ឃាត់ខ្លួន​ជនសង្ស័យ​៣​នាក់ បញ្ជូនទៅ​តុលាការ ករណី​បង្ក​របួសស្នាម និង​ប៉ុនប៉ង​ធ្វើឃាត​មិនបាន​សម្រេច​

, , Leave a comment

​ខេត្តកំពង់ចាម ៖ ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិតធ្ងន់​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត នៅ​រសៀល​ថ្ងៃទី​៣០ ខែឧសភា ឆ្នាំ​២០១៤ បានធ្វើ​ស​ន្និសិត​កាសែត​ស្តីអំពី​ការបង្ក្រាប​ក្រុម​ក្មេង​ទំនើង​ចំនួន​៣​នាក់ ក្នុងចំណោម​បក្ខពួក​ប្រហែល​២០​នាក់ ដែល​បាន​ប្រើ​អំពើហិង្សា​ដោយ​ចេតនា ទៅលើ​ក្មេង​១​ក្រុម​ទៀត​ដែល​កំពុង​អង្គុយ​និយាយ​គ្នា​លេង​លើ​ម៉ូតូ​ចំណុច​មុខ​សាលា​គរុ​កោសល​ភូមិភាគ ស្ថិតក្នុង​ភូមិ​ទី​៦ សង្កាត់​វាលវង់ ក្រុង​កំពង់ចាម ខេត្តកំពង់ចាម ។​

 

​លោក​វរសេនីយ៍ទោ សាន សុភា នាយការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិតធ្ងន់​បាន​ឲ្យ​ដឹងថា នៅពេល​ដែលមាន​ករណី​ក្មេង​ទំនើង​១​ក្រុម​មាន​គ្នា​ចំនួន​ប្រហែល​២០​នាក់​ប្រដាប់​ដោយ ដាវ និង​ដុំថ្ម បានធ្វើ​សកម្មភាព វាយ​និង​កាប់​ទៅលើ​ជនរងគ្រោះ ចំណុច​ខាងលើ​ភ្លាម លោកស្នងការ និង​លោក​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត មានការ​ឯកភាព និង​បញ្ជា​ឲ្យ​កម្លាំង​របស់​យើង​ចេញ​ប្រតិបត្តិ​ការបង្ក្រាប រហូត​ឈាន​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ចំនួន​៣​នាក់​រួមមាន​១-​ឈ្មោះ ទូច សុ​ឡី ភេទ​ប្រុស អាយុ​១៨​ឆ្នាំ រស់នៅ​ភូមិ​ទី​២ សង្កាត់​វាលវង់ ក្រុង​-​ខេត្តកំពង់ចាម ។ ២-​ស៊ន ម៉ា​យ៉ា​សិ​ដ្ឋ ភេទ​ប្រុស អាយុ​១៧​ឆ្នាំ រស់នៅ​ភូមិ​ទី​១ សង្កាត់​វាលវង់ ក្រុង​-​ខេត្តកំពង់ចាម និង​ជនសង្ស័យ​ទី​៣-​ឈ្មោះ ថេ​ន ចាន់ណា ភេទ​ប្រុស អាយុ​១៨​ឆ្នាំ រស់នៅ​ភូមិ​ទី​៤ សង្កាត់​វាលវង់ ក្រុង​-​កំពង់ចាម ។ ជនសង្ស័យ និង​បក្ខពួក​បានធ្វើ​សកម្មភាព រហូត​បណ្តាល​ឲ្យ​ជនរងគ្រោះ​ចំនួន​៤​នាក់ រងរបួស​ជា​ទម្ងន់ ក្នុងនោះ​រួមមាន​៖ ១-​ឈ្មោះ កែម បញ្ញា​វ័​ន្ត ភេទ​ប្រុស អាយុ​២៥​ឆ្នាំ រស់នៅ​ភូមិ​ទី​៦ សង្កាត់​វាលវង់ ក្រុង​-​ខេត្តកំពង់ចាម ។ ២-​សាន ស៊ី​រៈ ភេទ​ប្រុស អាយុ​២០​ឆ្នាំ  ទីលំនៅ​បច្ចុប្បន្ន​នៅ​ភូមិ​រការ​ក្រោម សង្កាត់​សំបួរមាស ក្រុង​-​ខេត្តកំពង់ចាម ។ ៣-​យ៉េន វាសនា ភេទ​ប្រុស អាយុ​១៩​ឆ្នាំ បច្ចុប្បន្ន​រស់នៅ​ភូមិ​កៀន​ជ្រៃ ឃុំ​កៀន​ជ្រៃ​ក្នុង ស្រុក​កំពង់សៀម ខេត្តកំពង់ចាម ។ និង​ទី​៤-​ឈ្មោះ មួង បាន ភេទ​ប្រុស អាយុ​២៦​ឆ្នាំ បច្ចុប្បន្ន​ស្នាក់នៅ​ភូមិ​បឹង​ស្នាយ សង្កាត់​សំបួរមាស ក្រុង​-​ខេត្តកំពង់ចាម ។ ជនរងគ្រោះ​ត្រូវ​បញ្ជូនទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ខេត្តកំពង់ចាម ហើយ​ជនសង្ស័យ កម្លាំង​ជំនាញ​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​នៅ​រសៀល​ថ្ងៃទី​១ ខែមិថុនា នេះ​ដើម្បី​ចាត់ការ​ទៅតាម​និតិ​វិធី ។​

 

​ជនសង្ស័យ​ទាំង​៣​នាក់​នេះ​តែងតែ​ដើរ​ធ្វើ​សកម្មភាព​ក្នុង​ក្រុង​កំពង់ចាម​ក្នុង​រយៈពេល​កន្លង ហើយក៏​ធ្លាប់​ប្រើប្រាស់​គ្រឿងញៀន​ផងដែរ ៕

03-6-2014

 

Leave a Reply

(*) Required, Your email will not be published