គ្លីនិក​រស្មី​សៀមរាប នៅតែមាន​សិទ្ធិ​អាទិភាព ក្នុងការ​ដឹកជញ្ជូន​ជនរងគ្រោះ​ក្នុងពេល​គ្រោះថ្នាក់ ក្នុង​រូបភាព​ពុករលួយ​

, , Leave a comment

​ខេត្ដ​សៀមរាប ៖ ទោះបី​ក្រសួងសុខាភិបាល​បាន​ហាមឃាត់​មិន​អនុញាតិ​ឱ្យ គ្រប់​បណ្ដា​គ្លីនិក​ឯកជន​បញ្ចេញរ​ថយ​ន្ដ​សង្គ្រោះ​របស់ខ្លួន​ទៅ​ដឹក​ជន​រង គ្រោះ ក្នុង​ហេតុ​ការ​ណ៏​គ្រោះថ្នាក់​ចរាចរណ៍ តែ​សម្រាប់​ខេត្ដ​សៀមរាប​គឺ​ឈានមុខ គេ​ដោយ​មិន​ខ្វល់​ពី​ច្បាប់​។ ករណីនេះ​អនុប្រធាន​មន្ទីរ​សុខាភិបាល ខេត្ដ​បាន​ធ្លាប់​ជូនដំណឹង​រហូត​ហៅ​មក ព្រមាន​ហើយ​តែ​ពួកគេ​នៅតែ​បំពាន​ដដែល ។

 

​ការដែល ក្រុម​គ្លីនិក​ឯកជន​ប្រជែង​គ្នា​ក្នុងការ​ទៅ​ដឹក​ជនរងគ្រោះ​ពេល​គ្រោះ ថ្នាក់​ចរាចរណ៍​ក៏​ព្រោះតែ​ពួកគេ​អាច​ទាមទារ​ថ្លៃ​ព្យាបាល​បាន​ខ្ពស់កប់ពពក​ឬ ហៅថា​កោ​មិនបាច់​ដាក់​ទឹក ហើយ​ពុំ មាន​ជនរងគ្រោះ​ណា​អាច​តថ្លៃ​ជាមុន បាន​។ ចំណែក​ព័​ត៏​មាន​វិញ​គឺ​ផ្ដល់​សេវា (​ទឹកតែ​)​សម្រាប់​អ្នក​ចុច​ទូរ​សព្ទ័​ប្រាប់ថា ហេតុការណ៍​កើត​នៅ​កន្លែង​ណា ។

 

​ដោយសារតែ ងាយស្រួល​ក្នុងការ ប្រមូល​លុយ​ពី​ការព្យាបាល​គ្លីនិក​ខ្លះ​បាន​ទម្លាក់​ស្លាក​ចោល​ដោយសារ ច្បាប់​អាជីវ កម្ម​អស់​សុពលភាព​តែ​ពួកគេ​នៅតែ បញ្ចេញ​រថយន្ដ​របស់​ខ្លួន​ទៅ​ដឹក​ជន​រង គ្រោះ​មក​ព្យាបាល​ទៀត តួ​យ៉ាងដូច​គ្លីនិក រស្មី​សៀមរាប​ជាដើម ។ គ្លីនិក​រស្មី​សៀម រាប​បច្ចុប្បន្ន​បាន​ទម្លាក់​ស្លាក​យីហោ ចោល​ហើយ​ក៏ប៉ុន្ដែ​រថយន្ដ​សង្គ្រោះ​នៅ តែ​បន្ដ​ចេញទៅ​ដឹក​ជនរងគ្រោះ​មក​ព្យា បាល​ជាធម្មតា​ថែមទាំង​ឈានមុខ​គេ​នៅ​ខេត្ដ​សៀមរាប​បើទោះបីជា​ធ្លាប់មាន រឿងអាស្រូវ​ច្រើន​ដូចជា​ព្យាបាល​យក សេវា​ខ្ពស់​ដោយសា​ជនរងគ្រោះ​មិនបាន​តថ្លៃ​ជាមុន ។

 

​រថយន្ដ គ្លីនិក​នេះ​ធ្លាប់​ចេញទៅ​ដឹក ជនរងគ្រោះ​តែ​ពេល​ឃើញ​របួសធ្ងន់​សុខ​ចិ​ត្ដ​បើករថយន្ដ​ទៅវិញ​ដោយ​ទុកឱ្យ ជន រងគ្រោះ​ស្លាប់ ។ មិនតែប៉ុណ្ណោះ​កាលពី ថ្ងៃទី​២៣ ខែមករា ឆ្នាំ​២០១៤ ឪពុក​ជន រងគ្រោះ​ម្នាក់​ឈ្មោះ​ឈិន ស៊ន់ បានដាក់ ពាក្យ​ប្ដឹង​ថា បុគ្គលិក​គ្លីនិក​មួយ​នេះ បាន​លួច​ដោះ​គ្រឿងអលង្ការ​តម្លៃ​ជាង ១.០០០​ដុល្លារ​ពេល​ជនរងគ្រោះ​សន្លប់ បាត់ស្មារតី​ទៀតផង ។

 

​ករណី ខាងលើនេះ​លោក អ៊ា​ប ប៊ុន លឿន អនុប្រធាន​មន្ទីរ​សុខាភិបាល បាន ប្រាប់​តាម​ទូរ​សព្ទ័​ថា គ្លីនិក​រស្មី​សៀម រាប ច្បាប់​ផុតកំណត់​ពេលនេះ​កំពុង រៀបចំ​ច្បាប់​ជាថ្មី ។​

 

​លោក​បន្ដ ថា ចំពោះ​ការចេញ​រថ យន្ដ​ទៅ​ដឹក​ជនរងគ្រោះ​ក្នុង​ហេតុការណ៍ គ្រោះថ្នាក់​ចរាចរណ៍​ដោយ​គ្លីនិក​ឯកជន ច្បាប់​មិន​អនុញាតិ​នោះទេ តែ​ពួកគេ នៅតែ​បំពាន​ខាង​លោក​មិន​ត្រឹមតែ​ជូនដំណឹង​ទេ​ថែមទាំង​ធ្លាប់​កោះហៅ​មក ព្រមាន​ជាច្រើន​ដង​ទៀត ។ ក្រៅពីនោះ ក៏​ធ្លាប់បាន​ជូនដំណឹង​ទៅខាង​នគរបាល ផងដែរ​រាល់​កើតហេតុ​មិនត្រូវ​អនុញាតិ​ឱ្យ​គ្លីនិក​ដឹក​ទេ ត្រូវ​ហៅ​ឡានពេទ្យ​របស់ រដ្ឋ​ប៉ុន្ដែ​ខាង​ពេទ្យ​ពុំដែល​បានទទួល​ទូរ សព្ទ័​ពី​នគរបាល​ឡើយ ៕

31-5-2014

 

Leave a Reply

(*) Required, Your email will not be published