មន្ត្រី​ទាហាន​នៅ​កងពល​លេខ​៧០ សហការ​ជាមួយ​ជនជាតិ​វៀតណាម មាន​អត្តសញ្ញាណប័ណ្ណ​ខ្មែរ ដឹកឈើ​កក្រើក​ស្រុក តែ​ទើប​បង្ក្រាបបាន​

, , Leave a comment

​ខេត្តកំពង់ធំ ៖ កាលពី​វេលា​ម៉ោង​១៣​និង​៣០​នាទី​រសៀល​ថ្ងៃទី​៩ ខែមិថុនា ឆ្នាំ​២០១៤ កម្លាំង​សមត្ថកិច្ច​ចម្រុះ ដែល​ដឹកនាំ​ដោយ​លោក សាយ ណូ​រ៉ា ព្រះរាជ អាជ្ញា​រង អម​សាលាដំបូង​ខេត្តកំពង់ធំ​បាន​ចុះបង្ក្រាប​រថយន្ត​សេរី​ទំនើប​លុច​ស៊ី​ស​ដឹកឈើ​គ្រញូង និង​ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់ នៅ​ចំណុច​ភូមិ​ត្រពាំង​ចំបក់ ឃុំ​ត្រពាំង​ឬ​ស្សី ស្រុក​កំពង់ស្វាយ ខេត្តកំពង់ធំ​។​

 

​ប្រភពពី​កម្លាំង​សមត្ថកិច្ច​ចម្រុះ​បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ដែល​ឃាត់ខ្លួន​នោះ​មានឈ្មោះ អ៊ឹម ធី ភេទ ប្រុស អាយុ ៤៤​ឆ្នាំ ជា​មន្ត្រី​ទាហាន​នៅ​កងពល​លេខ​៧០ រស់នៅ​ភូមិ​ដំណាក់​ត្រ​យឹ​ង សង្កាត់​ចោមចៅ រាជធានី​ភ្នំពេញ និង​ម្នាក់ទៀត​ជា​ជនជាតិ​វៀតណាម បាន​ទើបតែ​ចូល​សញ្ញា​តិ​ខ្មែរ​ដែលមាន​ទាំង​អត្តសញ្ញាណប័ណ្ណ​វៀតណាម និង​អត្តសញ្ញាណ​ខ្មែរ​ឈ្មោះ សុខ សុធី ភេទ ប្រុស អាយុ ៣៧​ឆ្នាំ រស់នៅ​ភូមិ​ព្រែកជីក សង្កាត់​សំបូរ​មាស ក្រុង​កំពង់ចាម ខេត្តកំពង់ចាម ដែល​បើកបរ រថយន្ត​ម៉ាក​លុច​ស៊ី​ស ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​បាត់ដំបង 2A-1881 ដែល​ផ្ទុក​ឈើ​គ្រញូង​ប្រវែង​១​ម៉ែត្រ ប្រមាណ​១៥៥​ដុំ ។​

 

​ប្រភព​ដដែល​បាន​បន្តទៀតថា មុនពេល​បង្ក្រាប​រថយន្ត​លុច​ស៊ី​ស​មួយគ្រឿង​នេះ ត្រូវបាន​បណ្តាញសម្ងាត់​រាយការណ៍ មក​ថា​មាន​រថយន្ត​មួយគ្រឿង បានធ្វើ​ដំណើរ​នៅលើ​កំណាត់​ផ្លូវជាតិ​៦២ ដែល​លាត សន្ធឹង​ពី​ខេត្តព្រះវិហារ សំដៅទៅ​ខេត្តកំពង់ចាម ដោយ​ឆ្លងកាត់​ខេត្តកំពង់ធំ ទើបបាន​រាយការណ៍​ជូន លោក អ៊ិត សុធា ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តកំពង់ធំ ទើបបាន​ចាត់​ឲ្យ​លោក សាយ ណូ​រ៉ា ព្រះរាជអាជ្ញារង ដឹកនាំ​ចុះបង្ក្រាប​តែម្តង​៕

10-6-2014 (1)

10-6-2014 (3) 10-6-2014 (4) 10-6-2014  10-6-2014 (2)

 

Leave a Reply

(*) Required, Your email will not be published