សុភាពនារី​ស្វែងយល់​ពី​ចំណុច​ទាំង ៤ ដើម្បី​ឱ្យជើង​ស្អាត​បែប​សិច​ស៊ី​

, , Leave a comment

​ជើង គឺជា​អ​វ​យី​វៈ​មួយផ្នែក​នៃ​រាងកាយ ដែល​មិត្ត​នារី​ទាំងឡាយ​គួរ​យកចិត្តទុកដាក់ ម្យ៉ាងទៀត ឈាម​ត្រូវ​ហូរ​មក​ចិញ្ចឹម​ជើង​ជានិច្ច ហើយ​ឈាម​ទាំងនោះ ជួនកាល​ម​កិន​អាច​ហូរ​ត្រឡប់​ទៅ​បេះដូង​ទាំងអស់​ទេ ជាហេតុ​ធ្វើឱ្យ​សរសៃឈាម​ឡើង​ប៉ោង និង​ឈាមកក​តាម​សរសៃឈាម ដែលជា​ហេតុ​បណ្តាលឱ្យ​ឈាម​ហូរ​មិន​ស្រួល នាំ​ឱ្យជើង​មើលទៅ​មិន​ស្អាត​។ វិធី​ទាំង ៤ ខាងក្រោម​នេះ នឹង​ជួយ​ឱ្យជើង​របស់​មិត្ត​នារី​ទាំងឡាយ​ស្រស់ស្អាត​៖

 

១.កុំ​ស្លៀកខោ ដែល​រឹប​ខ្លាំងពេក ព្រោះ​វា​មូលហេតុ​ធ្វ​ល​ឱ្យ​ឈាម​ចរាចរ​មក​ចិញ្ចឹម​ជើង មិនបាន​ស្រួល​ល្អ​។​
២.ទោះបី​ត្រូវ​ឈរ​ធ្វើការ​ក្នុង​រយៈពេល​យូរ​ក្តី គួរ​ផ្លាស់ប្តូរ​ឥរិយាបថ​ខ្លះ ដូចជា​ដើរទៅ​មកៗ ឬ​កម្រើក​ជើង​ឱ្យបាន​ច្រើនដង​។​
៣.ទទួលទាន​ទឹក​ឱ្យបាន​យ៉ាងតិច ២​លីត្រ ក្នុង ១​ថ្ងៃ ជាពិសេស មិត្ត​នារី ដែល​ធ្វើការ​ក្នុង​បន្ទប់​ម៉ាស៊ីនត្រជាក់ ជា​ទឹក​ធម្មតា ឬ​ជា​ទឹក​ផ្លែឈើ​ក៏បាន​។ ប៉ុន្តែ​គួរ​ជៀសវាង​ទទួលទាន​ភេសជ្ជៈ​ដែលមាន​សារធាតុ​កាហ្វេ​អ៊ី​ន ឬ​គ្រឿង​ស្រវឹង ព្រោះ​វា​កាន់តែ​ធ្វើឱ្យ​ស្បែកជើង​ស្ងួត​ជាង​មុន​។​
៤.នៅពេល​គេង​គួរ​គេង​ឱ្យ​ត្រង់​ខ្លួន ដើម្បីឱ្យ​ឈាម​រត់​បាន​ស្រួល សព្វ​ពេញ​ទាំង​រាងកាយ​៕

849

 

Leave a Reply

(*) Required, Your email will not be published