ដោយសារ​ប្រាក់ខែ​ចាយ​មិន​គ្រប់​លោក អៀ សេង នាយរង​ប៉ុស្ដិ៍នគរបាល​បាក់​ណា​ម បង្ខំចិត្ត​បើក​សង្វៀន​បញ្ជល់មាន់ និង​បន​ល្បែង ដែលជា​ប្រភពនៃ​​ចោរកម្ម និង​អសន្តិសុខ​សង្គម​

, , Leave a comment

​ខេត្ដ​កណ្ដាល ៖ ប្រជាពលរដ្ឋ​មន្ដ្រីរាជកា​រ អ្នករកស៊ី​នៅ​ស្រុក​កោះធំ បាន​សម្ដែង​នូវ​ការព្រួយបារម្ភ​យ៉ាងខ្លាំង​ចំពោះ​បទល្មើស​ផ្សេងៗ​ដែល​កើតមាន​នៅក្នុង​សង្គម ខណៈ​តំបន់​បាក់​ណា​ម​បានក្លាយ​ទៅជា​ទីតាំង​បន​ល្បែងស៊ីសង​លក្ខណៈ​ទ្រង់ទ្រាយ​ធំ និង​មាន​វត្ដ​មាន​សមត្ថកិច្ច​ផងដែរ​ជា​អ្នក​ការ​ពារ​​ជា​មេ​ការមើល​ការខុសត្រូវ ផ្ទុយ​ពី​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល​បញ្ហា​ភូមិ​-​ឃុំ​មាន​សុវត្ថិភាព​ទៅវិញ ?

 

​គេ​បាន​រាយការណ៍​មក​ថា នៅ​តំបន់​បាក់​ណា​ម​មាន​បើក​សង្វៀនមាន់​ដ៏​ធំ​មាន​ទាំង​ជនជាតិខ្មែរ និង​ជនជាតិ​វៀតណាម សមត្ថកិច្ច មន្ដ្រីរាជការ អ្ន​ក​រ​ក​ស៊ី​ចូល​លេង​យ៉ាង​ប្រសេចប្រសាច​ដែល​សង្វៀនមាន់​នេះ​មាន​អ្នកលេង​តៃ​ស៊ីវ​, តុ​បៀរ​៥​ទៅ​៦​តុ ក្នុងនោះ​មានឈ្មោះ អៀ សេង នាយរង​ប៉ុ​ស្ដិ៍​ន​គរ​បា​ល​​បាក់​ណា​ម​ជា​អ្នកគ្រប់គ្រង​សង្វៀនមាន់ និង​មើល​ការខុសត្រូវ​បន​ល្បែង​ទាំងអស់នេះ ។ ចំណែក​នាយប៉ុស្ដិ៍​បាក់​ណា​ម​វិញ​ជា​មេការ​ទទួលខុស​ត្រូវ​ឱ្យ​ថៅកែ​បន​ល្បែង ។​

 

​ពាក់ព័ន្ធ​បញ្ហា​នេះ​លោក វ៉ាន់ សាវុធ នាយប៉ុស្ដិ៍​នគរបាល​បាក់​ណា​ម​បាន​ប្រាប់ថា ការបើក​បន​ល្បែងស៊ីសង​នេះ​គឺមាន​អាជ្ញាប័ណ្ណ​ត្រឹមត្រូវ ប៉ុន្ដែ​លោ​ក​​មិ​នបាន​អត្ថា​ប្បាយ​ជុំវិញ​ក្ដី​ព្រួយបារម្ភ​ពី​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​ចំពោះ​បទល្មើស​ អាច​នឹង​ផ្ដើមចេញពី​ប្រភព​នៃ​បន​ល្បែង​នេះ​ឬក៏​បញ្ហា​ម​ន្ដ្រី​ន​គ​រ​បា​ល​យុត្ដិធម៌​អនុវត្ដ​ន៍​គោលនយោបាយ​ភូមិ​-​ឃុំ​មាន​សុវត្ថិភាព​នោះទេ ។​

 

​ប្រភពពី​មន្ដ្រីនគរបាល​នៅ​ទីនោះ​និយាយថា កាលពីមុន​បន​ល្បែង​ខាងលើនេះ​ពិតជា​មានច្បាប់​ត្រឹមត្រូវ​បាន​បើក​ដំណើរការ​នៅ​តំបន់​ច្រក​ម៉ុក​បាយ ខេត្ដ​ស្វាយរៀង ប៉ុន្ដែ​ដំណើរការ​នៅ​ទីនោះ​ប្រហែលជា​មិនអាច​ស្រូបយក​អ្នកញៀន​ល្បែង​បាន​បែរជា​ដូរ​ទីតាំង​មកកាន់​តំបន់​បាក់​ណា​ម រហូតដល់​មា​ន​នាយ​-​នាយរង​ប៉ុស្ដិ៍​ជួយ​មើល​ការខុសត្រូវ​ជុំវិញ​ទីតាំង​បន​ល្បែង​ដ៏​ធំ​នេះ​ទៅវិញ ។ ក្នុង​មួយថ្ងៃៗ​មាន​អ្នកញៀន​ល្បែង​ជាច្រើន​ចាញ់​រាប់ម៉ឺន​ដុ​ល្លា​រ និង​បង្កឱ្យមាន​បញ្ហា​ភ័យខ្លាច​ដល់​ប្រជាពលរដ្ឋ​យ៉ាងខ្លាំង​រឿង​បទល្មើស​ដែល​កើតចេញពី​ប្រភព​បន​ល្បែង​នេះ ។ ដូច្នេះ​ពួកគាត់​សំណូមពរ​ឱ្យ​ស​ម​ត្ថកិច្ច អាជ្ញាធរ​មូលដ្ឋាន រួមទាំង​ថ្នាក់លើ​ជួយ​ទប់ស្កាត់​បន​ល្បែងស៊ីសង​ខាងលើនេះ ។​

 

​ប្រភព​ខ្លះ​បាន​ទម្លាយ​ថា ថៅកែ​កាស៊ីណូ​ដែល​កំពុងបើក​ដំណើរការ​ល្បែងស៊ីសង​នៅ​តំបន់​បាក់​ណា​ម រហូតដល់​យក​នាយ នាយរង​ប៉ុស្ដិ៍​កាន់ការ​ងារ​នេះ​បាន​យក​អាជ្ញាប័ណ្ណ​ដែល​ខ្លួន​មាន​ស្របច្បាប់​ពី​តំបន់​ម៉ុក​បាយ ខេត្ដ​ស្វាយ​រៀងមក​បន្លំ​បើក​បន​ល្បែងស៊ីសង​នៅ​តំបន់​បាក់​ណា​ម ឃុំ​បាក់​ណា​ម ស្រុក​កោះធំ ខេត្ដ​កណ្ដាល​៕

05-6-2014

 

Leave a Reply

(*) Required, Your email will not be published