លោក​​ សុខ រ័ត្ន​ ន​គ​រ​បា​លសេ​ដ្ឋ​កិ​ច្ច​ ក្រ​សួង​ម​ហាផ្ទៃ​ ស​ប្បាយ​កើ​ប​លុយពី​ក្រុម​ឈ្មួញ​រក​ស៊ីឈើ​ទៅ​វៀ​ត​ណាម​

, , Leave a comment

ខេត្តរតនគិរី ៖ យោងតាម​សេចក្តីរាយការណ៍​ពី​ប្រជាពលរដ្ឋ​រស់នៅ​អម​សងខាង​ផ្លូវជាតិ​លេខ​៧៨ ចាប់ពី​ទី​រួម​ក្រុង​បាន​លុង ដល់​ព្រំដែន ប្រទេស​វៀតណាម ប្រាប់​ឲ្យ​ដឹងថា ជា​រៀងរាល់ថ្ងៃពិសេស​នៅពេល​យប់​មាន​រថយន្ត​ស៊េរី​ទំនើបៗ ដូចជា ធុន​ត្រា ឡង់​គ្រី​ស័​រ លុ​ច្ស​ស៊ី​ស សាំ​យ៉ុង​កាមរី បា​ឡែ​ន ប្រមាណ​១០០​គ្រឿង សម្រុក​ដឹកឈើ​ប្រណីត និង​ឈើ​គ្រញូង​ឆ្ពោះទៅកាន់​ប្រទេស​វៀតណាម​។​

 

​មួយរយៈ​ចុងក្រោយ​នេះ​សកម្មភាព​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​បានកើត​មាន​យ៉ាង​គគ្រឹកគគ្រេង​ក្នុងភូមិ​សាស្ត្រ​ខេត្តរតនគិរី ជាពិសេស​ក្រុម​ឈ្មួញ​​បា​ន​​ដឹកជញ្ជូន​ឈើ​ចេញទៅ​ប្រទេស​វៀតណាម តាម​ច្រកព្រំដែន​អន្តរជាតិ​អូរ​យ៉ា​ដាវ និង​តាម​ច្រករបៀង​មួយចំនួនទៀត ប៉ុន្តែ​គ្មាន​ការបង្ក្រាប​ពី​មន្ត្រី​ជំនាញ និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ម្តងណា​ឡើយ សូម្បីតែ​នគរបាល​សេដ្ឋកិច្ច​ក្រសួងមហាផ្ទៃ ក្រោម​ការដឹកនាំ​ចាត់ចែង​របស់លោក សុខ រ័ត្ន នាយរង ការិយាល័យ និង​ជា​ប្រធាន​ក្រុម​ប្រតិ​ប​ត្ដិ​ការ​ប្រចាំ​ខេត្ដ​រតនគិរី ក៏​ទទួលបាន​ផលប្រយោជន៍​យ៉ាង​សម្បើម​ពី​សកម្មភាព​ចេញ​ឈើ​ខុសច្បាប់​ក្នុង ខេ​ត្ត​រ​តន​គិរី​​នេះ​​ផងដែរ​។​

27-1-2014

 

Sok reath1

26-3-2014 (1)

​ឡាន​ដឹកឈើ​តាមរបៀប​លោតឆ័ត្រ​លោក សុខ រ័ត្ន ចាប់​កាលពី​ថ្ងៃទី​១៨​ខែមីនា​ឆ្នាំ​២០១៤


 

Leave a Reply

(*) Required, Your email will not be published