លោក​ឧបនាយករដ្ឋមន្ត្រី ស ខេង ប្រកាស​បង្កើត និង ដាក់​ឲ្យ​ដំណើរការ​រដ្ឋបាលខេត្ត​ត្បូងឃ្មុំ​

, , Leave a comment

​ខេត្ត​ត្បូងឃ្មុំ ៖ នា​ព្រឹក​ថ្ងៃទី​០២ មិថុនា ២០១៤ មាន​រៀបចំ​ចំ​ពិធី​ប្រកាស​ស្តីពី​ការបង្កើត​និង​ដាក់​ឲ្យ​ដំណើរការ​រដ្ឋបាល ខេត្ត​ត្បូងឃ្មុំ ក្រោម​អធិបតីភាព​លោក​ឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ឧបនាយករដ្ឋមន្ដ្រី កែ គឹមយ៉ាន និង​មានការ​អញ្ជើញ ចូលរួម ផងដែរ ពី​លោក ជា សុផារ៉ា រដ្ឋមន្ដ្រីក្រសួង អភិវឌ្ឍន៍ជនបទ នាយ​ឧត្ដមសេនីយ៍ សៅ សុខា មេបញ្ជាការ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​មានការ​អញ្ជើញ​ចូលរួម​ផងដែរ​ពី​សំណាក់​ ​សមាជិក សមាជិកា​នៃ​រាជរដ្ឋាភិបាល​អាណត្តិ​ទី​៥ ថ្នាក់ដឹកនាំ​ក្រសួង​ស្ថាប័ន​ពាក់​ព័​ន្ឋ មន្ត្រីរាជការ និង ប្រជាពលរដ្ឋ​ជាច្រើនរូប​ទៀត​។​

 

យោងតាម​សេចក្ដីសម្រេច​របស់​រាជ​រដ្ឋា ភិ​បាល បានប្រកាស​តែងតាំង​លោក ឡាំ ឆន ជា​ប្រធាន​ក្រុមប្រឹក្សា​ខេត្ដ លោក ប្រាជ្ញ ច័ន្ទ​អតីត​អភិបាលខេត្ដ​បាត់ដំបង​ជា​អភិបាលខេត្ដ​។​ ​ប្រកាស​តែង តាំង​អភិបាលរង​ខេត្ដ​ត្បូងឃ្មុំ ៦​នាក់​ផ្សេង ទៀត រួមមាន ទី​១ លោក លី ឡេង ទី​២ លោកស្រី ឡេង សុខា ទី​៣ លោក ប៉ែន កុស​ល្យ ទី​៤ លោក អ៊ុយ សុធាវី ទី​៥ លោក ហាក់ សុខ​មករា និង​ទី​៦​លោក គន់ សុគា​។​លោក ពាង ណា​រិ​ទ្ធ នាយក រដ្ឋបាល​សាលា​ខេត្ដ​ លោក​ឧត្ដមសេនីយ៍ត្រី ម៉ៅ ពៅ ជា​ស្នងការ​នគរបាល​ខេត្ដ លោក​ឧត្ដមសេនីយ៍ត្រី វ៉ា សារិទ្ធ អតីត​មេបញ្ជាការ​អាវុធហត្ថ​ខេត្ដ​កំពង់ចាម ជា​មេបញ្ជាការ​អាវុធហត្ថ សម្រាប់​ខេត្ដ​ត្បូងឃ្មុំ លោក​ឧត្ដមសេនីយ៍ត្រី អ៊ា​ត ប៊ុនធឿន ជា​មេបញ្ជាការ​តំបន់​ប្រតិ​ប​ត្ដិ​ការ​សឹក​រង​ខេត្ដ​។ ព្រមទាំង មានការ តែងតាំង​ជា​ប្រធាន​មន្ទីរ​ដែលជា សេនាធិការ​របស់​សាលា​ខេត្ដ​​ជាច្រើន​ផ្សេង ទៀត ។​

 

​គួរ​បញ្ជាក់ថា ព្រះមហាក្សត្រ​បាន ត្រាស់បង្គាប់​បង្កើត​ខេត្ដ​ត្បូងឃ្មុំ បំបែកចេញ ពី​ខេត្ដ​កំពង់ចាម ដែល មាន​ក្រុង​មួយ និង  ស្រុក​ចំនួន ៦ រួមមាន ក្រុង​សួង ស្រុក​ត្បូងឃ្មុំ ស្រុក​អូ​រាំង​ឪ ស្រុក​ក្រូចឆ្មារ ស្រុក តំបែរ  ស្រុក​ពញាក្រែក និង​ស្រុក​មេមត់ ដែល​ការ សម្រេច​នេះ​បាន​ធ្វើឡើង កាលពី​ថ្ងៃទី​៣១ ខែធ្នូ ឆ្នាំ ២០១៣ កន្លងទៅ ៕

image001 image002 image003

 

Leave a Reply

(*) Required, Your email will not be published