ប្រទេសចិន ៖ គេហទំព័រកម្សាន្តចិនមួយឈ្មោះ carnewschina.com បានពិពណ៌នាពីសកម្មភាពរបស់តារាម៉ូឌែលម្នាក់បានធ្វើឲ្យប្រិយមិត្តទស្សនិកជនស្រឡាំងកាំង ជាមួយការសម្តែងជាមួយពស់ថ្លាន់១ក្បាល ដើម្បីផ្សព្វផ្សាយផលិតផលរថយន្តដែលផលិតដោយចិន ក្នុងអំឡុងពិធីបុណ្យវប្បធម៌រថយន្តលើកទី២ នាពេលកន្លងទៅថ្មីៗនេះនៅរដ្ឋធានី Guiyang ខេត្ត Guizhou ស្ថិតនៅភាគនិរតីនៃប្រទេសចិន។
ស្រីស្រស់រូបនោះ បានជម្រុះសម្លៀកបំពាក់ល្វែងខាងលើដោយបិទបាំងដើមទ្រូងជាមួយរូបគំនូរ និងសម្តែងលេងសប្បាយជាមួយពស់ថ្លាន់នោះ។ លើសពីនេះនាងបានបញ្ចេញកាយវិការបែបស្រើបស្រាលស្រូបបឺតពស់គួរឲ្យក្តៅសាច់ផងដែរ។
ការសម្តែងដ៏ចម្លែករបស់នាង បានទាក់ទាញអ្នកទស្សនាយ៉ាងច្រើនកុះករនៅពីមុខឆាកសម្តែង ព្រមទាំងទាក់ទាញការចាប់អារម្មណ៍ពីប្រិយមិត្តអនឡាញផងដែរ ប៉ុន្តែក៏ទទួលនូវរង្វាន់រិះគន់ថា ការសម្តែងនេះ គឺជាបន្ថោកបន្ទាបកិត្តិយសស្ត្រីបំផុត និងគួរតែធ្វើការហាមប្រាម៕