ផ្ទះមួយ​ខ្នង​បាន​ក្លាយជា​ចំណី​អគ្គីភ័យ​ទាំង​ព្រឹក​ព្រលឹម​

, , Leave a comment

​ខេត្តសៀមរាប ៖ នៅ​ម៉ោងជាង​៨​ព្រឹក​ថ្ងៃទី​៣០​ខែឧសភា ឆ្នាំ​២០១៤ ផ្ទះ​ធ្វើ​ពី​ថ្ម​ក្រោម​ឈើ​ខាងលើ​មួយ​ខ្នង​ត្រូវបាន​អគ្គីភ័យ​ឆាបឆេះ​សល់​តែ​ផះ​ផង់ តែមួយ​ប៉ព្រិចភ្នែក ដោយសារ​ឆ្លង​ចរន្ដរ​អគ្គិសនី ប៉ុន្ដែ​សំណាងល្អ​ដែរ មិន​រាលដាល់​ឆេះ​ដល់ផ្ទះ​ពលរដ្ឋ​នៅក្បែៗ​នោះ ស្ថិតនៅ​ខាងក្រោយ​ផ្សារលើ ក្នុងភូមិ​តាវៀន សង្កាត់​សាលា​កំរើក ក្រុង​សៀមរាប​។ បណ្ដាល​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​ម​នុស្ស​ចោមរោម​មើល​កកកុញ​ផងដែរ​។​

 

​ប្រភពពី​មន្ត្រីនគរបាល​បាន​ឲ្យ​ដឹងថា ម្ចាស់ផ្ទះ​មានឈ្មោះ នៅ សេង​លី ភេទ​ប្រុស ជា​អាជីវករ​លក់ដូរ​នៅ​ផ្សារលើ ខេត្ដ​សៀមរាប​។ ចំណែក​ទ្រព្យសម្បត្ដិ​នៃ​ការបាត់បង់ មិនទាន់មាន​សមត្ថកិច្ច​ធ្វើការ​សន្និដ្ឋាន​ចំនួន​ទឹកប្រាក់​នៅឡើយ​ទេ​។​

 

​គ្រោះមហន្ដរាយ​ភ្លើង​ឆេះ​ផ្ទះ​នេះ ត្រូវបាន​សមត្ថកិច្ច​ប្រើ​រថយន្ដ​ពន្លត់អគ្គីភ័យ​បាញ់​ទឹក​ពន្លត់ បួន​គ្រឿង ទើប​មិន​ប​ណ្ណា​ល​ឲ្យ​រាលដាល​ដល់ផ្ទះ​ពលរដ្ឋ​នៅក្បែរ​ខាង​៕

31-5-2014 (1) 31-5-2014 (2) 31-5-2014 (3)

 

Leave a Reply

(*) Required, Your email will not be published