Manchester City ត្រៀម​ប្រាក់​២៥​លាន​ផោន​ដើម្បី​ទិញ Pepe ពី Real Madrid

, , Leave a comment

​ក្លិប​មេឃ​ខៀវ Manchester City ត្រូវបាន​គេ​មើលឃើញថា​កំពុងតែ​រៀបចំ​សំណើរ​ប្រមាណ​២៥​លាន​ផោន​លើ​ការនាំយក​ខ្សែការពារ Pepe ពី​ក្រុម​អធិរាជ​ស Real Madrid ។ កីឡាករ​សញ្ជាតិ​ព័រ​ទុយ​ហ្គា​ល់​រូបនេះ​បង្ហាញ​ពី​ទម្រង់​លេង​យ៉ាង​ល្អ​ឲ្យ Real Madrid កាលពី​រដូវ​កាល​មុន​ហើយ​បាន​ជួយ​ឲ្យ​ក្លិប​ឈ្នះ​ជើងឯក Champions League និង Copadel Rey ផងដែរ​។​

 

​ទោះបីជា​យ៉ាងណាក៏ដោយ​ការរីកចម្រើន​នៃ​ទម្រង់​លេង​របស់ Raphael Varane និង Sergio Ramos អាចធ្វើ​ឲ្យ​តំណែង​របស់ Pepe នៅ​ទឹកដី Bernabeu បាន​បញ្ហា​។ គួរ​បញ្ជាក់ថា Manchester City កំពុងមាន​ក្តី​សង្ឃឹមថានឹង​អាច​ទិញយក​ខ្សែការពារ​នេះ​បាន​ដើម្បី​ចាប់​ដៃគូ​ជាមួយ​កីឡាករ Vincent Kompany នៅ​រដូវ​កាល​ក្រោយ​៕

Pepe-Real-Madrid

 

Leave a Reply

(*) Required, Your email will not be published