កម្លាំង​កងរាជអាវុធហត្ថ​ខេត្ដ​បន្ទាយមានជ័យ បង្ក្រាប​អ្នក​ចែកចាយ​ថ្នាំញៀន​ដែល​សកម្ម​៣​នាក់​

, , Leave a comment

​ខេត្ដ​បន្ទាយមានជ័យ ៖ ជនសង្ស័យ​៣​នាក់​ដែលជា​មុខសញ្ញា​ចែកចាយ​គ្រឿងញៀន ត្រូវបាន​កម្លាំង​កងរាជអាវុធហត្ថ​ខេត្ដ​បន្ទាយមានជ័យ ធ្វើការ​បង្ក្រាប​និង​ឃាត់ខ្លួន​ជា​បន្តបន្ទាប់ ខណៈដែល​ពួកគេ​កំពុង​ធ្វើ​សកម្មភាព​ចែកចាយ​ថ្នាំញៀន កាលពី​វេលា​ម៉ោង​៥​ព្រឹក ថ្ងៃទី​២៧ ខែឧសភា ឆ្នាំ ២០១៤ នៅ​ចំណុច​កែង​ចំណតរថយន្ដ​ផ្សារ​អ​គ្គៈ ស្ថិតក្នុង​ភូមិ​បា​លិ​លេ​យ្យ​១ សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ខេត្ដ​បន្ទាយមានជ័យ ។​

 

​តាម​របាយការណ៍​រប​ស់​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ជនសង្ស័យ​មានឈ្មោះ សឿង គុណ​លៀង ភេទ​ប្រុស អាយុ​៣១​ឆ្នាំ រស់នៅ​ភូមិ​ម៉ក់​ហឺ​ន ឃុំ​គាប ស្រុក អូរជ្រៅ​ដកហូត​បាន​មេ​តំ​ហ្វេ​តា​មីន ៧៨​គ្រាប់ ។  ក្រោយពី​ឃាត់ខ្លួន​ជនសង្ស័យ​បាន សារភាពថា ខ្លួន​បាន​ទិញ​គ្រឿងញៀន ពី​ឈ្មោះ ជឿន នៅ​ស្រុក​ម៉ាឡៃ​ចំនួន ២០០​គ្រាប់ ដើម្បី​យកមក​លក់​ឱ្យ ឈ្មោះ​គឹម រ៉ា​ន់ នៅក្នុង​ក្រុង​ប៉ោយប៉ែត អស់​ជាង​១០០​គ្រាប់ នៅសល់​ជិត​៨០​គ្រាប់ ក៏ត្រូវ​កម្លាំង​សមត្ថកិច្ច​ឃាត់ខ្លួន តែម្ដង ។

 

​លោក មេបញ្ជាការរង​បាន​បន្ដថា លុះ​ស្អែក​ឡើង នៅ​ថ្ងៃទី​២៨ ខែឧសភា កម្លាំង​កងរាជអាវុធហត្ថ​បាន​ឃាត់ខ្លួន បក្ខពួក​បន្ថែមទៀត​គឺ​ឈ្មោះ គឹម រ៉ា​ន់ ភេទ​ប្រុស អាយុ​៣១​ឆ្នាំ ដែល​បាន​ទិញ គ្រឿងញៀន ជាង​១០០​គ្រាប់ ហើយ ឈ្មោះ គឹម រ៉ា​ន់ បាន​ទាក់ទង​បក្ខពួក ម្នាក់ទៀត​ឈ្មោះ សាយ ប៊ុន​ឆន អាយុ ៣៤​ឆ្នាំ មាន​ទីលំនៅ​ភូមិ សាមគ្គី​មាន ជ័យ សង្កាត់​-​ក្រុង​ប៉ោយប៉ែត សមត្ថកិច្ច ក៏​ឃាត់ខ្លួន​ហើយ​បាន​ដកហូត​ម៉ា​ទឹកកក​មួយថង់​តូច​ផងដែរ ។

 

បច្ចុប្បន្ន​ជនសង្ស័យ​ទាំងបី​នាក់​នេះ ត្រូវបាន​សមត្ថកិច្ច​ក​ង​រាជ​អាវុធហត្ថ កសាង​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង ខេត្ដ​ដើម្បី​ចាត់ការ​តាមច្បាប់​។ ចំណែក​ជនសង្ស័យ​ឈ្មោះ ជឿន នៅ​ស្រុក​ម៉ាឡៃ បាន​រត់គេចខ្លួន តែ​សមត្ថកិច្ច​កង​រាជ អាវុធហត្ថ​បាននិងកំពុង​បន្ដ​ស្វែងរក ចាប់​បក្ខពួក​ដែល​នៅ​សេសសល់​បន្ដ ទៀត​ដើម្បី​យកមក​ផ្ដន្ទាទោស​តាមច្បាប់ ៕

30-5-2014 (1) 30-5-2014 (2)

 

Leave a Reply

(*) Required, Your email will not be published