កម្មករ​ជៀរ​ជ័រកៅស៊ូ​ម្នាក់​បានសំរេច​ចិត្ត​យក​ខ្សែរ​ភ្លើង​ប្រវែង​ជាង​១​ម៉ែត្រ ចងក​-​ធ្វើអត្តឃាត​(វីដេអូ)

, , Leave a comment

​ខេត្តមណ្ឌលគិរី​ ៖ កម្មករ​ជៀរ​ជ័រកៅស៊ូ​ម្នាក់​បានសំរេច​ចិត្ត​យក​ខ្សែរ​ភ្លើង​ប្រវែង​ជាង​១​ម៉ែត្រ​ចងក ធ្វើអត្តឃាត​ខ្លួនឯង​ក្នុង​រោង​ក្រោ យ​ផ្ទះ​ស្លាប់​បាត់បង់​ជិវិត  នៅ​ម៉ោង​ប្រមាណ​ជា​៧​និង​៣០​នាទី​យប់​ថ្ងៃទី​១១ មិថុនា ២០១៤ ស្ថិតក្នុង​ភូមិ​ឆ្នែង ឃុំ​ស្រែ​ខ្ទុ​ម ស្រុក​កែវ​សីមា ខេត្តមណ្ឌលគិរី ។​

 

​ក្រោយពេល​ក្រុមគ្រួសារ​បានឃើញ​សាកសព​ភ្លាម ក៏បាន​ទំនាក់ទំនង​ទៅ​សមត្ថកិច្ច​ស្រុក ឲ្យ​ចុះមក​ត្រួតពិនិត្យ ហើយ​សមត្ថកិច្ច​បានធ្វើ​កោសល្យ​វិ​ច្ច័​យ និង​អះអាងថា​សាកសព​ពិតជា​បាន​ដាច់ខ្យល់​ស្លាប់ ដោយសារ​រូបគេ​បាន​យក​ខ្សែរ ភ្លើង​ចងក​ពិតមែន ។​

 

​ម្តាយ​របស់​សព​បានអោយ​ដឹងថា​កូន​គាត់​ឈ្មោះ អ៊ា​ត វុ​ធ ភេទ​ប្រុស អាយុ​២៥​ឆ្នាំ  ជា​កម្មករ​ស៊ីឈ្នួល​ជៀរ​ជ័រកៅស៊ូ អោយ​ខ្មែរ​អ៊ីស្លាម  រស់នៅក្នុង​បន្ទុក​ក្រុមគ្រួសារ​របស់គាត់​មាន​គ្នា​៣​នាក់ ។ នៅ​ល្ងាច​ថ្ងៃកើតហេតុ  កូនប្រុស​គាត់​បាន​វិល ត្រឡប់​មកពី​ជៀរ​ជ័រកៅស៊ូ និង​មុជទឹក​ហូបបាយ​ដូច​សព្វមួយដង ។ គ្រានោះ​កូនប្រុស​គាត់​បាន​ស្រែកហៅ​ប្អូនស្រី  ដែល នៅ​មើល​ទូរទស្សន៍ នៅឯ​ផ្ទះ​អ្នកជិតខាង សួររក​ដប​ថ្នាំលាបក្រចក​របស់​ម្តាយ ដើម្បី​យក​អោយ​ម្តាយ ព្រោះ​ម្តាយ​បាន​សួររក ។ ស្ត្រី​ជា​ម្តាយ​បន្តថា មិនដឹង​យ៉ាងម៉េច​កូន​របស់គាត់​ស្ងាត់ឈឹង​លែង​លឺមាត់ ហើយ​គាត់​ក៏​សំងំ​ដេក​ក្នុងផ្ទះ​ទៅ ។​មួយសន្ទុះ ក្រោយមក ក៏មាន​មិត្ត​ភ័​ក្ត​កូន​គាត់​ជិះ​ម៉ូតូ​ចូល​មករក  ហើយក៏​ប្រទះឃើញ​រូបគេ​ដាច់ខ្យល់​ស្លាប់ ដោយមាន​ខ្សែរ​ភ្លើង​ចងក ភ្ជាប់​ទៅ​និ ង​ធ្នឹម​រោង​ខាងក្រោយ​ផ្ទះ ។​

 

​ក្រុមគ្រួសារ​បាន​សំណូមពរ​ទៅ​ម្ចាស់​ចម្ការកៅស៊ូ ជា​ខ្មែរ​អ៊ីស្លាម សុំ​ចាក់​មេក្រូ​ធ្វើបុណ្យ​នៅក្នុង​ផ្ទះ​នេះ  ប៉ុន្តែ​ម្ចាស់ ចម្ការ​មិន​អនុញ្ញាត ដោយ​ឆ្លើយថា​យកទៅ​ធ្វើបុណ្យ​នៅ​ស្រុកកំណើត​ទៅ  គេ​ផ្ទាល់​ជា​អ្នក​ចេញថ្លៃ​ឈ្នូ​ល​អោយ ព្រោះ​ទីនេះ ជា​ភូមិ​របស់​ខ្មែរ​អ៊ីស្លាម​មិន​អនុញ្ញាតអោយ​ធ្វើបុណ្យ និង​បូជាសព​ជា​របៀប​ខ្មែរ​នៅលើ​ចម្ការ​ខ្លួន​នោះទេ ។

 

​ទោះជា​យ៉ាងណា គ្រួសារ​សព​បាន​បង្ខំចិត្ត​ជួល​រថយន្ត​ដឹក​សាកសព​ទៅធ្វើ​បុណ្យ តាម​ប្រពៃណី​នៅ​ឃុំ​ជី​ពាំង ស្រុក ពញ្ញាក្រែក ដែលជា​ស្រុកកំណើត ៕ អត្ថបទ​៖​ម៉ា​ណា​ល់​

15-6-2014

 

 

 

Leave a Reply

(*) Required, Your email will not be published