លោក ជា សារ៉ាត់ ប្រធាន​សាខាគយ​ខេត្តស្ទឹងត្រែង មិន​ហ៊ាន​ហើបមាត់ ពី​រឿង​រត់ពន្ធ​ប្រេងសាំង របស់​​​​​​​​​​​​​​​​​​មេ​ឈ្មួញ ខេង សុភា​

, , Leave a comment

ខេត្តស្ទឹងត្រែង ៖ ដោយ​សារភាព​ធូររលុង និង​មានការ​បើកភ្លើង​ខៀវ ពី​លោក ជា សារ៉ាត់ ប្រធាន​សាខាគយនិង​រដ្ឋាករ ខេត្ត ស្ទឹងត្រែង គេ​សង្កេតឃើញ ទូកប៉ុក​ចាយ​ធំៗ ជាច្រើន​គ្រឿងបាន​ដឹកជញ្ជូន​ប្រេង សាំង​គេចពន្ធ យ៉ាង​ គគ្រឹកគគ្រេង មកពី​ច្រកព្រំដែន ស្ទឹងត្រែង​-​ឡាវ ហើយ​មេ​ឈ្មួញ ដ៏​មាន​ឥទ្ធិពល​ឈ្មោះ ខេង សុភា បាន​ប្រើប្រាស់​ផលប្រយោជន៍ ដើម្បី​បិទមាត់​បិទ​ភ្នែក​មន្ត្រី​ជំនាញ និង​សមត្ថកិច្ច​ពាក់ព័ន្ធ កុំ​ឲ្យ​ហើបមាត់​ពី​រឿង​រកស៊ី​រត់ពន្ធ​ប្រេងសាំង ពី​ប្រទេស​ឡាវ មក​លក់​ចែកចាយ ក្នុង​ខេត្តស្ទឹងត្រែង ដ៏​អនាធិបតេយ្យ ។

 

​សកម្មភាព​ដឹកជញ្ជូន​ប្រេងសាំង​គេចពន្ធ តាម​ទូកប៉ុក​ចាយ​ធំៗ ជាច្រើន​គ្រឿង មកពី​ច្រកព្រំដែន​ឡាវ ឆ្លងកាត់​តាម​ច្រកទ្វារ​អន្តរជាតិ​ភូមិ​វ៉ឺ​ន​ខាំ ឃុំ​អូរ​ស្វាយ ស្រុក​ថា​ឡា​បរិ​វ៉ា​ត់ កំពុងមាន​ភាព​គគ្រឹក​គគ្រេង ចំណែក​សមត្ថកិច្ច​ជំនាញ មិនដែល​ឃើញ​ចេញមុខ​ទៅ​បង្ក្រាប ម្តងណា​ឡើយ​។ ជាពិសេស​ការដឹកជញ្ជូន ប្រេងសាំង ទ្រង់ទ្រាយ​ធំជាងគេ តាម​ទូក​ប៉ុកចាយ របស់​មេ​ឈ្មួញ ខេង សុភា រស់នៅ​ភូមិ​បា​ចុង ជាប់មាត់​ទន្លេ​ក្នុង​ឃុំ​ព្រះបាត ក្រុង​ស្ទឹងត្រែង ក៏​មិន​ដែលមាន​នរណា​ហ៊ាន​ប៉ះពាល់ ព្រោះ​គាត់​មាន​ទំនាក់ទំនង​ល្អ ជាមួយ​មន្ត្រី​ជំនាញ និង​សមត្ថកិច្ច​ពាក់ព័ន្ធ ជាពិសេស​មាន​លោក ជា សារ៉ាត់ ប្រធាន​សាខាគយ និង​រដ្ឋាករ​ខេត្តស្ទឹងត្រែង ជា​អ្នក​ជួយ​សម្របសម្រួល ទើប​ការដឹកជញ្ជូន​ប្រេងសាំង គេចពន្ធ​របស់​ឈ្មោះ ខេង សុភា មិនដែល​ជួប​ឧបសគ្គ។

ទូកប៉ុក​ចាយ​ដែល​ដឹក​ប្រេងសាំង​គេចពន្ធ មកពី​ព្រំដែន​ឡាវ​ឆ្លងកាត់​តាម ទន្លេមេគង្គ គឺ​បើកបរ​ឆ្លងកាត់​តាម​មុខ សាលាស្រុក​ថា​ឡា​បរិ​វ៉ា​ត់ ទាំងយប់​ទាំង​ថ្ងៃ ដោយ​ក្រុម​ឈ្មួញ​បាន​បើក​យ៉ាង​លឿន ហើយ​ទូក​ប៉ុកចាយ​ជាច្រើន​គ្រឿង បាន​ឈប់​បន្តកន្ទុយ​គ្នា នៅ​ចំណុច​ភូមិ​កាំ​ង​មេម៉ាយ ឃុំ​ព្រះបាត ជាប់​ច្រាំង​ទន្លេមេគង្គ ខាងលិច​ធនាគារ​ប្រមាណ ១០០​ម៉ែត្រ ក្នុង​ក្រុង​ស្ទឹងត្រែង ហើយ​មាន​កម្មករ​ជាច្រើន​នាក់ រង់ចាំ​ជញ្ជូន​ប្រេងសាំង​ចេញពី​ទូក យកទៅ​ស្តុក​ទុក​ក្នុង​ឃ្លាំង​ដ៏​ធំ​មួយ​នៅក្បែរនោះ ដើម្បី​បន្ត​ចែកចាយ​ដឹកជញ្ជូន តាម​រថយន្ត​ទៅ​លក់ដូរ​ឲ្យ​ឈ្មួញ​តូចតាច ជាច្រើន​ទៀត​នៅ​ទូទាំង​ខេត្តស្ទឹងត្រែង​។ មេ​ឈ្មួញ ខេង សុភា ក៏​ចេះ​បែងចែក​របប​សាំង ឲ្យ​មន្ត្រី​និង​សមត្ថកិច្ច​ពាក់ព័ន្ធ ទៅតាម​ឋានៈ​និង​តួនាទី​ដោយ​អ្នកខ្លះ ទទួលបាន​របប​សាំង​ពី ២០​ទៅ​៣០​លីត្រ​ក្នុង​មួយខែ ហើយ​មន្ត្រី​ធំៗ​វិញ គេ​ហ៊ាន​ផ្តល់​ឲ្យ ៣០​លីត្រ​ទៅ ៦០​លីត្រ​ក្នុងពេល ស្នើសុំ​ម្តងៗ​៕

10351976_1418707991748060_4347454157486106826_n

 

 

 

 

Leave a Reply

(*) Required, Your email will not be published