​ម្ចាស់ផ្ទះ​ប្រេ​ស៊ី​ល​ជា​ក្រុម​ដែល​អាច​លើ​ពាន World Cup ឆ្នាំ​២០១៤​នេះ​

, , Leave a comment

​ក្រុមបាល់ទាត់​ជម្រើសជាតិ​ប្រេ​ស៊ី​ល​ត្រូវបាន​គេ​ដាក់​ងារ​ថា “​សាំ​បា​ប្រេ​ស៊ី​ល​” ហើយ​ចូល​ជា​សមាជិក​របស់ FIFA ចាប់តាំងពី​ឆ្នាំ​១៩២៣​មកម្ល៉េះ ។ ប្រេ​ស៊ី​ល​ជា​ប្រទេស​តែមួយគត់​ដែល​ទទួលបាន​ជោគជ័យ​ជាងគេ​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ FIFA World Cup ដោយ​ពួកគេ​ឈ្នះ​ជើងឯក​បាន​៥​លើក​គឺ​ក្នុង​ឆ្នាំ​1958, 1962, 1970, 1994 និង​2002 ហើយ​ប្រេ​ស៊ី​ល​ក៏​ជា​ក្រុម​ជោគជ័យ​បំផុត​ផងដែរ​ក្នុងការ​ប្រកួត​FIFA Confederations Cup ដោយ​ឈ្នះ​ជើងឯក​បាន​ចំនួន​៤​ដង ។ ប្រេ​ស៊ី​ល​ជា​ក្រុម​តែមួយគត់​ដែល​បង្ហាញ​វត្តមាន​ក្នុង​កម្មវិធី World Cup មិនដែល​ខកខាន​សោះ ។ កីឡាករ​ដែល​ចូល​លេង​បាន​ច្រើនជាងគេ​បំផុត​របស់​ប្រេ​ស៊ី​ល​គឺ Cafu (142​ដង​) និង​អ្នក​ដែល​ស៊ុត​បាន​ច្រើន​បំផុត​គឺ​Pele (77​គ្រាប់​) ។ បច្ចុប្បន្ន​ប្រេ​ស៊ី​ល​កំពុង​ឈរ​នៅ​ចំណាត់​លេខ​៣​របស់​FIFA ។ សម្រាប់​ឆ្នាំ​២០១៤​នេះ​សហព័ន្ធ​បាល់ទាត់​ពិភពលោក​ហៅ​កាត់​ថា FIFA បានជ្រើសរើស​ឲ្យ​ប្រេ​ស៊ី​ល​រៀបចំ​ធ្វើជា​ម្ចាស់ផ្ទះ​ហើយ​ពួកគេ​មាន​ក្តីសង្ឃឹម​ខ្ពស់​ថា ពាន​នេះ​នឹងមិន​អាច​ឲ្យ​ក្រុម​ណា​ហែរ​ចេញពី​ទឹកដី​របស់ខ្លួន​បានឡើយ ។

 

​បច្ចុប្បន្ន​ប្រេ​ស៊ី​ល​កំពុង​ស្ថិតក្រោម​ការដឹក​នាំ​របស់​គ្រូបង្វឹក​លោក Luiz Felipe Scolari ហើយ​លោក​បានតែងតាំង​កីឡាករ Thiago Silva ឲ្យ​ធ្វើជា​ប្រធាន​ក្រុម ។ កីឡាករ​ទាំង​២៣​នាក់​ដែល​លោក Scolari ជ្រើសរើស​សម្រាប់​ការប្រកួត World Cup នេះ​មានដូចជាៈ​អ្នកចាំទី​Cesar, Jefferson, Victor ខ្សែការពារ Dante, DavidLuiz, ThiagoSilva, Henrique, DaniAlves, Maicon, Marcelo, Maxwell​ខ្សែបម្រើ Fernandinho, Hernanes, LuizGustavo, Oscar, Paulinho, Ramires, Willian, Bernard ខ្សែប្រយុទ្ធ​Fred, Hulk, Jo, Neymar ។ សម្រាប់​ការប្រកួត FIFA World Cup ក្នុង​ឆ្នាំ​២០១៤​នេះ ប្រេ​ស៊ី​ល​បានរៀបចំ​កីឡាដ្ឋាន​រហូត​ទៅដល់​១២ កីឡាដ្ឋាន​ឯណោះ​។​កីឡាដ្ឋាន​ទាំង ១២ មានដូចជា​៖

 

​កីឡាដ្ឋាន Maracana ស្ថិតក្នុង​ទីក្រុង Riode Janeiro ផ្ទុក​អ្នកទស្សនា​បាន​៧១,១៥៩​នាក់​
​កីឡាដ្ឋាន Arenade Sao Paulo ស្ថិតក្នុង​ទីក្រុង Sao Paulo ផ្ទុក​អ្នកទស្សនា​បាន​៥៩,៩៥៥​នាក់​
​កីឡាដ្ឋាន Mineirao ស្ថិតក្នុង​ទីក្រុង Belo Horizonte ផ្ទុក​អ្នកទស្សនា​បាន​៥៦,០៩១​នាក់​
​កីឡាដ្ឋាន Estádio Nacionalde Brasilia ស្ថិតក្នុង​ទីក្រុង Brasilia ផ្ទុក​អ្នកទស្សនា​បាន​៦៥,៧០២​នាក់​
​កីឡាដ្ឋាន Arena Castelao ស្ថិតក្នុង​ទីក្រុង Fortaleza ផ្ទុក​អ្នកទស្សនា​បាន​៥៧,៧៤៧​នាក់​
​កីឡាដ្ឋាន Arena Fonte Nova ស្ថិតក្នុង​ទីក្រុង Salvador ផ្ទុក​អ្នកទស្សនា​បាន​៤៩,២៨០​នាក់​
​កីឡាដ្ឋាន Estádio Beira-Rio ស្ថិតក្នុង​ទីក្រុង Porto Alegre ផ្ទុក​អ្នកទស្សនា​បាន​៤២,១៥៣​នាក់​
​កីឡាដ្ឋាន Arena Pernambuco ស្ថិតក្នុង​ទីក្រុង Recife ផ្ទុក​អ្នកទស្សនា​បាន​៤០,៦០៤​នាក់​
​កីឡាដ្ឋាន Arenada Amaznia ស្ថិតក្នុង​ទីក្រុង Manaus ផ្ទុក​អ្នកទស្សនា​បាន​៣៩,៥៧៣​នាក់​
​កីឡាដ្ឋាន Arena Pantanal ស្ថិតក្នុង​ទីក្រុង Cuiab ផ្ទុក​អ្នកទស្សនា​បាន​៣៩,៥៥៣​នាក់​
​កីឡាដ្ឋាន Arenadas Dunas ស្ថិតក្នុង​ទីក្រុង Natal ផ្ទុក​អ្នកទស្សនា​បាន ៣៩,៣០៤​នាក់​
​កីឡាដ្ឋាន Arenada Baixada ស្ថិតក្នុង​ទីក្រុង Curitiba ផ្ទុក​អ្នកទស្សនា​បាន​៣៧,៦៣៤​នាក់​៕

2014 fifa world cup (3)

Brazil Panama WCup Soccer 2014 fifa world cup (1) 2014 fifa world cup (2) 

 

Leave a Reply

(*) Required, Your email will not be published