ុន្តែ​ពុំ​អាចទាក់ទង​បានទេ​៕  ដោយ បុត្ត​មានពរ

st

 

Leave a Reply

(*) Required, Your email will not be published