វរសេនីយ៍ត្រី ខេត្ត​ព្រះសីហនុ បើករថយន្ត​បុក​ជន​រងគ្រោះ​ឲ្យ​សន្លប់​ទាំង​ព្រឹក​ព្រលឹម​

, , Leave a comment

​ខេត្ត​ព្រះសីហនុ ៖ បុរស​ម្នាក់​បាន​រងរ​បួស​ធ្ងន់​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​រវាង​ម៉ូតូ និង​រថយន្ត​កាលពី​វេលា​ម៉ោង ៧​និង​៤០​នាទី​ព្រឹក ថ្ងៃទី​៣១ ខែឧសភា ឆ្នាំ​២០១៤ តាម​បណ្តោយ​ផ្លូវ​ក្នុង​ក្រុង ស្ថិតនៅ​ភូមិ​២ សង្កាត់​លេខ​២ ក្រុងព្រះសីហនុ ខេត្ត​ព្រះសីហនុ ។​

 

​ប្រភពពី​សមត្ថកិច្ច​បា​ន​ឲ្យ​ដឹងថា ជនរងគ្រោះ​មានឈ្មោះ សាញ់ គឹម​លា ភេទ​ប្រុស អាយុ​៤៩​ឆ្នាំ មុខរបរ​ជាងឈើ ស្នាក់នៅ​សង្កាត់ លេខ​២ ក្រុង​ខេត្ត​ព្រះសីហនុ ជិះ​ម៉ូតូ​ម៉ាក​យ៉ាម៉ាហា អត់​ស្លាក​លេខ ។ ចំណែក​ជនបង្ក​មានឈ្មោះ សេង ឌី អាយុ​៤៨​ឆ្នាំ ជា​មន្ត្រី​អាវុធហត្ថ​ខេត្ត​ព្រះសីហនុ ឋានៈ​វរសេនីយ៍ត្រី មាន​ទីលំនៅ​ភូមិ​៣ សង្កាត់​លេខ​៣ ក្រុងព្រះសីហនុ ខេត្ត​ព្រះសីហនុ បើកបរ​រថយន្ត​ម៉ាក លុ​ច្ស​ស៊ី​ស​RX300 ពាក់​ស្លាក​លេខ ភ្នំពេញ 2E-4168 ។​

 

​ប្រភព​ដដែល​បាន​ឲ្យ​ដឹងថា នៅ​មុនពេល​កើតហេតុ​គេ​ឃើញ​មន្ត្រី​អាវុធហត្ថ​ខាងលើ​បាន​បើកបរ​ក្នុងទិសដៅ​ពី​ត្បូង​ទៅ​ជើង​ឡើង​ចំណោទ ខណៈ​ដល់​កន្លែងកើតហេតុ មាន​ម៉ូតូ​ខាងលើ បើកបរ​ក្នុងទិសដៅ​បញ្ច្រាសទិស​គ្នា ចុះ​ចំណោទ ក៏ត្រូវ​រថយន្តបុក​ពេញទំហឹង​បណ្តាល​ឲ្យ​អ្នកបើកបរ​ម៉ូតូ​ហោះ​ប៉ើង​ទៅបុក​កញ្ចក់ រថយន្ត​រួច​ក៏​ទើរ​លើ​គម្រប​ម៉ាស៊ីនរថយន្ត​សន្លប់​ស្តូក​តែម្តង​ចំណែក​ម៉ូតូ​ដាច់​ជា​ពីរ ។​

 

​ក្រោយ​កើតហេតុ​ជនរងគ្រោះ​ត្រូវបាន​គេ​ដឹក​ទៅ​សង្គ្រោះ​នៅ​គ្លីនិក​ឯកជន​។ ចំណែក​រថយន្ត និង​ម៉ូតូ​ត្រូវបាន​នគរបាល​ចរាច​រណ៍​ផ្លូវគោក​អូស​យកទៅ​រក្សាទុក​រង់​ចាំ​ដោះស្រាយ​នៅពេល​ក្រោយ​៕

 01-6-2014 (4)

01-6-2014 (3)

 

Leave a Reply

(*) Required, Your email will not be published