ស្វែង​យល់​ប្រវត្តិ​ FIFA World Cup

, , Leave a comment

World Cup​ រឺ​ពានរង្វាន់​បាល់ទាត់​ពិភពលោក​គឺជា​ការប្រកួតប្រជែងរ​បស់​សមាគម​បាល់ទាត់​អន្តរជាតិ​ (FIFA) ​ដែល​បាន​បង្កើតឡើង​នៅ​ឆ្នាំ​1930 ​។ ​ការប្រកួត​នេះ​ត្រូវបាន​ប្រារព្ធ​រាល់​ 4 ​ឆ្នាំ​ម្ដង​ចាប់តាំងពី​ការប្រកួត​លើកដំបូង​បំផុត​នៅ​ទីក្រុង​ម៉ុង​តេ​វីដេអូ​ ប្រទេស​អ៊ុយ​រ៉ា​ហ្គា​យ ​ប៉ុន្តែ​ត្រូវបាន​អាក់ខាន​នៅ​ឆ្នាំ​1942 ​និង​1946 ​ដោយសារ​សង្គ្រាមលោកលើកទី​ពីរ​។ ​ការប្រកួត​គឺ​ធ្វើការ​ជម្រុះ​ក្រុម​ទាំង​32​រាប់បញ្ចូល​ទាំង​ម្ចាស់ផ្ទះ​រឺ​សហ​ម្ចាស់ផ្ទះ​(​មាន​សិទ្ធិ​មិនបាច់​ជម្រុះ​)​ហើយ​ចែកចេញជា​៨​ពូ​ល​គឺ​1​ពូ​ល​មាន​៤​ក្រុម​និង​ធ្វើការ​ប្រកួត​រហូតដល់​រកឃើញ​ម្ចាស់​ជើងឯក​។​

 

ចាប់តាំងពី​ឆ្នាំ​ ១៩៣០​ មក​ការប្រកួត​បានធ្វើ​ឡើង​ចំនួន​19​ដង​មកហើយ​ហើយ​ក្នុងនោះ​ប្រទេស​ប្រេ​ស៊ី​ល​ឈ្នះ​ចំនួន​5​ដង​, ​ប្រទេស​អ៊ីតាលី​ចំនួន​4​ដង​, ​ប្រទេស​អាល្លឺម៉ង់ចំនួន​3​ដង ​ប្រទេស​អា​ហ្ស​ង់​ទីន​ និង​ប្រទេស​បើកឆាក​អ៊ុយ​រ៉ា​យ​ហ្គា​យ​ចំនួន​2​ដង ​ចំនែក​ប្រទេស​បារាំង​អង់គ្លេស​និង​អេ​ស្ប៉ា​ញ​ឈ្នះ​ម្តងម្នាក់​។​ ​ការប្រកួត​បាល់ទាត់​ពិភពលោក​គឺជា​ការប្រកួត​កីឡា​តែមួយគត់​ ដែលមាន​អ្នក​រង់ចាំ​ទស្សនា​ច្រើនជាងគេ​លើ​ពិភពលោក​។​ជាក់ស្ដែង​ការប្រកួត​បាលទាត់​ពិភពលោក​វគ្គ​ផ្ដាច់ព្រ័ត្រ​ឆ្នាំ​២០០៦​នៅ​ប្រទេស​អាល្លឺម៉ង់​រវាង​ក្រុម​មាន់គក​បារាំង​និង​អា​ស៊ូ​រី​អ៊ីតាលី​ត្រូវបាន​គេ​ប្រមាណ​ថា​មាន​អ្នក​រង់ចាំ​ទស្សនា​ចំនួន​715,1​លាន​នាក់​។​ការប្រកួត​បាល់ទាត់​ពិភពលោក​ចុងក្រោយ​បំផុត​គឺ​ប្រារព្ធ​នៅ​ប្រទេស​អាហ្វ្រិក​ខាងត្បូង​នៅ​ឆ្នាំ​2010​។​ហើយ​ការប្រកួត​លើក​ក្រោយ​នឹង​ប្រារព្ធ​នៅ​ប្រទេស​ប្រេ​ស៊ី​ល​នៅ​ឆ្នាំ​2014,​ប្រទេស​រុស្ស៊ី​នៅ​ឆ្នាំ​2018​និង​ប្រទេស​កាតា​នៅ​ឆ្នាំ​2022​។​ ​ខាងក្រោម​នេះ​គឺជា​គឺជា​ប្រវត្តិ​នៃ​ការប្រកួត​បាល់ទាត់​WorldCup​ចាប់ពី​ឆ្នាំ​1930​មកដល់​ឆ្នាំ​2014៖

 

-1930​គឺជា​ឆ្នាំ​រៀបចំ​ការប្រកួត​WorldCup​ជា​លើកដំបូង​ដែល​ប្រទេស​អ៊ុយ​រ៉ា​ហ្គា​យ​គឺជា​ម្ចាស់ផ្ទះ​និង​មានតែ​13​ប្រទេស​ប៉ុណ្ណោះ​ដែល​ចូលរួម​ការប្រកួត​។​ក្នុងនាម​ជា​ម្ចាស់ផ្ទះ​អ៊ុយ​រ៉ា​ហ្គា​យ​បាន​ក្លាយជា​ជើងឯក​WorldCup​ដំបូង​គេ​ដោយបាន​យកឈ្នះ​ក្រុម​អា​ហ្ស​ង់​ទីន​ដោយ​លទ្ធផល​4-2​នៅ​វគ្គ​ផ្តាច់​ព្រាត់​ក្រោម​ក្រសែភ្នែក​ទស្សនិកជន​ប្រមាណ​៨០០០០​នាក់​ក្នុង​កីឡាដ្ឋាន​EstadioCentenario​។​

 

-1934​ប្រទេស​អ៊ីតាលី​គឺជា​ម្ចាស់ផ្ទះ​ដែលមាន​16​ប្រទេស​ចូលរួម​។​អ៊ីតាលី​ក៏​មិន​ខុសពី​ប្រទេស​អ៊ុយ​រ៉ា​ហ្គា​យ​ដែរ​ក្នុងនាម​ជា​ម្ចាស់ផ្ទះ​ពួកគេ​ក៏​ក្លាយជា​ជើងឯក​WorldCup​ដោយបាន​យកឈ្នះ​ប្រទេស​ឆេ​កូ​ស្លូ​វ៉ា​គី​នៅ​ម៉ោង​បន្ថែម​ក្នុង​លទ្ធផល​2-1​នៅ​កីឡាដ្ឋាន​StadioNazionale​ក្នុង​ទីក្រុង​រ៉ូម​និង​មាន​ទស្សនិកជន​ប្រមាណ​45000​នាក់​។​

 

-1938​ប្រទេស​បារាំង​គឺជា​អ្នករៀបចំ​ការប្រកួត​WorldCup​លើក​ទី​3​ដែលមាន​16​ប្រទេស​ចូលរួម​ប្រកួតប្រជែង​។​ហុង​ហ្គា​រី​គឺជា​ជើងឯក​នៅ​ឆ្នាំ​នោះ​ដោយបាន​យកឈ្នះ​អ៊ីតាលី​4-2​នៅ​ទីក្រុង​ប៉ារីស​និង​មាន​ទស្សនិកជន​ប្រមាណ​369,720​នាក់​ចូល​ទស្សនា​។​កីឡាករ​ស៊ុត​បញ្ចូល​ទី​បាន​ច្រើន​ជា​គេ​គឺ​Leonidas​សញ្ជាតិ​ប្រេ​ស៊ី​ល​ដែល​រកបាន​7​គ្រាប់​។​

 

-1950​ប្រទេស​ប្រេ​ស៊ី​ល​គឺជា​ម្ចាស់ផ្ទះ​រៀបចំ​ការប្រកួត​WorldCup​ដែលមាន​ប្រទេស​ចូលរួម​ប្រកួតប្រជែង​13​ប្រទេស​។​អ៊ុយ​រ៉ា​ហ្គា​យ​ជា​ម្ចាស់​ជើងឯក​WorldCup​ជា​លើក​ទី​ពីរ​របស់ខ្លួន​ដោយបាន​យកឈ្នះ​ក្រុម​ម្ចាស់ផ្ទះ​ប្រេ​ស៊ី​ល​2-1​។​កីឡាករ​Ademir​សញ្ជាតិ​ប្រេ​ស៊ី​ល​ស៊ុត​បញ្ចូល​ទី​បាន​6​គ្រាប់​ក្លាយជា​Topscorer​ស៊ុត​ចូល​ច្រើ ន​ជាងគេ​ក្នុង​Tournament​នោះ​។​

 

-1954​ប្រទេស​ស្វី​ស​គឺជា​ម្ចាស់ផ្ទះ​រៀបចំ​ការប្រកួត​WorldCup​ដែលមាន​16​ប្រទេស​ចូលរួម​ប្រកួតប្រជែង​។​អាល្លឺម៉ង់​ខាងលិច​ជា​ជើងឯក​ក្នុង​ឆ្នាំ​នោះ​ដោយបាន​យកឈ្នះ​ហុង​ហ្គា​រី​3-2​នៅ​វគ្គ​ផ្តាច់​ព្រាត់​ក្នុង​កីឡាដ្ឋាន​Wankdorf​ទីក្រុង​ប៊ឺ​ន​និង​មាន​ទស្សនិកជន​ប្រមាណ​64000​នាក់​ចូល​ទស្សនា​។​កីឡាករ​SandroKocsis​សញ្ជាតិ​ហុង​ហ្គា​រី​ជា​កីឡាករ​ស៊ុត​បញ្ចូល​ទី​បាន​ច្រើនជាងគេ​ដោយ​រកបាន​11​គ្រាប់​។​

 

-1958​ប្រទេស​ស៊ុយអែត​ទទួល​ធ្វើជា​ម្ចាស់ផ្ទះ​WorldCup​ដែលមាន​16​ប្រទេស​ចូលរួម​។​ប្រេ​ស៊ី​ល​គឺជា​ម្ចាស់​ជើងឯក​ដោយបាន​យកឈ្នះ​ម្ចាស់ផ្ទះ​ស៊ុយអែត​5-2​ក្នុង​កីឡាដ្ឋាន​Rasunda​និង​មាន​ទស្សនិកជន​ប្រមាណ​51,800​នាក់​ចូល​ទស្សនា​។​Pele​គឺជា​កីឡាក​ស៊ុត​បញ្ចូល​ទី​បាន​ច្រើនជាងគេ​ក្នុងការ​ប្រកួត​ដោយ​រកបាន​13​គ្រាប់​។​

 

-1962​ប្រទេស​ឈី​លី​គឺជា​ម្ចាស់ផ្ទះ​រៀបចំ​ការប្រកួត​WorldCup​ដែលមាន​16​ប្រទេស​ចូលរួម​ប្រកួត​។​ប្រេ​ស៊ី​ល​ជា​ជើងឯក​ក្រោយពី​បំបាក់​អាល្លឺម៉ង់​ខាងលិច​នៅ​វគ្គ​ផ្តាច់​ព្រាត់​3-1​ក្នុង​កីឡាដ្ឋាន​EstadioNacional​មាន​ទស្សនិកជន​ប្រមាណ​68,679​នាក់​ចូលរួម​ទស្សនា​។​កីឡាករ​Garrincha​ជា​អ្នក​ស៊ុត​បញ្ចូល​ទី​បាន​ច្រើនជាងគេ​រហូតដល់​12​គ្រាប់​។​

 

-1966​ប្រទេស​អង់គ្លេស​គឺជា​ម្ចាស់ផ្ទះ​រៀបចំ​ការប្រកួត​WorldCup​ដែលមាន​ប្រទេស​16​ចូលរួម​ប្រកួតប្រជែង​។​ក្នុងនាម​ជា​ម្ចាស់ផ្ទះ​អង់គ្លេស​បានក្លាយ​ជា​ជើងឯក​ជា​លើកដំបូង​របស់ខ្លួន​ដោយបាន​យកឈ្នះ​អាល្លឺម៉ង់​ខាងលិច​នៅ​វគ្គ​ផ្តាច់​ព្រាត់​4-2​ក្នុង​ម៉ោង​បន្ថែម​ដែលមាន​ទស្សនិកជន​ប្រមាណ​96,924​នាក់​ចូល​ទស្សនា​នៅ​Wembley​ទីក្រុង​ឡុង​ដ៏​។​Eusebio​សញ្ជាតិ​ព័រ​ទុយ​ហ្គា​ល់រ​កបាន​9​គ្រាប់​និង​ជា​កីឡាករ​ស៊ុត​បញ្ចូល​ទី​បាន​ច្រើនជាងគេ​ក្នុងការ​ប្រកួត​។​

 

-1970​ប្រទេស​ម៉ិចស៊ីកូ​គឺជា​ម្ចាស់ផ្ទះ​និង​មាន​16​ប្រទេស​ចូលរួម​ប្រកួតប្រជែង​។​ប្រេ​ស៊ី​ល​គឺជា​ជើងឯក​WorldCup​ជា​លើក​ទី​បី​របស់ខ្លួន​ដោយបាន​យកឈ្នះ​អ៊ីតាលី​4-1​ក្នុង​កីឡាដ្ឋាន​EstdioAzteca​ដែលមាន​ទស្សនិកជន​ប្រមាណ​107,412​នាក់​ចូលរួម​ទស្សនា​។​GerdMuller​ជា​កីឡាករ​ស៊ុត​បញ្ចូល​ទី​បាន​ច្រើន​ជា​គេ​ក្នុងការ​ប្រកួត​នេះ​ដោយ​រកបាន​10 គ្រាប់​ក្នុង​ព្រឹត្តិការ​WorldCup1970​។​

 

-1974​ប្រទេស​អាល្លឺម៉ង​ខាងលិច​ជា​ម្ចាស់ផ្ទះ​រៀបចំ​ការប្រកួត​ដោយមាន​16​ប្រទេស​ចូលរួម​។​ក្នុងនាម​ជា​ម្ចាស់ផ្ទះ​អាល្លឺម៉ង់​ខាងលិច​បាន​ក្លាយជា​ជើងឯក​ដោយបាន​យកឈ្នះ​ហូ​ឡង់​នៅ​វគ្គ​ផ្តាច់​ព្រាត់​2-1​នៅ​កីឡា​ដ្ឋា​នៅ​Olympiastadion​និង​មាន​ទស្សនិកជន​ចូល​ទស្សនា​ប្រមាណ​75,200​នាក់​។​GrzegorzLato​សញ្ជាតិ​ប៉ូឡូញ​ជា​កីឡាករ​ស៊ុត​បញ្ចូល​ទី​បាន​ច្រើ​ជាងគេ​ដោយ​រកបាន​7​គ្រាប់​ក្នុង​ព្រឹត្តិការ​WorldCup1974​។​

 

-1978​ប្រទេស​អា​ហ្ស​ង់​ទីន​ជា​ម្ចាស់ផ្ទះ​រៀបចំ​ការប្រកួត​WorldCup​លើកដំបូង​របស់ខ្លួន​ដែលមាន​16​ប្រទេស​ចូលរួម​ប្រកួតប្រជែង​។​ក្នុងនាម​ជា​ម្ចាស់ផ្ទះ​អា​ហ្ស​ង់​ទីន​បាន​ក្លាយជា​ជើងឯក​លើកដំបូង​ដោយបាន​យកឈ្នះ​ហូ​ឡង់​នៅ​វគ្គ​ផ្តាច់​ព្រាត់​3-1​ក្នុង​ម៉ោង​បន្ថែម​នៅ​កីឡាដ្ឋាន​EstadioMonumental​និង​មាន​អ្នកទស្សនា​ប្រមាណ​71,482​នាក់​។​MarioKempes​សញ្ជាតិ​អា​ហ្ស​ង់​ទីន​គឺជា​កីឡាករ​ស៊ុត​បញ្ចូល​ទី​បាន​ច្រើនជាងគេ​ក្នុង​ព្រឹត្តិការ​នោះ​ដោយ​រកបាន​6​គ្រាប់​។​

 

-1982​ប្រទេស​អេ​ស្ប៉ា​ញ​ទទួល​ធ្វើជា​ម្ចាស់ផ្ទះ​ដែលមាន​24​ប្រទេស​ចូលរួម​ប្រកួតប្រជែង​។​អ៊ីតាលី​គឺជា​ជើងឯក​ក្រោយពី​យកឈ្នះ​អាល្លឺម៉ង់​ខាងលិច​3-1​នៅ​វគ្គ​ផ្តាច់​ព្រា​ត់ក​ក្នុង​កីឡាដ្ឋាន​SantiagoBernabeu​និង​មាន​អ្នកទស្សនា​ប្រមាណ​90,000​នាក់​។​PaoloRossi​សញ្ជាតិ​អ៊ីតាលី​គឺជា​អ្នក​ស៊ុត​បញ្ចូល​បាន​ច្រើនជាងគេ​ក្នុង​ព្រឹត្តិការ​នោះ​ដោយ​រក​គ្រាប់​បាល់​បាន​6​គ្រាប់​។​

 

-1986​ប្រទេស​ម៉ិ​ក​ស៊ី​កូទ​ទួល​ធ្វើជា​ម្ចាស់ផ្ទះ​និង​មាន​24​ប្រទេស​ចូលរួម​ប្រកួតប្រជែង​។​អា​ហ្ស​ង់​ទីន​បាន​ក្លាយជា​ជើងឯក​ជា​លើក​ទី​ពីរ​របស់ខ្លួន​ដោយបាន​យកឈ្នះ​អាល្លឺម៉ង់​ខាងលិច​3-2​នៅ​វគ្គ​ផ្តាច់​ព្រាត់​ក្នុង​កីឡាដ្ឋាន​EstadioAzteca​និង​មាន​អ្នកទស្សនា​ប្រមាណ​114,600​នាក់​។​GaryLineker​សញ្ជាតិ​អង់គ្លេស​គឺជា​កីឡាករ​ស៊ុត​បញ្ចូល​ទី​បាន​ច្រើនជាងគេ​ដោយ​រកបាន​6​គ្រាប់​ក្នុង​ព្រឹត្តិការ​នោះ​។​

 

-1990​ប្រទេស​អ៊ីតាលី​ទទួល​ធ្វើជា​ម្ចាស់ផ្ទះ​ជា​លើក​ទី​ពីរ​ចាប់តាំងពី​ឆ្នាំ​1934​មក​ដោយមាន​24​ប្រទេស​ចូលរួម​ប្រកួតប្រជែង​។​អាល្លឺម៉ង​ខាងលិច​គឺជា​ជើងឯក​ដោយបាន​បំបាក់​សត្រូវ​ចាស់​អា​ហ្ស​ង់​ទីន​1-0​នៅ​វគ្គ​ផ្តាច់​ព្រាត់​ក្នុង​កីឡាដ្ឋាន​StadioOlimpico​និង​មាន​អ្នកទស្សនា​ប្រមាណ​73,603​នាក់​។​SalvatoreSchillaci​គឺជា​កីឡាករ​ស៊ុត​បញ្ចូល​ទី​បាន​ច្រើនជាងគេ​ក្នុង​ព្រឹត្តិការ​នោះ​ដោយ​ម្នាក់ៗ​រក​គ្រាប់​បាល់​បាន​6​គ្រាប់​។​

 

-1994​សហរដ្ឋអាមេរិក​ទទួល​ធ្វើជា​ម្ចាស់ផ្ទះ​និង​មាន​24​ប្រទេស​ចូលរួម​ប្រកួតប្រជែង​។​ប្រេ​ស៊ី​ល​ក្លាយជា​ជើងឯក​ជា​លើក​ទី​4​របស់ខ្លួន​ដោយបាន​យកឈ្នះ​ប្រទេស​អ៊ីតាលី​នៅ​វគ្គ​ផ្តាច់​ព្រាត់​ដោយ​បាល់​11​ម៉ែត្រ​3-2​ក្នុង​កីឡាដ្ឋាន​RoseBowl​និង​មាន​អ្នកទស្សនា​91,500​នាក់​។​HristoStoichkov​សញ្ជាតិ​ប៊ុលហ្គារី​និង​OlegSalenko​សញ្ជាតិ​រុស្ស៊ី​ពួកគេ​ជា​កីឡាករ​ស៊ុត​បញ្ចូល​ទី​បាន​ច្រើនជាងគេ​ក្នុង​ព្រឹត្តិការ​នោះ​ដោយ​រកបាន​ម្នាក់​6​គ្រាប់​។​

 

-1998​ប្រទេស​បារាំង​ទទួល​ធ្វើជា​ម្ចាស់ផ្ទះ​ជា​លើក​ទី​2​របស់ខ្លួន​និង​មាន​32​ប្រទេស​ចូលរួម​ប្រកួតប្រជែង​។​ក្នុងនាម​ជា​ម្ចាស់ផ្ទះ​មាន់គក​បារាំង​បាន​ក្លាយជា​ជើងឯក​WorldCup​ជា​លើកដំបូង​ក្នុង​ប្រវត្តិសាស្ត្រ​របស់ខ្លួន​ដោយបាន​យកឈ្នះ​ប្រេ​ស៊ី​ល​នៅ​វគ្គ​ផ្តាច់​ព្រាត់​3-0​ក្នុង​កីឡាដ្ឋាន​StadedeFrance​ដែលមាន​អ្នកទស្សនា​75,000​នាក់​។​DavorSuker​សញ្ជាតិ​ក្រូ​អាត​គឺជា​កីឡាករ​ស៊ុត​បញ្ចូល​ទី​បាន​ច្រើនជាងគេ​ក្នុង​ព្រឹត្តិការ​នោះ​ដោយ​រក​គ្រាប់​បាល់​បាន​6​គ្រាប់​។​

 

-2002​ប្រទេស​កូរ៉េខាងត្បូង​និង​ជប៉ុន​ទទួល​ធ្វើជា​ម្ចាស់ផ្ទះ​ដោយបាន​បំបែក​ប្រវត្តិសាស្ត្រ​ការប្រកួត​WorldCup​ដែលមាន​ប្រទេស​ពីរ​សហការ​ធ្វើជា​សហ​ម្ចាស់ផ្ទះ​និង​32​ប្រទេស​ចូលរួម​ប្រកួតប្រជែង​។​ប្រេ​ស៊ី​ល​បាន​ក្លាយជា​ជើងឯក​ជា​លើក​ទី​5​របស់ខ្លួន​ដោយបាន​យកឈ្នះ​អាល្លឺម៉ង់​2-0​នៅ​វគ្គ​ផ្តាច់​ព្រាត់​ក្នុង​កីឡាដ្ឋាន​International​ទីក្រុង​យ៉ូ​កូ​ហា​ម៉ា​ដែលមាន​អ្នកទស្សនា​ប្រមាណ​69,029​នាក់​។​Ronaldo​សញ្ជាតិ​ប្រេ​ស៊ី​ល​គឺជា​កីឡាករ​ស៊ុត​បញ្ចូល​ទី​បាន​ច្រើនជាងគេ​ក្នុង​ព្រឹត្តិការ​នោះ​ដោយ​រក​គ្រាប់​បាល់​បាន​8​គ្រាប់​។​

 

-2006​ប្រទេស​អាល្លឺម៉ង​ទទួល​ធ្វើជា​ម្ចាស់ផ្ទះ​និង​មាន​32​ប្រទេស​ចូលរួម​ប្រកួតប្រជែង​។​អ៊ីតាលី​គឺជា​ជើងឯក​ដោយបាន​យកឈ្នះ​បារាំង​ដោយ​បាល់​11​ម៉ែត្រ​5-3​ក្នុង​កីឡាដ្ឋាន​Olympiastadion​ដែលមាន​អ្នកទស្សនា​69,000​នាក់​។​MiroslavKlose​សញ្ជាតិ​អាល្លឺម៉ង់​គឺជា​កីឡាករ​ស៊ុត​បញ្ចូល​ទី​បាន​ច្រើនជាងគេ​ក្នុង​ព្រឹត្តិការ​នោះ​ដោយ​រកបាន​5​គ្រាប់​។​

 

-2010​ប្រទេស​អា​ហ្វ្រិ​ច​ខាងត្បូង​ទទួល​រៀបចំ​ធ្វើជា​ម្ចាស់ផ្ទះ​និង​មាន​32​ប្រទេស​ចូលរួម​ប្រកួតប្រជែង​។ គោ​ជល់​អេ​ស្ប៉ា​ញ​បាន​ក្លាយជា​ជើងឯក​WorldCup​ជា​លើកដំបូង​ក្នុង​ប្រវត្តិសាស្ត្រ​របស់ខ្លួន​ដោយបាន​យកឈ្នះ​ប្រទេស​ហូ​ឡង់​នៅ​វគ្គ​ផ្តាច់​ព្រាត់​ក្នុង​ម៉ោង​បន្ថែម​1-0​នៅ​កីឡាដ្ឋាន​SoccerCity​និង​មាន​អ្នកទស្សនា​84,490​នាក់​។​DiegoForlan​សញ្ជាតិ​អ៊ុយ​រ៉ា​ហ្កា​យ​ThomasMuller​សញ្ជាតិ​អាល្លឺម៉ង់​WesleySneijder​សញ្ជាតិ​ហូ​ឡង់​និង​DavidVilla​សញ្ជាតិ​អេ​ស្ប៉ា​ញ​ពួកគេ​គឺជា​កីឡាករ​ស៊ុត​បញ្ចូល​ទី​បាន​ច្រើនជាងគេ​ក្នុង​ព្រឹត្តិ​នោះ​ដោយ​ម្នាក់ៗ​រកបាន​5​គ្រាប់​។​

 

-2014​ប្រទេស​ប្រេ​ស៊ី​ល​ទទួល​រៀបចំ​ធ្វើជា​ម្ចាស់ផ្ទះ​ជា​លើក​ទី​ពីរ​និង​មាន​32​ប្រទេស​ចូលរួម​និង​ត្រៀម​កីឡាដ្ឋាន​12​កន្លែង​និង​12​ទីក្រុង​ដែល​ការប្រកួត​និង​ចាប់ផ្តើម​ពីថ្ងៃ​13​ខែមិថុនា​ដល់​ថ្ងៃទី​13​ខែ​កក្ត​ដា​៕

 fifa-world-cup-2014

group-d-world-cup Fifa-World-Cup-2014-Logo-hd-background

 

Leave a Reply

(*) Required, Your email will not be published