រាជធានីភ្នំពេញ ៖ ជនសង្ស័យ២នាក់ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួន ខណៈដែលកំពុងធ្វើសកម្មភាពចែកចាយគ្រឿងញៀន កាលពីវេលាម៉ោង១១យប់ថ្ងៃទី៣ ខែមិថុនា ស្ថិតក្នុងភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យទាំង២នាក់ដែលឃាត់ខ្លួននោះមានឈ្មោះ ឡាវ សិលា ភេទប្រុស អាយុ២៦ឆ្នាំ ស្នាក់នៅសង្កាត់ផ្សារដេប៉ូ៣ ខណ្ឌទួលគោក និងម្នាក់ទៀតឈ្មោះ ឈួន ឆៃ ភេទប្រុស អាយុ២៥ឆ្នាំ ស្នាក់នៅកន្លែងកើតហេតុខាងលើ មានស្រុកកំណើតនៅខេត្តព្រៃវែង ។ ក្រោយឃាត់ខ្លួនសមត្ថកិច្ចបានដកហូតបានគ្រឿងញៀនប្រភេទម៉ាទឹកកក៦កញ្ចប់តូច ២កញ្ចប់ធំ ថ្នាំគ្រាប់ពណ៌ផ្កាឈូក២កញ្ចប់តូច ជញ្ជីងថ្លឹង១ ទូរស័ព្ទ២គ្រឿង និងឧបករណ៍មួយចំនួនទៀត។
បច្ចុប្បន្នជនសង្ស័យទាំង២នាក់រួមជាមួយវត្ថុតាងត្រូវបានកងរាជអាវុធហត្ថឃាត់ខ្លួនយកទៅ សាកសួរនៅទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខណ្ឌសែនសុខរួចកសាង សំណុំរឿងបញ្ជូនទៅ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ៕