ស្វែង​យល់​ដំណោះ​ស្រាយ​បញ្ហា​កុមារ​មិនសូវ​ទទួលទាន​អាហារ​

, , Leave a comment

​ជាធម្មតា​រឿង​អាហារ​ទទួលទាន​របស់​កូន គឺជា​កត្តា​មួយ​ដែល​ឪពុកម្តាយ​រមែង​ផ្តោត​ការយកចិត្តទុកដាក់​សំខាន់​ជាងគេ​មុន​អ្វីៗ​ទាំងអស់​។ ក៏ប៉ុន្តែ​ក្រោ​យពេល​កូន​ចាប់ផ្តើម​ដុះធ្មេញ​បាន​ច្រើន​ហើយ​អាច​ទំពា​អាហារ​បាន​ច្រើន​ប្រភេទ​នោះ កុមារ​រមែង​នឹង​ចាប់ផ្តើម​មាន​ការវិវឌ្ឍ​ន៍​មួយ​ដើម្បី​សិក្សា​ឈ្វេងយល់​ពី​រសជាតិ​នៃ​អាហារ ទាំងអស់នោះ​។

 

​បញ្ហា​ដែល​នឹង​កើតមាន​នៅពេលនោះ គឺ​កុមារ​ចាប់ផ្តើម​រើស​ចំណី​មិនសូវ​ចង់​ទទួលទាន​អាហារ​ទៅតាម​ពេល​កំណ​ត់នៃ​ថ្ងៃ​នីមួយៗ ដែលជា​ការបង្ក​បញ្ហា​ពិបាក​នៅក្នុង​ចិត្ត​ពី​សំណាក់​ឪពុកម្តាយ ។ នៅពេលនេះ​យើង​នាំគ្នា​ទៅ​មើលថា តើ​គួរ​មាន​វិធី​បែបណា​នៅពេល​កូន​ចាប់ផ្តើម​បង្ហាញ​សញ្ញាណ​រើស​ចំណី​?

 

-​ឪពុកម្តាយ​គួរផ្តល់​អាហារ​ដែលមាន​លក្ខណៈ​ល្អិត ឬ​រាង​គគ្រើម​បន្តិច​ឱ្យ​ស័ក្តិសម​ទៅតាម​វ័យ​របស់​ពួកគេ លុះ​កុមារ​លូតលាស់​វ័យ​ធំ​ល្មម​នឹង​ទំពា​អាហារ​បាន​គួរ​ប្តូរ​ទៅជា​អាហារ​ប្រភេទ​គោក​ជំនួស តែ​អាច​លាយ​ជាមួយ​បន្លែ និង​សាច់ក្រក​ដើម្បីឱ្យ​សោភណភាព​ទាក់ទាញ​ចង់​ទទួលទាន​។

 

-​ចំណីអាហារ​ដែល​កូន​គួរ​ទទួលទាន​ក្នុង​ថ្ងៃ​នីមួយៗ គួរ​ជា​អាហារ​ដែល​ពោរពេញ​ទៅដោយ​គុណប្រយោជន៍ និង​ផ្តល់ឱ្យ​ថាមពល​ខ្ពស់​ដូចជា​អាហារ​ពពួក​ប្រូតេអ៊ីន ស៊ុត សាច់សត្វ ទឹកដោះគោ រួមទាំង​អាហារ​ពពួក​កាបូ​អ៊ី​ដ្រា​ដ​ផងដែរ​។

 

-​ឪពុកម្តាយ​គួរ​បង្រៀន​កូន​ឱ្យ​ចេះ​ដួស អាហារ​ទទួលទាន​ដោយ​ខ្លួន ដើម្បី​ជួយ​ជំរុញ​ការអភិវឌ្ឍន៍​ក្នុងការ​សិក្សា​ឈ្វេងយល់​ផ្សេងៗ​។

 

-​ឪពុកម្តាយ​គួរ​យល់ដឹង​ពី​វិធី​កែច្នៃ​អាហារ​ឱ្យបាន​ច្រើន​ប្រភេទ និង​មាន​លក្ខណៈ​គួរឱ្យ​ចង់​ទទួលទាន ដើម្បី​បញ្ចៀស​បញ្ហា​កូន​មិន​ចង់​ទទួលទាន​ក្នុង​រូបភាព​អាហារ​ដដែលៗ​។

 

-​សាង​បរិយាកាស និង​បរិស្ថាន​ជុំវិញ​ដោយ​បើកឱកាស​ឱ្យគេ​បាន​ចូលរួម​តុ​ទទួលទាន​អាហារ​ជាមួយ​មនុស្ស​ចាស់ និង​មនុស្ស​ចាស់​គួរ​ធ្វើខ្លួន​ជា​គំរូ​យ៉ា​ង​ល្អ​ក្នុងពេល​ទទួលទាន​ដូចជា ការទទួល​ទាន​បន្លែ ដែល​អាចជួយ​ជំរុញ​ឱ្យ​កុមារ​កើតការ​រៀនសូត្រ និង​សម្រប​ខ្លួនឯង ។

 

-​នៅពេលណា​កូន​មាន​បញ្ហា​ក្នុងការ​ទទួលទាន​កាន់តែ​ថយ​តិច​ទៅ ឬ​មិន​ឡើង​ទម្ងន់​ខ្លួន​ឪពុកម្តាយ​គួរ​ប្រញាប់​ពិភាក្សា​ជាមួយ​គ្រូពេទ្យ​ជំនាញ​ផ្នែក​កុមារ​ទើប​ជាការ​ប្រសើរ​៕

pickyeater

 

Leave a Reply

(*) Required, Your email will not be published