មន្ត្រី​ជំនាញ​រដ្ឋបាល​ព្រៃឈើ​ស្នួល​បង្ក្រាប​រថយន្ត​ដឹកឈើ​ប្រណីត បង្កើន​ស្នាដៃ​បង្ហាញ​ថ្នាក់លើ តែ​មិនដែល​ចាប់បាន​អ្នកប្រព្រឹត្ត​ឡើយ​!

, , Leave a comment

​ខេត្តក្រចេះ​៖ នៅ​ថ្ងៃទី​៩ ខែមិថុនា ឆ្នាំ​២០១៤ ឈើ​ប្រណីត ឈើ​អារ និង​ឈើ​ជន្លង់ម្រេច​ជាច្រើន​មែត្រ​គូប​ដែល​លួច​ដឹកជញ្ជូន​ខុសច្បាប់​លើ​រថយន្ត​ចំនួន​៩​គ្រឿង និង​ត្រូវ​កម្លាំង​មេព្រៃ​ស្នួល​ចាប់​បង្ក្រាប​បានជា​បន្តបន្ទាប់​នោះ ហើយ​ជំនាញ​សង្កាត់រដ្ឋបាល​បាន​កំពុង​កសាង​សំណុំរឿង​បញ្ជូនទៅ​ផ្នែក​រដ្ឋបាល​ព្រៃឈើ ។ យ៉ាងហោចណាស់​មាន​រថ​យន្ត​ដឹកឈើ តូចធំ ចំនួន​៩​គ្រឿង គឺ​ត្រូវ​កម្លាំង​ជំនាញ​ចាប់​បង្ក្រាប់​បានជា​បន្តបន្ទាប់​រយៈពេល​២​ថ្ងៃ​ជាប់ៗ​គ្នា​គិត​ចាប់ពី ថ្ងៃទី​៥-៦ ខែមិថុនា នៅ​កន្លែង​ផ្សេងគ្នា ក្នុង​ដែន​សមត្ថកិច្ច​សង្កាត់រ​ដ្ឋា​បាល​ព្រៃឈើ​ស្នួល​។​

 

​រថយន្ត​ដឹកឈើ​ទាំង​៩​គ្រឿង​នេះ គឺ​សុ​ទ្ឋ​សឹង​ជា​រថយន្ត​ដឹកឈើ​ខុសច្បាប់ ហើយ​បន្ទាប់ពី​មានការ​ចាប់​ឃាត់​កម្លាំង​ជំនាញ​បានធ្វើការ​វាស់វែង​លើ​ចំនួន​ឈើ​ទាំងនេះ ឃើញថា​គឺមាន​ឈើ​ប្រណីត​ប្រភេទ ធ្នង់​ចំនួន​ជិត​៥​មែត្រ​គូប និង​ឈើ​អា​លេខ​១ និង​ឈើ​អា​លេខ​២ មាន​ចំនួន​ជាង​៥​មែត្រ​គូប និង​ឈើ ជន្លង់ម្រេច​មាន​ចំនួន​ជិត​៣​រយ​ដើម​។​

 

​ទោះបីជា​យ៉ាងណា ក្នុង​ប្រតិ​ប​ត្ត​ការចុះ​បង្ក្រាប​រថយន្ត​ដឹកឈើ​របស់​កម្លាំង​សម្ថ​កិច្ច​២​ថ្ងៃ​ជាប់ៗ​គ្នា ទៅលើ​រថយន្ត​ដឹកឈើ​ល្មើសច្បាប់​តូចធំ​ទាំង​៩​គ្រឿង​នេះ គឺ​សមត្ថកិច្ច​ពុំបាន​ចាប់​ឃាត់​ជនណាម្នាក់​ពាក់ ព័​ន្ឋ​និង​ការដឹកជញ្ជូន​ឈើ​ខុសច្បាប់​នេះ​ទេ​ដោយ​សមត្ថកិច្ច​បាន​អះអាងថា អ្នកបើករថយន្ត​ដឹកឈើ​ទាំង​នោះបាន​រត់គេចខ្លួន​បាត់​បន្ទាប់ពី​ក្រុម​សមត្ថកិច្ច​បាន​ស្ទាក់ចាប់​។​

 

​មួយ​រយៈពេល​ក្រោយ​មកនេះ​ទីផ្សារ​នៃ​ការនាំ​ឈើ​ចេញ​នៅ​ប្រទេស​វៀតណាម គឺ​ត្រូវ​ផ្អាក​ការប្រមូលទិញ​ឈើ​ចូល​មួយ​រយះ​បន្ទាប់ពី​ប្រទេស​វៀតណាម កំពុងតែ មាន​ជម្លោះដែនសមុទ្រ​ជាមួយនិង​ប្រទេស​ចិន​រួចមក​។ គឺមាន​ឈើប្រណិត​ខុសច្បាប់​មួយចំនួនធំ​ត្រូវបាន កកស្ទះ​លើ​ការនាំចេញ​ដូច​សព្វដង តែ​គេ​ដឹងថា​ពួក​ឈ្មួញ​បាន​បង្ខំ​សកម្មភាព​ដឹកជញ្ជូន​យកទៅ​លាក់ ស្តុក​នៅតាម​បណ្តារ​ច្រករបៀង​និង​នានា និង​តំបន់​ជាប់​ព្រម​ដែន​ប​ណ្តោ​ហ​អាសន្ន​មាន​ចំនួន​រាប់សិប មែត្រ​គូប​៕

10-6-2014

 

Leave a Reply

(*) Required, Your email will not be published