ឈ្លោះ​គ្នា​ជាមួយ​បងប្អូន ម្តាយ​ចូល​ឃាត់​មិន​ស្តាប់ វាយ​ម្តាយ​សម្លាប់​

, , Leave a comment

​ខេត្តសៀមរាប ៖ គ្រឿង​ស្រវឹង​បាន​បន្ត​ប់​ចិត្ត​យុវជន​ម្នាក់​ឲ្យ​លើកដៃ​សម្លាប់​ម្តាយ​ខ្លួន យ៉ាង​ព្រៃផ្សៃ​ក្នុង​ថ្លុកឈាម កាលពី​វេលា​ម៉ោង​២១​និង​៣០​នាទី នៅ​ភូមិ​ដំណាក់​ខ្ចាស់ ឃុំ​សំបួរ ស្រុក​ក្រឡាញ់ ខេត្តសៀមរាប ។​

 

​ជនសង្ស័យ​ដែលជា​កូន​អកតញ្ញូ​សម្លាប់​ម្តាយ​មានឈ្មោះ ហ៊ឺ ថែ​ន អាយុ​២៧​ឆ្នាំ ត្រូវជា​កូនបង្កើត​ស្នាក់នៅ​ជាមួយ​ជនរងគ្រោះ​ក្នុង​កន្លែងកើតហេតុ​ខាងលើ ។​

 

​ប្រភពព័ត៌មាន​ពី​កន្លែង​កើត​បាន​ឲ្យ​ដឹងថា មុនពេល​កើត​២​នាក់​បងប្អូន​បាន​ផឹកស៊ី​ជា​មិត្តភក្តិ​ក្នុងភូមិ រហូតដល់​ស្រវឹងធ្លាក់ភ្នែក ហើយ​ឌឺដង​ហើយ​មាន​ជម្លោះ ពេលនោះ​ម្តាយ​ដែលជា​ជនរងគ្រោះ​បាន​ចូលទៅ​ឃាត់ ។ ដោយ​ភាព​កំហឹង និង​ចិត្ត​ក្តៅ​ដែល​ចង់​ឈ្នះ​នោះ ជនដៃដល់​បាន​យក​ដំបង​វាយ​សំពង​ក្បាល​ម្តាយ​ចំក្បាល​លើ​ត្រចៀក​ខាងឆ្វេង និង​បាក់ដៃ​ខាងស្តាំ បណ្តាល​ឲ្យ​ស្លាប់​នៅ​កន្លែងកើតហេតុ​ភ្លាមៗ​តែម្តង ។​

 

​បច្ចុប្បន្ន​ជនសង្ស័យ​ដែល​បានសម្លាប់​ម្តាយ​ខ្លួន ត្រូវបាន​សមត្ថកិច្ច​ក​សាង​សុំ​ណុំ​រឿង ដើម្បី​ចំណាត់ការ​ទៅតាម​នីតិវិធី​ច្បាប់​៕

01-6-2014 (1)

01-6-2014 (2) 

 

Leave a Reply

(*) Required, Your email will not be published