លោក គោ ស៊ុំ​​សា​​រឿត ​អ​​ភិ​បា​​ល​ខេត្ត​​បន្ទាយ​​​មា​ន​ជ័​​​យ មិន​ហ៊ា​ន​ប៉ះ​​ពា​ល់​​​លោ​ក​ ​លឹ​ម យូ​​វែង ប្រើ​​ស្បែ​ក​​​ទា​​ហា​​​ន​បង្កើត​​ច្រ​ក​របៀង​ខុ​ស​ច្បា​ប់​ឲ្យ​ក្រុម​ឈ្មួញ​នាំចូ​ល​ទំនិញ​គេច​ពន្ធ

, , Leave a comment

​ក្រុង​ប៉ោយប៉ែត ៖ សេចក្តីរាយការណ៍​ពី​ក្រុង​ប៉ោយប៉ែត​បាន​ឲ្យ​ដឹងថា សកម្មភាព​នាំចូល​ហ្គាស​ទ្រង់ទ្រាយ​ធំ​របស់​ក្រុមហ៊ុន ចាន់ណា ផល្លា និង ហេង ចិន្តា​គ្រុប កើតមាន​ជាច្រើន​ឆ្នាំ​មកហើយ​​គ្មាន​នរណា​ហ៊ាន​ហើបមាត់​នោះទេ ព្រោះ​ម្ចាស់​ក្រុមហ៊ុន​ទាំង​២​នេះ​សុទ្ធសឹង​ជា​ភរិយា​មន្ត្រី​យោធា​ដ៏​មានអំណាច​ប្រចាំ​ភូមិភាគ​ទី​៥ ហើយ​មាន​លោក លឹម យូ​វែង ជា​មេ​ការជួយ​រត់ការ​សម្របសម្រួល​បើកផ្លូវ​បង់លុយ​ឲ្យ​សមត្ថកិច្ច​ពាក់ព័ន្ធ​។ នៅ​ចំណុច​ច្រករបៀង​ទន្សាយ​អើត គេ​សង្កេតឃើញ​សមត្ថកិច្ច​មួយចំនួន​មិនសូវ​ហ៊ាន​ជិះ​ម៉ូតូ ឬ​ដើរទៅ​ក្បែរ​ទេ ហើយ​ពេលខ្លះ​បានត្រឹមតែ​អើតមើល​តាម​របង​ស័ង្កសី​ប៉ុណ្ណោះ​មិន​ហ៊ាន​ចូលទៅក្នុង​ទេ​ខ្លាច​សិទ្ធិអំណាច​របស់លោក លឹម យូ​វែង ហើយ​សមត្ថកិច្ច​ដទៃទៀត​ត្រូវបាន​លោក លឹម យូ​វែង ណាត់​ឲ្យ​ទទួល​លុយ​តាម​ហាង​កាហ្វេ ឬ​ហាង​ខារ៉ាអូខេ ធ្វើយ៉ាងណា​កុំ​ឲ្យ​ទៅ​រំខាន​ដល់​ការរកស៊ី​នាំចូល​ហ្គាស​គេចពន្ធ​របស់​ក្រុមហ៊ុន ចាន់ណា ផល្លា និង​ក្រុមហ៊ុន ហេង ចិន្តា គ្រុប នោះ​។​

 

​លោក លឹម យូ​វែង ត្រូវគេ​ស្គាល់​ថា ជា​មន្ត្រី​យោធា​ដ៏​មានអំណាច​ក្នុង​កងពល​លេខ​៥១ ចំណុះ​ឲ្យ​យោធភូមិភាគ​ទី​៥ បាន​ក្លាយជា​មេការ​សម្របសម្រួល​សម្រាប់​ការ​នាំចូល​ហ្គាស​គេចពន្ធ​ឲ្យ​ក្រុមហ៊ុន ចាន់ណា ផល្លា និង​ក្រុមហ៊ុន ហេង ចិន្តា គ្រុប ហើយ​លោក លឹម យូ​វែង ក៏បាន​បង្កើត​ច្រករបៀង​ខុសច្បាប់​មួយកន្លែង​នៅក្នុង​ដីឡូត៍​របស់ខ្លួន​នៅជាប់​មាត់​អូរ​ព្រំដែន​កម្ពុជា​-​សៀម ហើយ​មានការ​ហ៊ុំ​របង​ស័ង្កសី​និង​យាមកាម​យ៉ាង​ប្រុងប្រយ័ត្ន​មិន​ឲ្យ​មនុស្ស​ប្លែក​មុខ​ទៅ​ក្បែរ​ទេ ព្រោះ​នៅក្នុង​របង​ស័ង្កសី​នោះ​មាន​ហ្គាស​គេចពន្ធ​ដែល​នាំចូល​ពី​ស្រុក​សៀម ក្នុង​មួយថ្ងៃៗ​រាប់ពាន់​ធុង គឺ​សមត្ថកិច្ច​និង​មន្ត្រី​ជំនាញ​មួយចំនួន​មិនដែល​ហ៊ាន​ទៅ​ក្បែរ​ទីតាំង​នោះទេ​។​

 

​ចំណូល​ពន្ធ​ពី​ការ នាំចូល​ទំនិញ​តាម​ច្រកព្រំដែន​អន្តរជាតិ​ប៉ោយប៉ែត​មានការ​កើនឡើង​លើស​ផែនការ បន្ទាប់ពី​មានការ​រឹតបន្តឹង​ឲ្យ​ប្រមូល​ពន្ធ​១០០​ភាគរយ​គ្រប់​មុខទំនិញ ដែល​នាំចូល​ប្រទេស​កម្ពុជា ប៉ុន្តែ​នៅ​ចំណុច​ភូមិសាស្ត្រ​ច្រករបៀង​មួយកន្លែង​ស្ថិតនៅ​ក្នុងភូមិ​ទន្សាយ​អើត ឃុំ​ទួល​ពង្រ ស្រុក​ម៉ាឡៃ ខេត្តបន្ទាយមានជ័យ នៅតែមាន​សកម្មភាព​លួចលាក់​នាំចូល​ហ្គាស​គេចពន្ធ​យ៉ាង​អនាធិបតេយ្យ ក្នុង​ទ្រង់ទ្រាយ​ធំ​ដោយមាន​មន្ត្រី​យោធា​ដ៏​មាន​ឥទ្ធិពល​ម្នាក់​ឈ្មោះ លឹម យូ​វែង ជា​អ្នក​ជួយ សម្របសម្រួល​ឲ្យ​ក្រុមហ៊ុន ចាន់ណា ផល្លា និង​ក្រុមហ៊ុន ហេង ចិន្តា គ្រុប នាំចូល​ហ្គាស​គេចពន្ធ​ពី​ស្រុក​សៀម ទាំងយប់​ទាំង​ថ្ងៃ​។​

 

​ជាគោលការណ៍​ក្រសួងមហាផ្ទៃ​បានសម្រេច​ស្នើសុំ​អនុក្រឹត្យ​ពី​រាជរដ្ឋាភិបាល​សម្រាប់​ការបង្កើត​ច្រករបៀង​នីមួយៗ ប៉ុន្តែ​សម្រាប់​ដីឡូត៍​របស់លោក លឹម យូ​វែង ដែល​នៅជាប់​មាត់​អូរ​ព្រំដែន​នៅក្នុង​ភូមិ​ទន្សាយ​អើត ឃុំ​ទួល​ពង្រ ស្រុក​ម៉ាឡៃ ខេត្តបន្ទាយមានជ័យ​បែរជា​មានការ​លួចលាក់​បើក​ច្រករបៀង​ខុសច្បាប់​សម្រាប់​ឲ្យ​ក្រុមហ៊ុន ចាន់ណា ផល្លា និង​ក្រុមហ៊ុន ហេង ចិន្តា គ្រុប​នាំចូល​ហ្គាស​គេចពន្ធ​មួយថ្ងៃៗ​រាប់ពាន់​ធុង ប្រើប្រាស់​រថយន្ត​យី​ឌុប ឬ​រថយន្ត​ចំណុះ​៥​តោន​ដឹកជញ្ជូន​បំផ្លាញ​ផ្លូវ​ក្រវាត់​ព្រំដែន យ៉ាង​អាណាធិបតេយ្យ​បំផុត​។ ច្រករបៀង​ទន្សាយ​អើត​ដែល​គ្រប់គ្រង​ដោយ​លោក លឹម យូ​វែង ក៏មាន​សកម្មភាព​លួចលាក់​នាំចូល​ឈើ​គ្រញូង​មកពី​ស្រុក​សៀម​ផ្ទុយ​ពី​ការ​រឹតបន្តឹង​របស់​រដ្ឋាភិបាល​ហើយក៏​មានការ​ឃុបឃិត​ឲ្យ​មេខ្យល់​នាំ​ពលករ​ឆ្លងដែន​ខុសច្បាប់​តាម​ច្រក​នេះ​យ៉ាង​គគ្រឹកគគ្រេង​។​

 

​គេ​មិន​ច្បាស់​ទេ​ថា តើ​អភិបាលខេត្ត​បន្ទាយមានជ័យ​លោក គោ ស៊ុំ​សារឿ​ត ដែល​បាន​ឯកភាព​ជាមួយ​លោក ឱម យ៉ិនទៀង ក្នុង​ការយក​ខេត្តបន្ទាយមានជ័យ​ធ្វើជា​គំរូ​ល្អ​មុនគេ ក្នុងការ​បោសសម្អាត​អំពើពុករលួយ មាន​ឆន្ទៈ​លុបបំបាត់​ច្រករបៀង​ខុសច្បាប់ ដែល​បង្កើត​ដោយ លឹម យូ​វែង ឃុបឃិត​ឲ្យ​ក្រុមហ៊ុន ចាន់ណា ផល្លា និង​ក្រុមហ៊ុន ចិន្តា ផល្លា គ្រុប​នាំចូល​ហ្គាស​គេចពន្ធ​ឬក៏​យ៉ាងណា​នោះទេ ព្រោះ​ច្រករបៀង​មួយកន្លែង​នេះ កំពុង​មានការ​លួចលាក់​នាំចូល​ទំនិញគេចពន្ធ​ឡើង​ដុះ​ស្លែ​ទៅហើយ​។​

 

​ដោយឡែក​លោក គោ ស៊ុំ​សារឿ​ត ក៏​មិនគួរ​រក្សា​ភាព​ស្ងៀមស្ងាត់ ទុក​ឱកាស​ឲ្យ​លោក លឹម យូ​វែង បន្ត​បើក​ច្រករបៀង​ខុសច្បាប់ នៅក្នុង​ដីឡូត៍​របស់ខ្លួន ឃុបឃិត​ឲ្យ​ក្រុមហ៊ុន ចាន់ណា ផល្លា និង​ក្រុមហ៊ុន ហេង ចិន្តា គ្រុប នាំចូល​ហ្គាស​គេចពន្ធ រាប់ពាន់​ធុង​ក្នុង​មួយថ្ងៃៗ តទៅទៀត​ទេ ដែល​យ៉ាងហោចណាស់​ជាការ​ចូលរួម អនុវត្តន៍​ការប្តេជ្ញាចិត្ត របស់លោក ឱម យ៉ិនទៀង ដែល​យក​ខេត្តបន្ទាយមានជ័យ ធ្វើជា​គំរូ​ល្អ​មុនគេ សម្រាប់​ការ​បោសសម្អាត អំពើពុករលួយ​។​ប្រជាពលរដ្ឋ​នៅ​ខេត្តបន្ទាយមានជ័យ​បាន​អបអរសាទរ​រួចមកហើយ​នៅពេលដែល​លោក គោ ស៊ុំ​សារឿ​ត បាន​បណ្តេញ​មន្ត្រី​ម្នាក់​មាន​ច​រឹក​អន់​ឈ្មោះ អាន វណ្ណៈ ជា​ប្រធានការិយាល័យ​ទំនាក់ទំនង​ព្រំដែន ប្រចាំ​ច្រក​ប៉ោយប៉ែត​ដែល​មិនបាន​ស្តាប់​ការណែនាំ​ក្នុង​អង្គប្រជុំ​អំពី​ការលុបបំបាត់​អំពើ​ល្មើស​លួច​នាំចូល​ទំនិញគេចពន្ធ និង​ការឃុបឃិត​ឲ្យ​ពលករ​លួច​ឆ្លងដែន​តាម​ច្រករបៀង​។​ដូច្នេះ​គេ​ចង់ឃើញ​លោក គោ ស៊ុំ​សារឿ​ត ចាត់វិធានការ​ក្តៅ លុបបំបាត់​ច្រករបៀង​ខុសច្បាប់ របស់លោក លឹម យូ​វែង​ឲ្យ​បាន​កាន់តែ​ឆាប់ កាន់តែ​ល្អ​៕

19-1-2014 (1) 19-1-2014

 

Leave a Reply

(*) Required, Your email will not be published