ចង់​ប្រើ​ស្ទា​យ​ថ្មី បង្ខំ​សង្សា​ស្រី​ប្រើ​គ្រឿងញៀន ដើម្បី​ប្តូរ​ក្បាច់​

, , Leave a comment

​ខេត្តកណ្តាល ៖ ជនសង្ស័យ​ត្រូវបាន​សមត្ថកិច្ច​ធ្វើការ​ឃាត់ខ្លួន ក្រោយ​ទទួលបាន​ពាក្យបណ្តឹង​ពី​នារី​រងគ្រោះ ពីបទ​បង្ខិតបង្ខំ និង​រួមរ័ក​នៅក្នុង​ផ្ទះសំណាក់ កាលពី​វេលា​ម៉ោង​១៥​និង​៣០​នាទី ថ្ងៃទី​៣១ ខែឧសភា ឆ្នាំ​២០១៤ ចំណុច​បន្ទប់​លេខ​១០៥ ផ្ទះសំណាក់​យីហោ មង្គល ស្ថិតក្នុង​ភូមិ​ថ្មី ក្រុង​តាខ្មៅ ខេត្តកណ្តាល​។​

 

​ប្រភពព័ត៌មាន​ពី​សមត្ថកិច្ច​មូលដ្ឋាន​បាន​ឲ្យ​ដឹងថា ជនសង្ស័យ​មាន ឈ្មោះ ខៀវ រង្សី ហៅ កណ្តុរ ភេទ​ប្រុស អាយុ​២៦ ឆ្នាំ មានមុខ​របរ​មិន​ពិតប្រាកដ​មាន​ស្រុកកំណើត ផ្សារ​ដេប៉ូ​២ ខណ្ឌទួលគោក ភ្នំពេញ បច្ចុប្បន្ន​រស់​ភូមិ​ក្រពើ​ហារ សង្កាត់​ព្រែក​ឫស្សី ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាកវីវ៉ា ពណ៌​ខៀវ​ពាក់​ស្លាក​លេខ កណ្តាល 1M-0038 ។ ចំណែក​ជនរងគ្រោះ​ឈ្មោះ ព ម ក ភេទ​ស្រី អាយុ​១៧​ឆ្នាំ ជា​សិស្ស​រស់នៅ​ភូមិ​ព្រែ​កឡុង សង្កាត់​តា​ក្តុល ក្រុង​តាខ្មៅ ខេត្តកណ្តាល​។ ក្រោយ​ឃាត់ខ្លួន​សមត្ថកិច្ច​បាន​ដកហូត​បាន​វត្ថុតាង​មួយចំនួន​រួមមាន ពិល​ឆក់​១​គ្រឿង , ទូរស័ព្ទ​១​គ្រឿង ម៉ាក samsung grand និង​ឧបករណ៍​សម្រាប់​ប្រើប្រាស់​ថ្នាំញៀន​មួយចំនួនទៀត​។​

 

​ជនសង្ស័យ និង​វត្ថុតាង ត្រូវបាន​សមត្ថកិច្ច​ក​សាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ ចាត់ការ​តាមផ្លូវ​ច្បាប់​៕

03-6-2014

 

Leave a Reply

(*) Required, Your email will not be published