រឿង “​ទឹកចិត្ត​ប្រពន្ធ​” ជា​វណ្ណ​កម្ម​ថ្មី​របស់​ផលិតកម្ម​រ៉ក ដែល​ចំណាយ​ទឹកប្រាក់​ប្រមាណ​១០​ម៉ឺន​ដុល្លារ​សម្រាប់​ផលិត​ខ្សែភាពយន្ត​នេះ​

, , Leave a comment

​រាជធានី​ភ្នំពេញ ៖ នៅ​ពាក់កណ្តាល​ឆ្នាំ២០១៤ នេះ​បន្ទាប់ពី​ទទួលបាន​ជោគជ័យ​លើ​វិស័យ​សិល្បៈ​ទី​៧ ពេល​គឺ​ការផលិត​ខ្សែភាពយន្ត ទាំង​សម្រាប់​ដាក់​បញ្ចាំង​នៅ​ស្ថានីយទូរទស្សន៍​ក៏​ដូ ច​ជា​ខ្សែភាពយន្ត​ខាត​ធំ​ដែលបញ្ចាំង​តាម​រោង​ខ្សែភាពយន្ត ធ្វើឱ្យ​ផលិតកម្ម​រ៉ក់​អាច​បោះជំហាន​ទៅមុខ​ក្នុង​ការផលិត​ខ្សែភាពយន្ត​ឱ្យ​កាន់​ប្រសើរ ដើម្បី​បំពេញ​តំរូវការ​របស់​ទស្សនិកជន និង​ទី​ផ្សារ​ខ្សែភាពយន្ត​។​

 

​នៅ​ព្រឹក​ថ្ងៃទី​៣០ ខែឧសភា ឆ្នាំ​២០១៤ នេះ ផលិតកម្ម​រ៉ក់​បានរៀបចំ​ធ្វើ​ពិធី​ក្រុង​ពាលី ព្រមទាំង​បើក​សន្និសីទ​សារព័ត៌មាន​ស្តីពី​ខ្សែភាពយន្ត​រឿង “ ទឹកចិត្ត​ប្រពន្ធ​” ដែល​រឿង​មួយ ដែល​បង្កា​ប់​ទៅដោយ​អត្ថន័យ​ស្តីពី​មនោ​ស​ញ្ចេ​ញ​នា​ដ៏​ជ្រាលជ្រៅ ចំនួន​ប្រមាណ​ជា ៥០ ភាគ នៅក្នុង​ហាង​រ៉ក​កាហ្វេ (Rock Café) ដែលមាន​ទីតាំង​ក្នុង​មជ្ឈមណ្ឌល​រ៉ក់​តែមួយ​។ នេះ ជា​វណ្ណ​កម្ម​ថ្មី​មួយទៀត​របស់​ផលិតកម្ម​រ៉ក់ ដែល​នឹង​ចំណាយ​ដើមទុន​ក្នុង​ការផលិត​ប្រមាណ​ជាង​១០​ម៉ឺន​ដុល្លារ​អាមេរិក សម្រាប់​ត្រៀម​បញ្ចាំង​នៅ​ស្ថានីយ​ន៍​ទូរទស្សន៍ប៉ុស្តិ៍ CTN ដោយ​គ្រោង​ចាប់ផ្តើម​ថត​នៅ​ថ្ងៃ​សុក្រ ទី​6 សបា្តហ៍​ក្រោយនេះ ដែល​រឿងនេះ ថត​ទាំង​នៅ​ស្រុក​ខ្មែរ​និង​នៅលើ​ទឹកដី​ប្រទេស​ម៉ាឡេស៊ី​។​

 

​ខ្សែភាពយន្ត​រឿង​“ ទឹកចិត្ត​ប្រពន្ធ​” នេះ​និពន្ធ​ដោយ​លោក អ៊ិន សុ​ភិន ដែល​ត្រូវបាន​លោក​សម្រិតសម្រាំង ដើម្បី​បំពេញ​តំរូវការ​ទីផ្សារ​ភាពយន្ត​ក្នុងប្រទេស​កម្ពុជា​ជា ខ្សែភាពយន្ត​រឿង​ភាគ​មួយដែល​បង្កា​ប់​ទៅដោយ​មនោ​ស​ញ្ចេ​នា​ដ៏​ជ្រាលជ្រៅ​ដែល​អប់រំ​និង​ឆ្លុះបញ្ចាំង​ពី តថភាព​ជីវិត​រស់នៅ​របស់​មនុស្ស​ក្នុងពេល​បច្ចុប្បន្ន​និង​ជាការ​តស៊ូ​ក្នុង ជីវិត​ស្នេហា​ការឈ្នានីស​រវាង​ប្រ​ព​ន្ធ​ដើម​ប្រពន្ធចុង​កូនដើម​កូនចុង​ព្រមទាំង មហិច្ឆតា​លោភលន់​របស់​មនុស្ស​និង​ឈុត​ឆាក​ដ៏​គួរឱ្យ​ចាប់អារម្មណ៍​ជាច្រើន ទៀត​។​លោក​ក៏បាន​ឱ្យដឹង​ផងដែរ​ថា​រឿងនេះ​មាន​ឈុត​មួយចំនួន​ដែល​នឹងត្រូវ​ថត​នៅ ប្រទេស​ម៉ាឡេស៊ី​ដែលមាន​រយៈពេល​ដល់​ទៅ​២០ ថ្ងៃ​ឯណោះ​។​

 

​ក្នុងឱកាស​នោះដែរ​ប្រធាន​គ្រប់គ្រង​ផលិតកម្ម​រ៉​ក់លោក​យឹម​សុ​សត្យា​និង​ជា ជំនួយការ​លោក​ឧកញ៉ា​គិត​ធាង​បាន​មានប្រសាសន៍ថា​ជានិច្ច​ជា​កាល​ផលិតកម្ម​រ៉ក់​តែងតែ ពាំ​នាំមក​នូវ​ស​មិ​ទ្ធ​ផ​ល​​ថ្មី​ក៏ដូចជា​ការផលិត​នូវ​ខ្សែភាពយន្ត​ប្រកបដោយ គុណភាព​ខ្ពស់​ជាពិសេស​គឺ​ខ្សែភាពយន្ត​ខ្មែរ​ដែល​ចាក់​បញ្ចាំង​នៅ​ប៉ុស្តិ៍ ទូរទស្សន៍​និង​ខ្សែ​ភាព​ខ្នាត​ធំ​ដូចជា​រឿង​ពូជ​ខ្ញុំ​អញ្ចឹង​!​អស់ទាស់​ហ្មង​ទី តា​…​ជាដើម ហើយ​ខ្សែភាពយន្ត​ដែល​ចាក់​បញ្ចាំង​កន្លង​មកជា​សមិទ្ធផល​ដែល​ទទួលបាន ជោគជ័យ​និង​ការពេញនិយម​គាំទ្រ​ពី​សំណាក់​ទស្សនិកជន​។​ទន្ទឹមនឹង​ការផលិត ខ្សែ​ភា​ព​យ​ន្ត​រឿង​“ ទឹកចិត្ត​ប្រពន្ធ​”​នេះ​ផលិតកម្ម​រ៉ក់​ក៏​កំពុង​ថត​ខ្សែភាពយន្ត​ខ្នាត​ធំ មួយទៀត​ដែល​និពន្ធ​និង​ដឹកនាំ​រឿង​ដោយ​ជនជាតិ​អូស្ត្រាលី​ដែល​ត្រូវ​ចំណាយ ទឹកប្រាក់​មិន​ក្រោម​កន្លះ​លាន​ដុ​ល្លារ​​នោះ​ឡើយ​។​

 

​ចង់ដឹងថា ខ្សែភាពយន្ត​រឿង​ភាគ “ ទឹកចិត្ត​ប្រពន្ធ​”​នេះ បង្កា​ប់​អត្ថន័យ អប់រំ និង​មាន​ទស្សនីយភាព​គួរឱ្យ​ចង់​ទស្សនា ជាពិសេស​ក្នុង​វិភាគ វែកញែក​ពី​ទឹកចិត្ត​របស់​ប្រពន្ធ ទាំង​ប្រពន្ធដើម និ​ង​​ប្រពន្ធ​យ៉ាងណា​នោះ សូម​ប្រិយមិត្ត​រង់ចាំ​ទស្សនា នៅលើ​កញ្ចក់​ទូរទស្សន៍ប៉ុស្តិ៍ CTN ទាំងអស់គ្នា ដែល​រឿងនេះ មាន​មានការ​ចូលរួម​សម្តែង​ពី​តារា​ល្បីៗ​ដូចជា លោក​ហម​ឈ​រ៉ា លោក អូន​ឧស្សាហ៍ កញ្ញា ភិន សុ​ដា​លី​ស កញ្ញា ជុំ រចនា​ពេជ្រ លោក​ហង្ស​សំបើម​ស័ក្តិ លោក ប្រាក់ ផា​កន កញ្ញា ម៉ិច មា​រី​កា ឆាយ ស្រី​ពេជ្រ កញ្ញា ខុន សម្ផស្ស លោក ជា សំណាង កញ្ញា សឿន ផាន​ណា​ភួង អ្នកនាង ប៉ែន សុ​ផានី លោក លឹម រដ្ឋា លោក សាយ សៀ​រ៉ា កញ្ញា​ចន្ទី​វ​លក្ខណ៍ អ្នកស្រី​ញឹម​សុខា  លោក ស៊ុំ សាមួន លោក ស្រេង សុវណ្ណ អ្នកស្រី អ៊ំ លក្ខិណា និង​តារា​ល្បីៗ​ជាច្រើន​ទៀត​៕

01-6-2014 (1) 01-6-2014 (2) 01-6-2014 (3) 01-6-2014

 

Leave a Reply

(*) Required, Your email will not be published