កន្លែង​បើក​លែង​ល្បែង​ដុះ ត្រូវបាន​កម្លាំង​នគរបាល​នៃ​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ខេត្ដ​បាត់ដំបង ដើម្បី​សាក​ស្នាដៃ ក្រោយ​បាត់បង់​លាភសក្ការៈ​

, , Leave a comment

ខេត្តបាត់ដំបង ៖ មនុស្ស​២០​នាក់​បាន​ក្លាយជា​ចំណាប់ខ្មាំង​នៃ​ល្បែង ត្រូវបាន​កម្លាំង​សមត្ថកិច្ច​ឆក់​បង្ក្រាបបាន កាលពី​រសៀល​ថ្ងៃទី​៦ ខែមិថុនា ឆ្នាំ​២០១៤ ស្ថិតក្នុង​ភូមិ​នៅ​ភូមិ​បរវេល​១ ឃុំ​បរវេល ស្រុក​បរវេល ខេត្ដ​បាត់ដំបង ។​

 

​នៅក្នុង​ប្រតិបត្តិការ​នេះ កម្លាំង​នគរបាល​នៃ​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ខេត្ដ​បាត់ដំបង ឃាត់ខ្លួន​ក្រុម​អ្នកញៀន​ល្បែង​ចំនួន​២០ នាក់ និង​សម្ភារៈ​មួយចំនួន ម៉ូតូ​១០​គ្រឿង ចំណែក​ម្ចាស់ផ្ទះ​ដែល​បើក​ឲ្យ​មាន​បន​ល្បែង​យ៉ាង​អនាធិបតេយ្យ​នោះ​ដែល​គេ​ស្គាល់ឈ្មោះ ឡាយ សែ អាយុ​៤០​ឆ្នាំ និង​ប្រពន្ធ​ឈ្មោះ សាប់ គឹម​ឡោ អាយុ​៣០​ឆ្នាំ សមត្ថកិច្ច​មិនអាច​ឃាត់ខ្លួន​បានទេ ។

 

​ក្រោយពី​កម្លាំង​សមត្ថកិច្ច​បង្ក្រាប​កន្លែង​បើក​ល្បែង​ដុះ​ស្លែរ​នេះ ទទួល​ការ​រិះគន់ថា ដល់ពេល​អស់​ផលប្រយោជន៍ និង​លាភសក្ការៈ ទើប​សមត្ថកិច្ច​បង្ក្រាប​តាមបែប​ភ្លៀងរលឹម ។

 

​យ៉ាងណាក៏ដោយ​សមត្ថកិច្ច​មិនទាន់បាន បញ្ជាក់​ពី​អត្ដ​សញ្ញាណ​របស់​អ្នកញៀន​ល្បែង​ទាំង​២០​នាក់​នេះ​នៅឡើយ​ទេ ដោយ​រង់ចាំ​ការសួរនាំ​បន្ដទៀត​នៅ​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល ៕

08-6-2014 (3) 08-6-2014 (2) 08-6-2014 (1)

 

Leave a Reply

(*) Required, Your email will not be published