លិខិត​មិត្ត​អ្នកអាន ៖ លោក កែវ ស៊ា​ង​ហ៊ាន់ ប្រើប្រាស់​អំណាច គំរាមកំហែង​មន្ត្រី​ថ្នាក់ក្រោម​

, , Leave a comment

​ដោយមាន​ដំណឹង​ចុះផ្សាយ​តាម​សារ​ព័​ត៏​មាន​អំពី​ស្នងការ​ខេត្តកំពង់ធំ​កន្លងមកនេះ ខ្ញុំ​មានរឿង​មួយ​ដែរ មាន​លំនាំ​ដូចគ្នា​ដែរ ប៉ុន្តែ​តូច​ជាង​ព្រោះ​មួយ​ថ្នាក់​ខេត្ត ( ស្នងការ ) និង

មួយ​ថ្នាក់ស្រុក ( អធិការ ) ។ ដោយ​មូល ហេតុ​មាន​សារ​ព័​ត៏​មាន​ហ៊ាន​ចុះ​ដំណឹង​អំពី​ស្នងការ​ខេត្តកំពង់ធំ ដូច្នេះ​ខ្ញុំ​ហ៊ាន​សរសេរ​ប្រាប់​អំពី​លោក​ធិ​ការ​ស្រុក ព្រៃឈរ ខេត្តកំពង់ចាម ។ ខ្ញុំ​ជា​កូនចៅ​របស់លោក​អធិការ​ស្រុក​ព្រៃឈរ ដែល​នៅតាម​ប៉ុស្តិ៍​ដែល​លោក​អធិការ​យកមក បញ្ឈរជើង​ម្តង​ជា​ពីរដង​( ដោយ​ខ្ញុំ​ជា​ខ្សែ​អធិការ​ចាស់ ) ចង់​ដក​ខ្ញុំ​ចេញ​ដើម្បី​ដាក់​ខ្សែ​អធិការ​ថ្មី​ចូល ដោយ​គ្មាន ចេះ​អ្វី​បន្តិច​សោះ ។

 

​បច្ចុប្បន្ននេះ​ប៉ូលីស​ស្រុក​ព្រៃឈរ ចាប់តាំងពី​លោក​អធិការ​ថ្មី លោក កែវ ស៊ា​ង​ហ៊ាន់ កាន់អំណាច​មក មន្ត្រី ទាំងអស់​ទ្រទ្រង់​នូវ​ការគំរាមកំហែង​ផ្លូវចិត្ត​យ៉ាង​សាហាវ ។ លោក​អធិការ​នេះ​បាន​បង្កើត​ក្រុម​បក្សពួកនិយម ពុករលួយ ផ្តាច់ការ គ្មាន​មនោ​ស​ច្ចេតនា យកលុយ​ឈ្មួញ​ខុសច្បាប់​តាម​ប្រភេទ​ផ្សេងៗ ។ យក​មន្ត្រីនគរបាល​ធ្វើជា ទាសករ​ធ្វើ​ឈ្នាន់ ដើម្បី​បាំង​មុខ​សំរាប់​អំណាច​ខ្លួនឯង ។​

 

​ចំពោះ​មន្ត្រី​ណា​មិនមែនជា​បក្សពួក​ឈប់​៤ រឺ ៥ ថ្ងៃ គាត់​កាត់​ប្រាក់ខែ រួច​ហៅ​មក​បញ្ឈរជើង​គាបសង្កត់ តាមច្បាប់ ដើម្បី​ដណ្តើម​អំណាច​អោយ​បក្សពួកនិយម​ខ្លួនឯង ( ខ្ញុំ​ចូលរួម​ម្នាក់​ដែរ ក្នុងចំណោម​មន្ត្រី​ជាច្រើន ) ។ ចំពោះ​មន្ត្រី​បក្សពួក​របស់លោក​អធិការ​វិញ បើ​មិនឃើញ​មក​ធ្វើ​ការងារ​ទេ ទុកជា​អ្នក​បញ្ឈរ​ឈ្មោះ សូម្បីតែ​កូន គាត់​ក៏ត្រូវ​បាត់​មុខ​ដែរ ។​

 

​ដោយ​លោក​អធិការ​នេះហើយ​អោយ​មន្ត្រី​ប៉ូលីស​ជាច្រើន ( មាន​ខ្ញុំ​ម្នាក់​ដែរ ដែល​គាំទ្រ​គណបក្ស​ប្រជាជន កម្ពុជា ប៉ុន្តែ​ខ្ញុំ​អស់ជំនឿ​លើ​បក្ស​ទៀតហើយ ដោយ​លោក​អធិការ​នេះ​តែម្តង ) ប្តូរ​ចិត្ត​ងាករេ​មករក គណបក្ស​សង្គ្រោះ​ជាតិ​វិញ (​ជាង​៧០% ប៉ូលីស​នៅក្នុង​ស្រុក​នេះ ) សូម្បីតែ​ប្រជាជន​នៅ​ស្រុក​នេះ​ក៏​ស្អប់​ដែរ ( ប៉ិន​គោះ​យកលុយ​គេ​ពេក ) ក្រែង​អាច​ផ្លាសប្តូ​លោក​អធិការ​នេះ​បាន ប៉ុន្តែ​មាន​ប៉ូលីស​ជាច្រើន​នឹង​ផ្តិត​ស្នាម​មេដៃ ទុក​បញ្ជូនទៅ​ថ្នាក់លើ អោយ​ដក់ចេញ​ក្នុង ករណី​ទ្រាំ​លេង​បាន (​ក្នុងករណី​លួច​ពិភាក្សាគ្នា​ទុក​ហើយ​)  ។​

 

​សូម​លោក​អគ្គស្នងការ​មេត្តាជួយ​ចុះ​ត្រួតពិនិត្យ​ផង​គួរ​កាត់បន្ថយ​ឬ​ក៍​អាច​ដោះស្រាយ​ផង​តាម​ប​តិ​ប៉ូលីស​ជាច្រើន​ផង ។ តើ​មាន​មេដឹកនាំ​តាម​ស្រុក​ខេត្ត​ដ៏ទៃទៀត​ដូចនេះ​ដែរឬទេ ?

 

​អំពើ​បែបនេះ​ធ្វើអោយ​ខូច​តំលៃ​ថ្លៃថ្នូ​ដល់​ប៉ូលីស​ស្រុក​ព្រៃឈរ​តាំងពីដើម​មក ។

 

​សូម​លោកនាយ​មេត្តាជួយ​ពិចារណា​កុំអោយ​រឿង​ខ្លាំង​ទៅៗ ក្រែង​ខូចការ​ធំ​ក្នុង​បក្ស​ទៀត​

 

 

Leave a Reply

(*) Required, Your email will not be published