ថ្នាំញៀន បាន​ជំរុញ​យុវ​សិស្ស​២​នាក់​មានចិត្ត​ក្លាហាន ហ៊ាន​ប្រព្រឹត្ត​គ្រប់យ៉ាង ដើម្បី​បំពេញ​ចំណង់​

, , Leave a comment

​ខេត្តកំពង់ឆ្នាំង ៖ សិស្ស​វិទ្យាល័យ​២​នាក់ ត្រូវ​សមត្ថកិច្ច​ធ្វើការ​ឃាត់ខ្លួន ពាក់ព័ន្ធ​ករណី​ប្រើប្រាស់​គ្រឿងញៀន នៅវេលា​ម៉ោង​៤​និង​១០​នាទី​ល្ងាច​ថ្ងៃទី​៦ ខែមិថុនា ឆ្នាំ​២០១៤ ស្ថិតក្នុង​ចំណុច​ផ្ទះមួយ​កន្លែង នៅក្នុង​ភូមិ​ម៉ុង​បារាំង សង្កាត់​ប្អេ​រ ក្រុង​កំពង់ឆ្នាំង ។​

 

​ប្រភពពី​សមត្ថកិច្ច​មូល​ដ្ឋា​ន​បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ដែលជា​មុខសញ្ញា​ប្រើប្រាស់​គ្រឿងញៀន​មានឈ្មោះ ឆាយ ទ្រី អាយុ​១៧​ឆ្នាំ នៅក្នុង​ភូមិ​ម៉ុង​បារាំង សង្កាត់​ប្អេ​រ ជា​សិស្ស​ថ្នាក់​ទី​១២H និង​ម្នាក់ទៀត​មានឈ្មោះ យី ហុង​លី  អាយុ​១៦​ឆ្នាំ អតីត​សិស្ស​ថ្នាក់​ទី​១០E រស់នៅក្នុង​ភូមិ​ក្តី​ត្នោត ឃុំ​ស្រែ​ថ្មី ស្រុក​រលៀប្អៀរ​។ ក្រោយ​ឃាត់ខ្លួន​សមត្ថកិច្ច​បានធ្វើ​ការត្រួតពិនិត្យ និង​ឆែកឆេរ​ជនសង្ស័យ​ហើយ​ដកហូត​បាន​ម៉ូតូ​១​គ្រឿង​ម៉ាក​ស្មាស់​ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​កំពង់ឆ្នាំង​1E- 0395 ទូរ​សព្ទ័​ដៃ​២​គ្រឿង រួម​និង​សម្ភារៈ​ជក់​គ្រឿងញៀន​មួយថង់ និង​គ្រឿងញៀន​ប្រភេទ​ម៉ា​ទឺ​កក​ក​១​កញ្ចប់​តូច ។ នៅ​ចំពោះមុខ​សមត្ថកិច្ច​ជនសង្ស័យ​បាន​សារភាពថា​ពួកគេ​បាន​ទិញ​ថ្នាំញៀន​ខាងលើនេះ​ពី​ឈ្មោះ វី រស់នៅ​ភូមិ​ព្រៃ​ខ្មែរ ឃុំ​រលាប្អៀរ ស្រុក​រលាប្អៀរ ក្នុងតម្លៃ​១០​ម៉ឺន​រៀល​មួយកញ្ចប់ ។​

 

​ជនសង្ស័យ​ទាំង​២​នាក់​រួម​និង​វត្ថុតាង ត្រូវបាន​សមត្ថកិច្ច​ប​ញ្ជូ​ន​មក​ស្នងការ​នគ​បាល​ខេត្ត កសាង​សុំ​ណុំ​រឿង និង​បញ្ជូន​ខ្លួន​ទៅ​សាលាដំបូង​ខេត្ត ដើម្បី​ចាត់ការ​តាមផ្លូវ​ច្បាប់​៕

2343

 

Leave a Reply

(*) Required, Your email will not be published