Tottenham Hotspur ​តែងតាំង​លោក​ Mauricio Pochettino ​ជា​គ្រូបង្វឹក​ថ្មី​

, , Leave a comment

​ក្លិប​មាន់​ខ្នាយ​មាស​ Tottenham Hotspur​ បានប្រកាសថា​ក្លិប​បានតែងតាំង​លោក​ Mauricio Pochettino​ ជា​អ្នកចាត់ការ​ថ្មី​ ។​ ​បុរស​សញ្ជាតិ​អា​ហ្ស​ង់​ទីន​វ័យ​៤២​ឆ្នាំ​រូបនេះ​បាន​ព្រមព្រៀង​ចុះកិច្ចសន្យា​ដឹកនាំ​ Spurs​ រយៈពេល​៥​ឆ្នាំ​ជំនួស​តំណែង​លោក​ Tim Sherwood​ បន្ទាប់ពី​រូបគាត់​ចាក​ចេញពី​ក្រុម​Southampton​។​

 

​លោក​ Pochettino ​ប្រាប់​គេហទំព័រ​របស់​ក្លិប​ថា​ “​ខ្ញុំ​ពិតជា​មាន​មោទនភាព​ណាស់​ដែល​ត្រូវបាន​ក្រុម ​Spurs ​ផ្តល់ឱកាស​និង​ផ្តល់​ទំនុកចិត្ត​លើ​ខ្ញុំ​ឲ្យ​ដឹកនាំ​ក្រុម​មួយ​នេះ​”​ ។​ ​លោក​បាន​បន្តទៀតថា ​“​ខ្ញុំ​សន្យាថា​នឹង​ដឹកនាំ​ក្រុម​មួយ​នេះ​ឲ្យ​ទទួលជោគជ័យ​ហើយ​ខ្ញុំ​នឹង​ប្រឹងប្រែង​ឲ្យ​អស់ពី​លទ្ធភាព​”​ ។​ ​គួរ​បញ្ជាក់ថា​កាលពី​រដូវ​កាល​មុន​លោក ​Pochettino​ បាន​ដឹកនាំ​ក្រុម​ Southampton​ ស្ថិតនៅ​លំដាប់​ទី​៨​ក្នុង​តារាង ​Premier League ៕

mauricio-pochettino

 

Leave a Reply

(*) Required, Your email will not be published