Diego Costa ព្រមព្រៀង​ផ្លាស់​ទៅ Chelsea ក្នុងតម្លៃ​ពលកម្ម​ប្រមាណ​៣២​លាន​ផោន​

, , Leave a comment

​ខ្សែប្រយុទ្ធ Diego Costa ត្រូវបាន​គេ​រាយការណ៍​ថា បានធ្វើការ​ពិនិត្យ​សុខភាព​រួចរាល់​ហើយ​ជាមួយ​ក្លិប តោ​ខៀវ Chelsea មុនពេល​ផ្លាស់​មកពី​ក្លិប Atletico Madrid ក្នុងតម្លៃ​ពលកម្ម​ប្រមាណ ៣២ លាន​ផោន ។​ ​ខ្សែប្រយុទ្ធ​សញ្ជាតិ​អេ​ស្ប៉ា​ញ​ដើមកំណើត​ប្រេ​ស៊ី​ល​ដែលមាន​ឈ្មោះ​ទៅលេង​ពានរង្វាន់​បាល់ទាត់​ពិភពលោក ជាមួយ​ប្រទេស​អេ​ស្ប៉ា​ញ​រូបនេះ​គឺមាន​ទំនាក់ទំនង​លើ​ការផ្លាស់​ទៅកាន់​ទឹកដី Stamford Bridge ជា​យូរ​មកហើយ  ។​

 

​យោងតាម​ប្រភពព័ត៌មាន​ផ្សេងៗ​គ្នា​នៅលើ​ទំព័រ Twitter បាន​លើកឡើងថា Costa បានធ្វើការ​ពិនិត្យ​សុខភាព រួចរាល់​ហើយ ហើយនឹង​ចុះកិច្ចសន្យា​រយៈពេល​វែង​ជាមួយ​ក្លិប​បាល់ទាត់​នៅ​ក្របខណ្ឌ Premier League មួយ​នេះ មុន​ចុង​សប្តាហ៍​នេះ​ផងដែរ ។​

 

​គួរ​បញ្ជាក់ថា កីឡាករ​វ័យ​២៥​ឆ្នាំ​រូបនេះ​ស៊ុត​បញ្ចូល​ទី​ក្នុង​ក្របខណ្ឌ La Liga បាន​២៧​គ្រាប់​ជួយ​ឲ្យ​ក្លិប Atletico Madrid ឈ្នះ​ជើងឯក​អេ​ស្ប៉ា​ញ​ជា​លើកដំបូង​ចាប់តាំងពី​ឆ្នាំ ១៩៩៦ ហើយ​រូបគេ​ក៏​ស៊ុត​បាន​៩​គ្រាប់​ផងដែរ​ក្នុង​យុទ្ធនាការ Champions League ៕

hi-res-461824909

 

Leave a Reply

(*) Required, Your email will not be published