បុរស​ម្នាក់​បាន​កៀប​ជាប់​ក្នុងការ​ប៊ី​ន ក្នុងករណី​រថយន្ត​ដឹក​ត្រី បុក​ជាមួយ​រថយន្ត​ដឹក​ថ្ម​

, , Leave a comment

​រាជធានី​ភ្នំពេញ ៖ យ៉ាងហោចណាស់​មនុស្សម្នា​ក់បាន​រងរបួស​ធ្ងន់ ខណៈដែល​រថយន្ត​ដឹក​ត្រី​បើក​ទៅ​ប៉ះ​ម៉ូតូ ហើយ​ច្រឡំ​ជាន់​ហ្គ្រែ​ជ្រុល​ទៅបុក​រថយន្ត​ដឹក​ថ្ម​វេលា​ម៉ោង​២​និង​២០​នាទី​រសៀល ថ្ងៃទី​១៥ ខែមិថុនា ឆ្នាំ​២០១៤ ស្ថិត​តាម​បណ្តោយ​ផ្លូវ​១៥១ ក្នុងភូមិ​សំរោង សង្កាត់​សំរោង ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ បណ្តាល​ឲ្យ​អ្នកបើកបរ​រថយន្ត​ដឹក​ថ្ម​កៀប​ជាប់​ក្នុងការ​ប៊ី​ន​របួសធ្ងន់ ។​

 

​ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​រថយន្ត​ដឹក​ត្រី ម៉ាក​ហ្វុ​យ​ហ្សូ ពណ៌​បៃតង​លាយ​ក្រហម ពាក់​ស្លាក​លេខ​ភ្នំពេញ 3B-4965 បើកបរ​ដោយ​បុរស​ម្នាក់ ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវ​១៥១ ពី​កើ​តទៅ​លិច បាន​ជ្រុល​ទៅ​ប៉ះ​ម៉ូតូ​១​គ្រឿង​តែ​មិន​បណ្តាល​ឲ្យ​រងរបួស​នោះទេ ។ ក្រោយពី​រថយន្ត​ដឹក​ត្រី​ប៉ះ​ម៉ូតូ​ក៏​ច្រឡំ​ជាន់​ហ្គ្រាំ​ង​បន្ថែម​ល្បឿន​ជ្រុល​ទៅបុក​រថយន្ត​ដឹក​ថ្ម​ម៉ាក​អ៊ី​ហ្សុ​យៗ យ៉ាង​ពេញទំហឹង​បណ្តាល​ឲ្យ​អ្នកបើកបរ​រថយន្ត​ដឹក​ថ្ម​កៀប​ជាប់​នៅក្នុង​រថយន្ត​រងរបួស​ធ្ងន់ ។ រីឯ​រថយន្ត​ដឹក​ត្រី​បាន​ប្លោង​ទៅ​ធ្លាក់​ក្បាល​ចូល​បឹង​ប៉ុន្តែ​មិន​រងរបួស​ធ្ងន់​នោះទេ ។​

 

​ក្រោយ​កើតហេតុ​រថយន្ត​ទាំងពីរ ត្រូវបាន​សមត្ថកិច្ច​ខ​ណ្ឌ​សែន​សុខ​យកទៅ​រក្សាទុក​ដើម្បី​ធ្វើការ​ដោះស្រាយ​ជា​ក្រោយ ៕

PP_16-6-2014 (1) PP_16-6-2014

 

Leave a Reply

(*) Required, Your email will not be published