ឃាត់ និង​បញ្ជូន​ខ្លួន​ជនសង្ស័យ​៣​នាក់ ពាក់ព័ន្ធ​ករណី​ជួញដូរ និង​ប្រើប្រាស់​គ្រឿងញៀន ទៅ​តុលាការ​

, , Leave a comment

​ខេត្តសៀមរាប ៖ យុវជន​៣​នាក់​ត្រូវបាន​សមត្ថកិច្ច​ធ្វើការ​ឃាត់ខ្លួន​ជា​បន្តបន្ទាប់ ពាក់ព័ន្ធ​ករណី​ជួញដូរ និង​ប្រើប្រាស់​គ្រឿងញៀន​កាលពី​ថ្ងៃទី​៦ ខែមិថុនា ឆ្នាំ​២០១៤ ដោយ​ឃាត់ខ្លួន​បាន​២​នាក់ នៅ​ភូមិ​ដក​ពោធិ៍ សង្កាត់​ស្លក្រាម ក្រុង​សៀមរាប ខេត្តសៀមរាប និង​ម្នាក់ទៀត​នៅ​ភូមិ​មណ្ឌល​៣ សង្កាត់​ស្លក្រាម ក្រុង​សៀមរាប ខេត្តសៀមរាប ។​

 

​ប្រភពពី​សមត្ថកិច្ច​មូល​ដ្ឋា​ន​បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ដែល​ឃាត់ខ្លួន​មានឈ្មោះ កែវ ណា​រិ​ទ្ធ ភេទ​ប្រុស អាយុ​២៤​ឆ្នាំ និង​ម្នាក់ទៀត​ឈ្មោះ យ៉ា សា​ទី ភេទ ប្រុស អាយុ ២០​ឆ្នាំ ត្រូវ​សមត្ថកិច្ច​ចាប់​ឃាត់ខ្លួន​នៅ​ចំណុច​ភូមិ​ដក​ពោធិ៍ សង្កាត់​ស្លក្រាម និង​ម្នាក់ទៀត​មានឈ្មោះ សាម សារ៉ាត់ ភេទ​ប្រុស អាយុ ១៧​ឆ្នាំ ស្ថិតក្នុង​ភូមិ​មណ្ឌល​៣ សង្កាត់​ស្លក្រាម ក្រុង​សៀមរាប ។ ក្រោយ​ឃាត់ខ្លួន​សមត្ថកិច្ច​ដកហូត​ម្ស៉ៅ​មេ​តំ​ហ្វេ​តា​មីន ហៅ​ម៉ា​ទឹកកក​១​កញ្ចប់​តូច និង​ទូរស័ព្ទដៃ​ចំនួន​៣​គ្រឿង​។​

 

​ជនសង្ស័យ និង​វត្ថុតាង​ត្រូវបាន​សមត្ថកិច្ច​កសាង​សុំ​ណុំ​រឿង​បញ្ជូន​ទៅកាន់​សាលាដំបូង​ខេត្តសៀមរាប ដើម្បី​ចំណាត់ការ​ទៅតាម​ផ្លូវច្បាប់​៕

11-6-2014

 

Leave a Reply

(*) Required, Your email will not be published