ជនជាតិ​វៀតណាម​បើកហាង​ម៉ាស្សា​បន្ថែម​សេវា​ផ្លូវភេទ ឡើង​ដុះ​ស្លែរ ទើបតែ​បង្ក្រាបបាន​

, , Leave a comment

​ខេត្តសៀមរាប ៖ កន្លែង​ម៉ាស្សា​មួយកន្លែង​ដែល​បង្កប់​បម្រើសេវា​ផ្លូវភេទ​យីហោ យ៉ា​យ៉ា បើក​រហូតដល់​ដុះ​ស្លែរ ត្រូវ​កម្លាំង​នគរបាល​ប្រឆាំង​ការជួញដូរ​មនុស្ស និង​ការពារ​អនីតិជន​បើក​ប្រតិបត្តិ​ការបង្ក្រាប​កាលពី​វេលា​ម៉ោង​១០​យប់​ថ្ងៃទី​២៨ ខែឧសភា ឆ្នាំ​២០១៤ តាម​បណ្តោយ​ផ្លូវជាតិ​មួយ​ខ្សែ (​ផ្លូវ​ក្រវ៉ាត់​ក្រុង​) ស្ថិតក្នុង​ភូមិ​ខ្នារ​សង្កាត់​ជ្រាវ ក្រុង​សៀមរាប ខេត្តសៀមរាប​។​

 

​ជនសង្ស័យ​ដែល​ត្រូវ​ឃាត់ខ្លួន​មានឈ្មោះ វ៉ាន់ រិ​ទ្ធ អាយុ​៥០​ឆ្នាំ និង​ប្រពន្ធ​ឈ្មោះ​ហេង វ​ណ្ណី អាយុ​៥០ ពួកគេ​ជា​ជនជាតិ​វៀតណាម​។ ចំណែក​នារី​បំរើ​ហាង​ទាំងពី​នាក់ ដែលជា​ជនជាតិខ្មែរ​បាន​បញ្ជូន​ទៅ​មន្ទីរ​សង្គមកិច្ច ធ្វើការ​អប់រំ​។​

 

​ប្រភពពី​នាយរង​ការិយាល័យ​នគរ​បាន​ប្រឆាំង​ការជួញដូរ​មនុស្ស និង​ការពារ​អនីតិជន​ខេត្ត​បាន​ឲ្យ​ដឹងថា ក្រោយពី​ស៊ើបអង្កេត​ច្បាស់ការ​លោក​បាន​សុំ​ការអនុញាតិ​ពិ​អាយ្យ​កា ហើយ​បើក​ប្រតិបត្តិការ​តែម្តង​ដោយ​ឃាត់ខ្លួន​ថៅកែ​ហាង​ពីរ​នាក់​ប្តី​ប្រពន្ធ ហើយ​បាន​រំដោះ​នារី​បំរើ​ទីនោះ​ពីរ​នាក់ ទៀត ក្រៅពីនោះ​គឺ​បាន​ដកហូត​ស្រោមអនាម័យ​ប្រើ​រួច និង​មិនទាន់​ប្រើ មួយចំនួនធំ​។

 

​ក្រោយ​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង​២ សមត្ថកិច្ច​ធ្វើការ​សាកសួរ និង​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់ ។ ចំណែក​នារី​រងគ្រោះ​ត្រូវ​បញ្ជូនទៅ​មន្ទីរ​សង្គមកិច្ច ធ្វើការ​អប់រំ​៕

31-5-2014

 

Leave a Reply

(*) Required, Your email will not be published