បុរស​ខ្ទើយ​២​នាក់​ដែល​សកម្ម ក្នុងការ​លួច​ទ្រព្យសម្បត្តិ និង​ឆ្លៀតឱកាស ត្រូវ​សាលាដំបូង​រាជធានី​ភ្នំពេញ សម្រេច​ឃុំខ្លួន​ដាក់ពន្ធនាគារ​ជា​បណ្តោះអាសន្ន​

, , Leave a comment

​រាជធានី​ភ្នំពេញ ៖ សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី​២ ខែមិថុនា ឆ្នាំ​២០១៤ សម្រេច​ឃុំខ្លួន​ដាក់ពន្ធនាគារ​ជា​បណ្តោះអាសន្ន​ក្រោម​ការចោទប្រកាន់​ពីបទ​លួច​ចំពោះ​យុវជន​ដែល​ប្រែ​ភេទ​២​នាក់​មានឈ្មោះ លីហ្សា រ៉ា​ទី ភេទ​ប្រុស អាយុ​១៩​ឆ្នាំ មាន​ស្រុកកំណើត ស្រុក​ក្រូចឆ្មា ខេត្តកំពង់ចាម មុខរបរ និង​ស្នាក់នៅ​ពិតប្រាកដ និង​ម្នាក់ទៀត​ឈ្មោះ វិ​ន ខន ភេទ​ប្រុស អាយុ​២៥ ឆ្នាំ ស្នាក់​នៅផ្ទះ​លេខ​១៣៣E ផ្លូវ​លេខ​១០៧ សង្កា ត់​អូ​ឬ​ស្សី​ទី​១ ខណ្ឌ​៧​មករា រាជធានី​ភ្នំពេញ ។ ជនជាប់ចោទ​ទាំង​២​នាក់​នេះ ត្រូវបាន​សម​ត្ត​កិច្ច​នគរបាល​កា​រិ​យា​ល​យ័​ព្រហ្មទណ្ឌ​កម្រិតធ្ងន់​នៃ​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ ធ្វើការ​ស្រាវជ្រាវ និង​ឃាត់ខ្លួន​កាលពី​ថ្ងៃទី​៣០ ខែឧសភា ឆ្នាំ​២០១៤ ។​

 

​តាម​របាយការណ៍​រប​ស់​មន្ត្រីនគរបាល ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ​បាន​ឲ្យ​ដឹងថា នៅ​ថ្ង​ទី​២៩ ខែឧសភា ឆ្នាំ​២០១៤ កា​រិ​យា​ល​យ័​ទទួលបាន​ពាក្យបណ្តឹង​ពី​ឈ្មោះ ហ៊ុន មុន្នី​រ័ត្ន ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ ស្នាក់​នៅផ្ទះ​លេខ​១១៧ ផ្លូវ​លេខ​២០១៣ សង្កាត់​កា​កាប​ខណ្ឌ​ពោធិ សែន​ជ​យ័ បាន​ប្តឹង​ចោទប្រកាន់​លើ​ជន​មិន​ស្គាល់មុខ​២​នាក់ ជិះ​ម៉ូតូ​១​គ្រឿង បានធ្វើ​សកម្មភាព​លួច​សម្ភារៈ​នៅក្នុង​រថយន្ត ។ ពាក្យបណ្តឹង បាន​បញ្ចា​ក់ថា នៅវេលា​ម៉ោង​១​រំលង​អា​ធ្រា​ត​ឈានចូល​ថ្ងៃទី​២៨ ខែឧសភា ឆ្នាំ​២០១៤​ខ្លួន​(​ហ៊ុន មុន្នីរ​ត្ន័​)​បាន​ជិះ​រថយន្ត​១​គ្រឿង​ម៉ាក​កាមរី​ពណ៍​ខ្មៅ ចេញពី​ក្លឹប​ណូ​វ៉ា ស្ថិតនៅ​សង្កាត់​ជ័យជំនះ ខណ្ឌដូនពេញ ក្នុង​គោលបំណង​ត្រឡប់ទៅផ្ទះ ។ លុះ​ពេលទៅដល់​ត្រង់ចំណុច​ក្បែរ​ព្រះ​សត្យ​មុនី​ចេ​តី​យ៍ តាម​បណ្តោយ​មហាវិថី​ព្រះមុន្នីវង្ស សង្កាត់​ស្រះចក ខណ្ឌដូនពេញ បាន​ឈប់​រថយន្ត​ចុះទៅ​បត់ជើងតូច ។ ពេល​ត្រឡប់​ចូល​រថយន្ត​វិញ​ត្រូវ​បាត់បង់​ស្មារតី​ក្នុងការ​បើកបរ ដោយសារ​ភាពស្រវឹង​ខ្លាំងពេក​ខ្លួន​ក៏​ដេកលក់​ក្នុង​រថយន្ត​នៅ​ទីនោះ​តែម្តងទៅ ។ មួយសន្ទុះ​ស្រាប់តែ​ឭ​សំឡេង បិទទ្វា​រថយន្ត​គ្រាំង ខ្លួន​ក៏​ភ្ញាក់​ស្រឡាំងកាំង​ឡើង​ឃើញ​មនុស្ស​ខ្ទើយ​២​នាក់​រត់ឡើង​ជិះ​ម៉ូតូ​គេចខ្លួនបាត់ ភ្លាមនោះ​ខ្លួន​បាន​មើល​សម្ភារៈ​ក្នុង​រថយន្ត​បាត់អស់​រួមមាន​ទូរ​សព្ទ័​ដៃ​៣​គ្រឿង ប្រាក់​១.៣០០​ដុល្លារ​អាមេរិក ខ្សែក​ប្លា​ក​ទី​១​ខ្សែ​ទម្ងន់​៤​តម្លឹង ។​

 

​មន្ត្រីនគរបាល​បន្តថា ក្រោយពី​មាន​ពាក្យបណ្តឹង​នោះ កា​រិ​យា​ល​យ័​បាន​ចុះ​ធ្វើការ​ស៊ើបអង្កេត​ស្រាវជ្រាវ  នឹង​ឈានទៅដល់​ការឃាត់ខ្លួន​ជន​ស​ង្ស​យ័​២​នាក់​យកទៅ​សាកសួរ ។ លទ្ធផល​ចម្លើយ​សារភាពថា កន្លងទៅ​ពួកគេ​ពិត​បានធ្វើ​សកម្មភាព​លួច​សម្ភារៈ​ក្នុង​រថយន្ត​អ្នក​ដែល​ស្រវឹង​យក​រថយន្ត​ធ្វើ​ផ្ទះ​ដេក​តាមផ្លូវ​នោះ​មែន​នឹង​ញឹក​ញ​ប់​ទៀតផង តែ​ប​ដិ​សេដ្ឋ​មិនបាន​លួច​សំភារៈ​ក្នុង​រថយន្ត​របស់លោក ហ៊ុន មុន្នី​រ័ត្ន នោះឡើយ ។ ទោះជា​យ៉ាងណា​សម​ត្ត​កិច្ច​អះអាងថា ក្រុម​ជន​ប្រភេទ​ទី​៣​ខាងលើនេះ​ជា​ជន​សកម្ម​ក្នុង​ការធ្វើសកម្មភាព​លួច​យក​សម្ភារៈ​ក្នុង​រថយន្ត​ខណៈដែល​អ្នកមាន​ប្រាក់​ទាំងឡាយ​ដើរ​ត្រាចចរ​ពេលយប់​ស្រវឹង​ធ្ងន់ធ្ង​ពេក​ទៅយក​រថយន្ត​ធ្វើ​ផ្ទះ​៕

 03-6-2014 (1)

03-6-2014

 

Leave a Reply

(*) Required, Your email will not be published