អារឈើ ដេក​ក្នុងព្រៃ ត្រូវ​ព្រាន​ប្រល័យ​ស្លាប់ ព្រោះ​ច្រឡំ​

, , Leave a comment

​ខេត្តមណ្ឌលគិរី ៖ យុវជន​ម្នា​ក់បាន​ស្លាប់​ដោយសារ​អ្នក​ឆ្លុះ​សត្វ​ពេលយប់​បាញ់​ត្រូវ​ស្មានថា​សត្វព្រៃ កាលពី​វេលា​ម៉ោង​៣​និង​៣០​នាទី​ទៀបភ្លឺ​ថ្ងៃទី​០១ មិថុនា នៅ​ចំណុច​ភ្នំ​ណា​ម​រ៉ា​ម ភូមិ​អរ​បួន ស្រុក​កោះ​ញែក ខេត្តមណ្ឌលគិរី​។​

 

​លោក​អធិការ​ស្រុក​កោះ​ញែក បានឱ្យដឹងថា មុនពេល​កើតហេតុ​អ្នក​ឆ្លុះ​សត្វ​គ្នា​២​នាក់ បាន​ចូលទៅ​ឆ្លុះ​សត្វព្រៃ​នៅ​ជើងភ្នំ​ណា​ម​រ៉ា​ម ស្រុក​កោះ​ញែក ពេល​ចូលដល់​ក្នុងព្រៃ​ជ្រៅ​ក៏​បញ្ចាំង​ពិល​ឃើញ​ពន្លឺ​ភ្នែក​ចាំងៗ ដោយ​ស្មានថា​សត្វព្រៃ​ក៏​បាញ់​តម្រង់​ភ្នែក ស្រាប់តែ​ឭ​សូរសំឡេង​មនុស្ស​ស្រែក​ឈឺ​ទៅវិញ បន្ទាប់ពី​បាញ់​ច្រ​លំ​មនុស្ស​រួចមក អ្នក​ឆ្លុះ​សត្វ​បាន​រត់គេចខ្លួន​ភ្លាមៗ ព្រោះ​បាញ់​ត្រូវ​មនុស្ស​មិនមែន​ភ្នែក​សត្វ​ទេ​។ លោក​អធិការ​បន្តទៀតថា បន្តិចក្រោយមក​គេ​ឃើញ​មនុស្ស​ម្នាក់​រត់​មកប្តឹង​សមត្ថកិច្ច​ពី​ហេតុ​កា រណ៍​ថា​មាន​អ្នក​ឆ្លុះ​សត្វ​បាន​បាញ់​ត្រូវ​គ្នា​គេ​ម្នាក់​ក្នុងចំណោម ៣​នាក់​បណ្តាលឱ្យ​រងរបួស​ធ្ងន់ ខណៈ​ពួកគាត់​កំពុង​ដេក​សម្រាក បន្ទាប់ពី​រកស៊ី​អា​ឈើ​ក្នុងព្រៃ​។​

 

​អ្នកស្លាប់​ដោយសារ​គ្រាប់កាំភ្លើង​នោះ​ឈ្មោះ ផា ណុ​ច ភេទ​ប្រុស អាយុ​១៨​ឆ្នាំ នៅ​ស្រុក​កោះ​ញែក​ស្លាប់​ពេល​បញ្ជូន​មកដល់​មន្ទីរ​ពេទ្យ​បង្អែ ក​ស្រុក​។ ចំណែក​ជនសង្ស័យ​ឆ្លុះ​សត្វ​មាន​គ្នា​ពីរ​នាក់ ដែល​បាញ់​ច្រឡំ​ភ្នែក​មនុស្ស​ថា​ភ្នែក​សត្វ​នោះ ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​បាន​ម្នាក់​ជា​អ្នកប្រើប្រាស់ កាំភ្លើង​ខុសច្បាប់​ម៉ាក​អាកា ។ ជន​នោះ​ឈ្មោះ យាន យ៉យ មាន​ស្រុកកំណើត​នៅ​ស្រុក​កោះ​ញែក​ដូចគ្នា ឃាត់ខ្លួន​នៅ​ថ្ងៃទី​០១ មិថុនា ២០១៤ ។​

បច្ចុប្បន្ន​ជនសង្ស័យ​ត្រូវបញ្ជូន​មកកាន់​ស្នងការ​នគរបាល​ខេត្ត ដើម្បី​ចាត់ការ​តាមផ្លូវ​ច្បាប់​៕

04-6-2014 (1) 04-6-2014 (2)

 

Leave a Reply

(*) Required, Your email will not be published