មន្ត្រី​យោធា​អង្គភាព​បញ្ជាការដ្ឋាន​បញ្ជូន​សារ​ម្នាក់ ផ្តួចផ្តើម​ឲ្យ​មាន​អំពើ ឆក់ ប្លន់ និង​អសន្តិសុខ​ក្នុងសង្គម

, , Leave a comment

​រាជធានី​ភ្នំពេញ ៖ មន្ត្រី​យោធា អង្គភាព​បញ្ជាការដ្ឋាន​បញ្ជូន​សារ​ម្នាក់ ត្រូវ​កម្លាំង​ប៉ូលិស​ព្រហ្មទណ្ឌ​ខណ្ឌ​សែន​សុខ​ចាប់​ឃាត់ខ្លួន និង​បង្ក្រាប​កន្លែង​លេងល្បែង​អាប៉ោង​ដុះ ស្លែរ​មួយកន្លែង​នៅក្នុង​ផ្សារ​ដី​ហ៊ុយ កាលពី​វេលា​រសៀល​ថ្ងៃទី​២៩ ខែឧសភា ឆ្នាំ​២០១៤ តាម​បណ្តោយ​ផ្លូវ​ភ្នំពេញ​-​ហាណូយ សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ។​

 

​មេអាប៉ោង​ដុះ​ស្លែរ​មានឈ្មោះ ស៊ិន ផា ភេទ​ប្រុស អាយុ​៥១​ឆ្នាំ ជា​មន្ត្រី​យោធា អង្គភាព​បញ្ជាការដ្ឋាន​បញ្ជូន​សារ ស្នាក់នៅ​ភូមិ​សំរោង សង្កាត់​ក្រាំងធ្នង់ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។​

 

​ប្រភពព័ត៌មាន​បាន​ឲ្យ​ដឹងថា ផ្តើម​ពី​សមត្ថកិច្ច​ប៉ូលិស​ព្រហ្មទណ្ឌ​ខណ្ឌ​សែន​សុខ​ចុះ​ប​ង្ក្រា​កន្លែង​លេងល្បែង​អាប៉ោង​ដុះ​ស្លែរ​មួយកន្លែង​នៅក្នុង​ផ្សារ​ដី​ហ៊ុយ​តាម​បណ្តោយ​ផ្លូវ​ភ្នំពេញ​-​ហាណូយ សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ ខាងលើនេះ គឺ​មកពី​មន្ត្រី​យោធា​ម្នាក់​បាន​ប្តឹងទៅ​អាជ្ញាធរ​គ្រប់គ្រង​ដែនដី​សែន​សុខ ព្រោះតែ​ខឹង​និង​ប្រពន្ធ​រវល់​វក់ និង​ល្បែងស៊ីសង ភ្លេច​ប្តី​និង​កូន​និង​មិន​គិត​ការងារ​ក្នុងផ្ទះ​និង​ការងារ​ផ្សេងៗ​។​

 

​ប្រភព​បាន​បន្តថា ព្រោះតែ​ហេតុនេះហើយ​ធ្វើ​ឲ្យ​មន្ត្រី​យោធា​ម្នាក់នេះ​បាន​ប្តឹង​អាជ្ញាធរ​ឲ្យ​ចាប់​ប្រពន្ធ​ខ្លួន​ម្តង ។ ប៉ុន្តែ​ពេល​សមត្ថកិច្ច​ប៉ូលិស​ចុះទៅ​ចាប់​ល្បែងស៊ីសង​បែរជា​មិនឃើញ​ចាប់បាន​ប្រពន្ធ​យោធា​នេះ​ទៅវិញ បែរជា​ឃើញ​ចាប់​បានតែ​មេអាប៉ោង​ម្នាក់​យកមក​ឃុំ​ជា​បណ្តោះអាសន្ន​នៅ​អធិការ​ខណ្ឌ​សែន​សុខ​ដើម្បី​ធ្វើ​កំណត់ហេតុ​។​

 

​សូមបញ្ជាក់ថា​នៅក្នុង​ផ្សារ​ដី​ហ៊ុយ​នេះ​ល្បែងស៊ីសង មាន​អាប៉ោង បៀ កន្ទុយលេខ ឡូតូ​បាន បើក​លេង​យូរយារ​ណាស់​មកហើយ តែ​អាជ្ញាធរ​មូលដ្ឋាន​ហាក់​គ្មាន​វិធានការ​ក្នុង​ការចុះ បង្ក្រាប ទាល់តែ​មានប្រតិកម្ម​ពី​មន្ត្រី​យោធា​ថ្នាក់​អ​ន្ត្រើ​ស​បែបនេះ ទើប​ឃើញ​អាជ្ញាធរ​ធ្វើជា​ស្ទុះស្ទារ​ទៅ​បង្ក្រាប​៕

31-5-2014 (1) 31-5-2014 (2)

 

Leave a Reply

(*) Required, Your email will not be published