David Villa សម្រេចចិត្ត​ចូលនិវត្តន៍​ពី​ជម្រើសជាតិ​អេ​ស្ប៉ា​ញ​ក្រោយ World Cup ចប់​

, , Leave a comment

​ខ្សែប្រយុទ្ធ​សញ្ជាតិ​អេ​ស្ប៉ា​ញ​កីឡាករ David Villa បាន​សម្រេចចិត្តថា រូបគាត់​នឹង​ចូលនិវត្តន៍​ពី​ក្រុមបាល់ទាត់ ជម្រើសជាតិ​ក្រោយពេល​ការប្រកួត​បាល់ទាត់​ពាន​រង្វាន់​ពិភពលោក​បញ្ចប់ ។​ ​កីឡាករ​វ័យ​៣២​ឆ្នាំ​រូបនេះ​ស៊ុត​បញ្ចូល​ទី​បាន​ចំនួន​៥៦​គ្រាប់​ក្នុង​ការចូល​លេង​៩៤​ប្រកួត​ឲ្យ​គោ​ជល់​អេ​ស្ប៉ា​ញ ចាប់តាំងពី​រូបគេ​ចូល​លេង​ជា​លើកដំបូង​ក្នុង​ឆ្នាំ ២០០៥ ។​

 

Villa ប្រាប់​ប៉ុស្តិ៍​ទូរទស្សន៍ Cuatro របស់​ប្រទេស​អេ​ស្ប៉ា​ញ​ថា “​ក្នុង​យុទ្ធនាការ World Cup ឆ្នាំ​២០១៤​នេះ គឺជា​ការប្រកួត​លើកចុងក្រោយ​របស់ខ្ញុំ​សម្រាប់​ប្រទេស​អេ​ស្ប៉ា​ញ​” ។​ Villa បាន​ជួយ​ឲ្យ​អេ​ស្ប៉ា​ញ​ឈ្នះ​ជើងឯក​ពានរង្វាន់​ទ្វីបអឺរ៉ុប​ក្នុង​ឆ្នាំ ២០០៨ ហើយ​បន្ទាប់មក​រូបគេ​ក៏​ជួយ​ឲ្យ អេ​ស្ប៉ា​ញ​ឈ្នះ​ជើងឯក World Cup ក្នុង​ឆ្នាំ ២០១០ ផងដែរ ។​

 

​គួរ​បញ្ជាក់ថា ថ្មីៗ​នេះ Villa បានសម្រេច​ចិត្ត​ផ្លាស់​ទៅលេង​ជាមួយ​ក្រុម New York City ក្នុង​ក្របខណ្ឌ​អាមេរិក Major League Soccer បន្ទាប់ពី​រូបគេ​ចំណាយពេល​១​រដូវ​កាល​លេង​ឲ្យ Atletico Madrid ៕

David-Villa-Football-1

 

Leave a Reply

(*) Required, Your email will not be published