ភាព​ធ្វេសប្រហែស ធ្វើ​ឲ្យ​ឪពុក​ស្លាប់ និង​កូនរង​របួស​

, , Leave a comment

ខេត្តស្ទឹងត្រែង ៖ ភាព​ធ្វេសប្រហែស​បណ្តាល​ឲ្យ​បុរស​ម្នា​ក់បាន​ស្លាប់ ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​មួយ​លើផ្លូវ​ជាតិ​លេខ​៩ កាលពី​វេលា​ម៉ោង​៦​និង​១៥​នាទី​ព្រឹក​ថ្ងៃទី​១ ខែមិថុនាឆ្នាំ​២០១៤ នៅ​ចំណុច​ភូមិ​សំអាង ឃុំ​សំអាង ស្រុក​ថា​ឡា​បរិ​វ៉ា​ត់ ខេត្តស្ទឹងត្រែង​។​

 

​ប្រភពពី​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​ដែល​ស្លាប់បាត់​បង់ជីវិត​នោះ​មាន​ឈ្នោះ ម៉ៃ ស្រស់ ភេទ​ប្រុស​អាយុ​៤០​ឆ្នាំ និង​ម្នាក់ទៀត​ដែល​រងរបួស​មានឈ្មោះ បន ឧ​ត្ត​ម ភេទ​ប្រុស អាយុ​២០ ត្រូវជា​កូន ។ អ្នក​ទាំង​២​មាន​ទីលំនៅ​ក្នុងភូមិ ឃុំ​ព្រៃខ្លា ស្រុក​ស្វាយ​អ​ន្ទ​រ ខេត្តព្រៃវែង​។​

 

​ប្រភព​ដដែល​បាន​បន្តទៀតថា ជនរងគ្រោះ​២​នាក់​ឪពុក និង​កូន​បានធ្វើ​ដំណើរ​ចេញពី​ខេត្តសៀមរាប ដោយ​ឆ្លងកាត់​ខេត្តព្រះវិហារ តាមផ្លូវ​ជាតិ​លេខ​៩​ឆ្ពោះ​មក​ខេត្តស្ទឹងត្រែង និង​បន្តទៅ​ខេត្ត​របស់ខ្លួន តែដោយសារ​ចេញពី​ខេត្តសៀមរាប  ពី​យប់​អត់ងងុយ​មកដល់​ចំនុចកើតហេតុ​ប្រហែស​តែមួយ​ពព្រិច​ភ្នែក រថយន្ត​ក៏បាន​រេ​ចង្កូត ក្រឡាប់​ជាច្រើន​ត្រឡប់ ឪពុក​មិនបាន​ដាក់​ខ្សែក្រវ៉ាត់ បាន​ផ្លោង​ចេញ​តាម​កញ្ចក់ រថយន្ត​បោក​ក្បាល​និង​ថ្នល់​ស្លាប់​ភ្លាមៗ​តែម្តង​។ រីឯ​កូន​ជា​អ្នកបើក​បរដាក់​ខ្សែក្រវ៉ាត់​បាន​រួច​ពី​សេចក្តីស្លាប់​។​

 

​ក្រោយ​កើតហេតុ​សមត្ថកិច្ច​មូល​ដ្ឋា​ន​បាន​ចុះមក​ធ្វើការ​វាស់វែង​យក​រថយន្ត​ទៅ​រក្សាទុក​នៅ​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​សំអាង ដើម្បី​ចាត់ការ​តាម​នីតិវិធី​។ រីឯ​សា​សព​ត្រូវ​បានកូន​របស់​ជនរ​ង​គ្រោះ​ទូរស័ព្ទ​រក​ក្រុមគ្រួសារ ដើម្បី​ដឹក​ទៅកាន់​ស្រុកកំណើត​ធ្វើបុណ្យ​ទៅតាម​ប្រពៃណី​៕

03-6-2014 (1) 03-6-2014 (2) 03-6-2014

 

Leave a Reply

(*) Required, Your email will not be published