ឃើញ​ជម្លោះ​ក្នុង​វង់​ផឹកស៊ី ចូលទៅ​ឃាត់​ភ្លាត់​ត្រូវ​ជនដៃដល់​ចាក់​ដេកពេទ្យ​

, , Leave a comment

ខេត្តកណ្ដាល ៖ បុរស​ម្នាក់​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន បន្ទាប់ពី​ចាក់​ជនរងគ្រោះ​មួយ​កាំបិត​ចុង​ស្រួច​បណ្តាល​ឲ្យ​រងរបួស​ធ្ងន់ធ្ងរ ខណៈដែល​ចូលទៅ​ឃាត់​ក្នុង​ជម្លោះ​វង់​ផឹកស៊ី​កាលពី​វេលា​ម៉ោង​២០​និង​៣០​នាទី​យប់ ថ្ងៃទី​២៩ ខែឧសភា ឆ្នាំ​២០១៤ ស្ថិត​ក្នុងភូមិ​អន្លង់​សាន្ដ ឃុំ​ព្រែក​ស្ដី ស្រុក​កោះធំ ខេត្តកណ្ដាល ។​

 

​ប្រភពពី​សមត្ថកិច្ច​បា​ន​ឲ្យ​ដឹងថា ជនដៃដល់​មានឈ្មោះ កែវ​រិទ្ធី ភេទ​ប្រុស អាយុ​៣០​ឆ្នាំ មុខរបរ​នេសាទ មាន​ទីលំនៅ​ក្នុងភូមិ​អន្លង់​សាន្ដ ឃុំ​ព្រែក​ស្ដី ស្រុក​កោះធំ​។ ចំណែក​ជនរងគ្រោះ​មានឈ្មោះ កូ ច​ន្ធី ភេទ​ប្រុស អាយុ​២៨​ឆ្នាំ មុខរបរ​នេសាទ មាន​ទីលំនៅ​ក្នុងភូមិ​/​ឃុំ​កើតហេតុ​ខាងលើ ត្រូវបាន​ជនសង្ស័យ​ចាក់​មួយ​កាំបិត​ចុង​ស្រួច បណ្ដាល​ឲ្យ​រងរបួស​ពោះ​។ មុនពេល​កើតហេតុ ជនសង្ស័យ​បាន​ទៅ​អង្គុយ​ផឹកស្រា​ជាមួយ​មិត្ត​ភ័ក្តិ​២​នាក់ ឈ្មោះ មីន នាក់​ម៉ា​ត និង​ឈ្មោះ​ឡ​ន នៅ​ចំណុច​ផ្ទះ​របស់​ឈ្មោះ ឈុំ ស្រ៊ិ​ម ភេទ​ស្រី ស្ថិត​ក្នុងភូមិ​អន្លង់​សាន្ដ ឃុំ​ព្រែក​ស្ដី ស្រុក​កោះធំ​។ បន្ទាប់ពី​ផឹកស៊ី​ស្រវឹង​ជោកជាំ​ហើយ​នោះ ជនសង្ស័យ ក៏បាន​កើតមាន​ទំនាស់​ពាក្យសំដី​គ្នា​ជាមួយ​ឈ្មោះ មីន នាក់​ម៉ា​ត ឡើង​តឹងសរសៃក​រៀងៗ​ខ្លួន ហើយ​ជនសង្ស័យ​ក៏បាន​ស្ទុះ​យក​កាំបិត​កាន់​ចុង​ស្រួច​កាន់​នៅ​នឹង​ដៃ​។ បន្ទាប់ពី​ឃើញ​យ៉ាង​ដូច្នេះ​ជនរងគ្រោះ​ដែល​កំពុង​អង្គុយ​លើ​អង្រឹង​ក្រោមផ្ទះ​ឈ្មោះ ឈុំ ស្រ៊ិ​ម ក៏បាន​ចូលទៅ​ឃាត់​។ បណ្តាល​ឲ្យ​ជនសង្ស័យ​ជ្រុលដៃ​ចាក់​ត្រូវ​ចំពោះ​របស់​ជនរងគ្រោះ​មួយ​កាំបិត បណ្តាល​ឲ្យ​រងរបួស​យ៉ាងធ្ងន់ធ្ងរ​តែម្តង​។​

 

​ក្រោយ​កើតហេតុ​សមត្ថកិច្ច​ចុះទៅ​អន្តរាគមន៍​ឃាត់ខ្លួន​បាន​ជនសង្ស័យ និង​វត្ថុតាង​កាំបិត​ចុង​ស្រួច​ចំនួន​មួយ និង​កាំបិត​កញ្ចែ​ត​ចំនួន​មួយ​បញ្ជូន​ទៅកាន់​អធិការដ្ឋាន​នគរបាល​ស្រុក​កោះធំ ដើម្បី​កសាង​សំណុំរឿង​ចាត់ការ​តាម​នីតិវិធី​ច្បាប់​។ ចំណែក​ជនរងគ្រោះ​ត្រូវបាន​ក្រុមគ្រួសារ​ហៅ​រថយន្ត​ដឹក​យកទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ប្រតិបត្តិ​ស្រុក​កោះធំ ដើម្បី​ធ្វើការ​សង្គ្រោះ ៕

03-6-2014

 

Leave a Reply

(*) Required, Your email will not be published