ប្រទេសចិន ៖ ក្តីសង្ឃឹមរបស់មនុស្សរាប់ពាន់នាក់ កាលពីពេលថ្មីៗនេះបានសាកល្បងនៅក្នុងទីក្រុង Shanghai សម្រាប់ក្តីសុបិន្តការងាររបស់ពួកគេ ជាអ្នកបម្រើតាមយន្តហោះ ។ ប៉ុន្តែនឹងគ្រាន់តែបង្កើតបានចំណាត់ថ្នាក់១ប៉ុណ្ណោះ ប្រសិនពួកគេជួបលក្ខន្តិកៈជាក់លាក់បំផុត១នោះ ។ នេះបើយោងតាម Mirrornews.com។
មានតែស្ត្រីដ៏ល្អឥតខ្ចោះជាមួយកម្ពស់ និងទម្រង់នៃរូបរាងកាយស្វែលស្រឡូនប៉ុណ្ណោះទេ ទើបអាចទទួលបានចំណាត់ថ្នាក់ខ្ពស់ នៅឯក្រុមហ៊ុនអាកាសចរណ៍ចិន១ ។ វាមិនជាបញ្ហាអ្វីចំពោះ CV របស់អ្នក ឬបទពិសោធន៍ដែលអ្នកធ្លាប់មាននោះទេ ប្រសិនបើផ្ទៃមុខរបស់អ្នកមិនស័ក្ខិសមនោះៗ អ្នកកុំសង្ឃឹមថាមានឱកាសជាមួយក្រុមហ៊ុនអាកាសចរណ៍ចិនឲ្យសោះ ។
និយាយឲ្យ ខ្លី គឺមានតែស្ត្រីដែលមានកម្ពស់ល្អត្រូវខ្នាត និងរូបរាងស្វែងស្រឡូនប៉ុណ្ណោះ ដែលត្រូវបានអនុញ្ញាតឲ្យឆ្លងចូលវគ្គបន្ទាប់នៃការដំណើរការតេស្ត ហើយបេក្ខនារីទាំងអស់នឹងត្រូវបានវាស់វែងទម្រង់ផ្ទៃមុខផងដែរ ។ ពិតជាចម្លែកមែន ពួកគេសូម្បីត្រូវធ្វើតេស្ត ថាតើអាចសន្ធឹងដៃឲ្យត្រង់ ឬ ក៏មិនអាច! ។ ពួកគេក៏ប្រឈមនឹងការត្រួតពិនិត្យយ៉ាងតឹងរ៉ឹងសម្រាប់ស្លាកស្នាម និងភាពចន្លោះប្រហោងដទៃទៀត មុនពេលឲ្យទៅកាន់វគ្គបន្ត ។
សម្រាប់រូបសម្បត្តិ គឺជាផ្នែកមួយដ៏សំខាន់បំផុត នៃវប្បធម៌ចិន ហើយបើតាមដឹងនោះ គឺមិនធម្មតាទេ សម្រាប់បុគ្គលិកដែលស្នើសុំរូបថត, វាស់វែង និងសូម្បីស្ថានភាពប្តីប្រពន្ធ នៅពេលប្រកាសរកកន្លែងទំនេរនោះ ៕