សា​ឡង់​ដឹក​ខ្សាច់​បុក​សាឡាង​កំពង់ចម្លង​អរិយ​ក្ស ធ្លាក់​អ្នកដំណើរ​ចូល​ទឹកទន្លេ​

, , Leave a comment

​រាជធានី​ភ្នំពេញ ៖ គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​នៅ​កណ្តាលទន្លេ​មេគង្គ​មួយ​ធ្វើ​ឲ្យ​មានការ​ភ្ញាក់ផ្អើល​បន្ទាប់​ពីសា​ឡង់ ដឹក​ខ្សាច់​បើក​បុក​សាឡាង​ដឹក​អ្នកដំណើរ​របស់​កំពង់​ចម្លង អរិយ​ក្សត្រ​ធ្វើ​ឲ្យ​ផ្អៀង​សាឡាង​ធ្លាក់​អ្នកដំណើរ​៥​ទៅ​៦​នាក់​ចូលទៅ​ទឹកទន្លេ កាល​វេលា​ម៉ោង​៧​និង​៤០​នាទី​យប់​ថ្ងៃទី​២៨ ខែឧសភា នៅ​កណ្តាលទន្លេ​មេគង្គ សង្កាត់​ចតុមុខ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ​។​

 

​ប្រភពព័ត៌មាន​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​មាន​សា​ឡង់​ដឹក​ខ្សាច់​មួយ​បើក​តាម​បណ្តោយ ទន្លេមេគង្គ ចំណែក​សាឡាង​ដឹក​អ្នកដំណើរ​របស់​កំពង់​ចម្លង​អរិយ​ក្សត្រ​បើក​ឆ្លងទន្លេ ដោយមាន​ភ្លើង សញ្ញា​ត្រឹមត្រូវ​ដែរ ប៉ុន្តែ​ភ្លើង​នោះ​អត់​សូវ​ភ្លឺ ម្យ៉ាង​លើ​ផ្ទៃ​ទឹក​ងងឹត​ផង អត់​មាន​បង្គោល ដងគោម​បំភ្លឺ​ផ្លូវ ធ្វើ​ឲ្យ​សា​ឡង់​ដឹក​ខ្សាច់​មើល​អស់​ឃើញ​បាន​បើក ទៅបុក​សាឡាង​ដឹក អ្នកដំណើរ ធ្វើ​ឲ្យ​ផ្អៀង​ធ្លាក់​អ្នកដំណើរ​ប្រុស​ស្រី​ដែល​នៅ​ឈរ​ផ្អែក​នឹង​បង្កា​ន់ ដៃ​ធ្លាក់ចូល​ទឹកទន្លេ​៥​ទៅ​៦​នាក់ គាប់​ជួប​ពេលនោះ​មាន​ទូក​នេសាទ​ជនជាតិ​វៀតណាម នៅ​ជិត ជួយ​ស្រង់​ទាន់ពេលវេលា មិន​បណ្តាល​ឲ្យ​មាន​អ្នក​បាត់បង់​ជីវិត​ទេ គ្រាន់តែ​ឈ្លក់ទឹក ខ្លះទៀត​ផឹកទឹក​ហើមពោះ​តែប៉ុណ្ណោះ​។​

 

​ក្រោយពេល​កើតហេតុ​ភាគី​ទាំង​បាន​ឈប់​នៅ​ធ្វើ​ការចរចា​គ្នា​នៅ​កណ្តាលទន្លេ​តែម្តង ។ កន្លង មក​គ្រោះថ្នាក់​ចរាចរណ៍​កើត​ឡើងជា​រាល់ថ្ងៃ​សុទ្ធ តែ​បង្កឡើង​ដោយ​រថយន្ត និង​ម៉ូតូ ប៉ុន្តែ​សម្រាប់​រាត្រី​នេះ គ្រោះថ្នាក់​ចរាចរណ៍​មានការ​ប្រែប្រួល​បន្តិច​កើត​នៅលើ​ផ្លូវទឹក​វិញ​ម្តង ៕

31-5-2014

 

Leave a Reply

(*) Required, Your email will not be published