នាំគ្នា​ឡើងឋានសួគ៌ ពេល​រួមរ័ក​ប្រើ​ក្បាច់​សន្ធឹក ដល់ពេល​ព្រឹក​អស់កម្លាំង​ធ្លាក់​នរក ដេកពេទ្យ​

, , Leave a comment

​រាជធានី​ភ្នំពេញ ៖ ជនរងគ្រោះ​ម្នាក់​ដែលជា​នារី​បម្រើសេវា​ផ្លូវ​បាន​ធ្លាក់​ពី​ជាន់​ទី​២​នៃ​ផ្ទះជួល​មួយកន្លែង​កាលពី​វេលា​ម៉ោង​៥​និង​៥០​នាទី​ព្រឹក​ថ្ងៃទី​៤ ខែមិថុនា ឆ្នាំ​២០១៤ នៅ​ចំណុច​តាមផ្លូវ​ទន្លេមេគង្គ ស្ថិតក្នុង​ក្រុមទី​៧ ភូមិ​៣ សង្កាត់​ជ្រោយចង្វា ខណ្ឌ​ឬ​ស្សី​កែវ រាជធានី​ភ្នំពេញ​។​

 

​ប្រភពពី​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា នារី​រងគ្រោះ​ត្រូវបាន​គេ​ស្គាល់ឈ្មោះ ស្រី​ល​ក្ខ័​ណ អាយុ​២០​ឆ្នាំ ស្នាក់នៅ​មិន​ពិតប្រាកដ​មាន​ស្រុកកំណើត​នៅ​ភូមិ​ក្ដី​ចាស់ សង្កាត់​បាក់​ខែង ខណ្ឌ​ឬ​ស្សី​កែវ រាជធានី​ភ្នំពេញ ។ តាម​ការរៀបរាប់​ពី​នារី​រងគ្រោះ​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​កាលពី​វេលា​ម៉ោង​១​រំលង​អ​ធ្រា​ត​ឈានចូល​ថ្ងៃទី​៤ ខែមិថុនា ឆ្នាំ​២០១៤ មាន​ជនជាតិ​បារាំង​ម្នាក់​អាយុ​ប្រហែល​៣៣​ឆ្នាំ បាន​ហៅ​នាង​ឲ្យ​ទៅ​ដេក​ជាមួយ​ក្នុងតម្លៃ​៥០​ដុល្លារ នាង​ក៏បាន​យល់ព្រម​ទៅ​លុះ​ព្រឹក​ឡើង​ជនជាតិ​បរទេស​រូបនោះ​បាន​ឲ្យ​លុយ​នាង​។ នាង​ក៏​ត្រឡប់ទៅផ្ទះ​វិញ​ពេលដែល​នាង​បើ​ទ្វា​ដើរ​ចេញពី​ក្នុង​បន្ទប់​បម្រុង​នឹង​ត្រឡប់ទៅផ្ទះ​វិញ​ដោយ​មេឃ​មិនទាន់​ភ្លឺ​ផង​នោះ នាង​បាន​ដើរទៅ​ឈរ​នៅ​រានហាល​ខាងមុខ ស្រាប់តែ​ពេលនោះ​នាង​ហាក់ដូចជា​វិលមុខ​អស់កម្លាំង​ខ្លាំងពេក​ក៏​ធ្លាក់​មកក្រោម​តែម្ដង ។

 

ពេលដែល​ឃើញ​នារី​រងគ្រោះ​ធ្លាក់​ពីលើផ្ទះ​ជាន់​ទី​២​មក​នោះ​ប្រជាពលរដ្ឋ និង​ម្ចាស់ផ្ទះ​ក៏បាន​ហៅ​រថយន្ដ​សង្គ្រោះ​ដឹក​នារី​រងគ្រោះ​យកទៅ​មន្ទី​ពេទ្យ​ឯកជន​តែម្ដងទៅ​៕

05-6-2014 (2)

05-6-2014 (1) 

 

Leave a Reply

(*) Required, Your email will not be published