បន្ទាប់ពី​ធ្លាយ​រូបថត​អាស្រូវ​ធ្វើ​ឲ្យ​នាង Zhai Ling កាន់តែ​ល្បី និង​ស្គាល់​នាង​កាន់តែច្រើន​

, , Leave a comment

ប្រទេស​ចិន ៖ តារា​បង្ហាញ​ម៉ូដ​រថយន្ត​លេខ​១​របស់​ចិន​នាង Zhai Ling បាន​ត្រឡប់​មកកាន់​វិស័យ​ជំនួញ​វិញ​ហើយ បន្ទាប់ពី​ធ្លាយ​រូបថត​អាស្រូវ​ថ្មីៗ​នេះ នេះ​បើតាម​វេ​ប​សាយ​បរទេស​ចិន​ឆាយ​ណា​ដេលី​ផ្សាយ​កាលពី​ពេលថ្មីៗ​នេះ​។​

 

​រឿងអាស្រូវ​នោះ​គឺ​តារា​ម៉ូ​ដែល​ដ៏​ស្រស់​សោភា​រូបនេះ​បាន​លេច​ធ្លាយ​នូវ​រូបថត​ជាច្រើន​សន្លឹក របស់​នាង​ពេល​ក្រេប​ភាព​ផ្អែមល្ហែម​ជាមួយ​មិត្ត​ប្រុស​របស់​នាង​នា​អាង​ហែល​ទឹក​មួយ​។ ជាមួយ សម្លៀកបំពាក់​ណ្វៃ​យ៉ូ ពណ៌​ក្រហម​ស្ទើរ​អាក្រាត តារា​ម៉ូ​ដែល​លេខ​១​របស់​ចិន​រូបនេះ បានបង្ហាញ​ភាពស្និទ្ធស្នាល​ជាមួយ​ដៃគូ​ឥត​ក្រែង​ភ្នែក​របស់​នរណា​ឡើយ​។ ដោយ​រង​ការរិះគន់ ជាច្រើន​ផង​នោះ ទើប​តារា​រូបនេះ​បាន​ងាក​មកកាន់​វិថី​ជំនួញ​វិញ​។​

 

​សូម​រំឭកថា តារា​ម៉ូ​ដែល​លេខ​១​របស់​ចិន នាង Zhai Ling មាន​នាម​ដើម Shoushou កើត​នៅ​ខែសីហា ឆ្នាំ​១៩៨៧ ហើយ​ក្រោយមក​បានក្លាយ​ជាតា​រា​ម៉ូ​ដែល​ធ្វើការ​នៅ​ក្រុង​ប៉េកាំង ឲ្យ​ក្រុមហ៊ុន Beijing Xinsilu Modelling Company​។ សម្រស់​របស់​នាង​គឺមាន​ទឹកមុខ​ស្រស់ថ្លា ស្អាត ខ្ពស់ ស្លី​ម និង​ទឹកមុខ​មាន​ប្រជាប្រិយ​។ ហេតុនេះ​ទើប​គេ​ហៅ​នាង​ថា ជាតា​រា​ម៉ូ​ដែល​រថយន្ត​លេខ​១​របស់​ចិន​សម្រាប់​បង្ហាញ​អតិថិជន​នានា ក្នុង​ពិធី​តាំងពិព័រណ៍​រថយន្ត (the Beijing Auto Show ) នា​ឆ្នាំ​២០០៨ ដល់​ឆ្នាំ​២០១០ ដែលជា​ឆ្នាំ​លេច​ធ្លាយ​រឿងអាស្រូវ​លើក​ទី​១​ពី​វីដេអូ​មួយ​ថត​ជាមួយ​មិត្ត​ប្រុស​របស់​នាង​ហើយ​ត្រូវបាន​គេ​ផ្សាយ​តាម​អន​ឡាញ​។

 

បច្ចុប្បន្ន នាង​បាន​ក្លាយជា​អ្នកដឹកនាំ​ការតាំងពិព័រណ៍​រថយន្ត​ជា​អន្តរជាតិ​ឆ្នាំ​២០១៤​នៅ​ប៉េកាំង​៕​

Zhai Ling

Zhai Ling 1 Zhai Ling 1a Zhai Ling 1b Zhai Ling 1c 

 

Leave a Reply

(*) Required, Your email will not be published