នាំ​ព្រហ្មចារិយ​ក្មេងស្រី ទៅ​ឲ្យ​អ្នកមាន​លុយ​ឆី ជា​ថ្នូរ​នឹង​ប្រាក់​

, , Leave a comment

​រាជធានី​ភ្នំពេញ ៖ ស្ត្រី​ជនជាតិ​វៀតណាម​ម្នាក់​ត្រូវបាន​សមត្ថកិច្ច​ធ្វើ​ការចាប់​ឃាត់ខ្លួន ពាក់ព័ន្ធ​ករណី​នាំ​ក្មេងស្រី​អនីតិជន​ម្នាក់​ទៅ​លក់​ព្រហ្មចារិយ ជា​ថ្នូរ​នឹង​ប្រាក់កម្រៃ​នៅ​សណ្ឋាគារ​ឡាក់​គី​ស្តា ក្នុង​សង្កាត់​ផ្សារ​ដើម​គរ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី​២៨ ខែឧសភា ឆ្នាំ​២០១៤​។​

 

​ប្រភពព័ត៌មាន​ពី​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ឈ្មោះ កៅ ធី​ហៀ​ង ហៅ ស្រី​កែវ អាយុ​៤២​ឆ្នាំ ជា​ជនជាតិ​វៀតណាម មុខរបរ​លក់​កាហ្វេ ស្នាក់នៅ​ផ្ទះជួល សង្កាត់​ព្រែកប្រា ខណ្ឌមានជ័យ ។ នៅ​រសៀល​ថ្ងៃទី​២៨ ខែឧសភា ឆ្នាំ​២០១៤ សមត្ថកិច្ច​បានទទួល​បាន​ព័ត៌មាន​មួយ​ដែល​រាយការណ៍​ថា មាន​ស្រី្ត​វៀតណាម​ម្នាក់​កំពុង​នាំ​ក្មេងស្រី​អាយុ​១៦​ឆ្នាំ ចេញពី​សង្កាត់​និរោធ​ន៍ ខណ្ឌមានជ័យ ក្នុង​គោលបំណង​យកទៅលក់​ព្រហ្មចារី ។​

 

​ក្រោយពី​ទទួលបាន​ព័ត៌មាន​នោះ ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ និង​បាន​ជូនដំណឹង​ទៅ​ស្ថាប័ន​អយ្យការ អម​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ប្រើប្រាស់​កម្លាំង​ចុះបង្ក្រាប​ករណីនេះ ដោយ​ឃាត់ខ្លួន​ស្ត្រី​វៀតណាម​រូបនោះ នៅមុខ​សណ្ឋាគារ​ឡាក់​គី​ស្តារ ក្នុងពេល​បម្រុង​នាំ​ក្មេងស្រី​អាយុ​១៦​ឆ្នាំ ទៅ​ឲ្យ​អ្នកមាន​ប្រាក់​ម្នាក់ ។​

 

​នៅ​ចំពោះមុខ​សមត្ថកិច្ច​ស្ត្រី​រូបនេះ​បាន​សារភាពថា ខ្លួន​ពិតជា​បាន​នាំ​ក្មេងស្រី​អាយុ​១៦​ឆ្នាំ យកទៅលក់​ព្រហ្មចារី​ឲ្យ​អ្នក​ប្រាក់​នោះ​មែន គឺ​មកពី​ឪពុកម្តាយ​ក្មេងស្រី ជា​ជនក្រីក្រ​ខ្វះខាត​ប្រាក់កាស​ជំពាក់​បំណុល​គេ និង​មាន​ជំងឺ​រាំ​រ៉ៃ​ប្រចាំកាយ​ផង ទើប​មក​និយាយ​ជាមួយ​គេ​(​មេខ្យល់​) ដើម្បី​លក់​ព្រហ្មចារី​យ៍​កូនស្រី​ក្នុងតម្លៃ​១.៥០០​ដុល្លារ ។ ប៉ុន្តែ​មេខ្យល់​លក់​ព្រហ្មចារី​យ៍​ក្មេងស្រី​នោះ​ទៅ​ឲ្យ​ម៉ូយ​ដែលមាន​ប្រាក់​នោះ​ក្នុងតម្លៃ ២.៥០០​ដុល្លារ សម្រាប់​ការរួម​ភេទ​រយៈពេល​៣​យប់​៣​ថ្ងៃ ពេលនោះ​ភ្ញៀវ​ឲ្យ​នាង​ជា​មេខ្យល់​នាំ​ក្មេងស្រី​ទៅ​ឲ្យ​គេ​នៅ​សណ្ឋាគារ តែ​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​តែម្តង​។​

 

​ក្រោយពី​សាកសួរ សមត្ថកិច្ច​កសាង​សំណុំរឿង បញ្ជូន​ទៅកាន់​តុលាការ ដើម្បី ចាត់ការ​តាម​នីតិវិធី​៕

02-6-2014

 

Leave a Reply

(*) Required, Your email will not be published