ណា​ប៊ី​ល​ឡា​បេ​ណា​ទៀ ចូលចិត្ត​សិច​ស៊ី​បង្ហាញ​ល្វែងលើ កក្រើក​បណ្តាញ​សង្គម​

, , Leave a comment

​ប្រទេស​បារាំង ៖ ពិធី​ការិនី​ដ៏​ល្បី​បំផុត​របស់​បារាំង នាង ណា​ប៊ី​ល​ឡា​បេ​ណា​ទៀ មាន​សម្រស់​ស្រស់​សោភា ជា​ពិស​សេ​កាលពីពេល​ថ្មីៗ​នេះ នាង​មិន​ខ្លាច​បង្ហាញ​ល្វែងលើ​របស់​នាង ក្នុងនោះ​ឈុត​បង្ហើប​បង្ហាញ​ចុង​សុដន់​បានធ្វើ​ឲ្យ​អ្នកប្រមាញ់​ថតរូប​ផ្តោត​និង​ប្រជែង​គ្នា​ខំ​ផ្តិត​យក​ជាងគេ​។​

 

​ណា​ប៊ី​ល​ឡា​បេ​ណា​ទៀ (Nabilla Benattia) ដែល​គេ​ហៅ​នាង​យ៉ាង​សម​ញ្ញ​ថា នាង Nabilla នោះ កើត​នៅ​ថ្ងៃទី​៥ ខែកុម្ភៈ ឆ្នាំ​១៩៩២ នៅ​ណា​ប៊ី​ល្លី ប្រទេស​បារាំង ជិត​ព្រំប្រទល់់​ដែន​ជាមួយ​ស្វ៊ី​ស ដោយ​ឪពុក​នាង​ជា​ជនជាតិ​អាល់​ហ្សេ​រី និង​ម្តាយ​នាង​ជា​ជនជាតិ​អ៊ីតាលី​។ ឆ្នាំនេះ​នាង​មាន​វ័យ​២១​ឆ្នាំ ហើយក៏​ជាតា​រា​ហូលីវូដ​ម្នាក់​ដែរ​ដោយបាន​ធ្វើ​ឲ្យ​កេរ្តិ៍ឈ្មោះ​នាង​ល្បី​ឡើងៗ​តាមរយៈ​ការ​បង្អួត​ដើមទ្រូង និង​ល្វែងលើ​ដ៏​ទាក់ទាញ​បស់​នាង ព្រមទាំង​មាន​ទំនាក់ទំនង​ពិសេស​ជាមួយ​បុរស​សង្ហា Thomas Vergara តាំងពី​ខែមករា ដើម ឆ្នាំ​២០១៣ មកម្ល៉េះ​។ នាង​ណា​ប៊ី​ល​ឡា បានទទួល​ពានរង្វាន់ Miss Salon de l'Auto 2011 ហើយ​គណនី​ហ្វេ​ស​ប៊ុ​ក​របស់​នាង Nabilla Benattia. មាន​អ្នក​ចុច​ចូលចិត្ត 509,091 likes likes •​និង​ពិភាក្សា​ផ្តល់​មតិ​ចំនួន 17334 លើក នេះ​បើ​គិត​ត្រឹម​ថ្ងៃអាទិត្យ ទី​២២ តុលា ២០១៣ ម្សិលមិញ​នេះ​។​

 

​ប៉ុន្តែ​ពិធី​ការិនី​ទូរទស្សន៍​បារាំង​រូបនេះ​កាន់តែ​ធ្វើ​ឲ្យ​មនុស្សម្នា​ភ្ញាក់ផ្អើល​ពេល​នាង បង្ហើប បង្ហាញ​នូវ​ល្វែងលើ​ធ្វើ​ឲ្យ​លេចចេញ​ចុង​សុដន់ នា​អំឡុងពេល​សន្និសីទ​សារព័ត៌មាន​សម្រាប់​ការ ផ្សព្វ ផ្សាយ​មួយ ដែល​ធ្វើឡើង​នៅ Musee NRJ នាទី​ក្រុងប៉ារីស កាលពី​ចុងខែ​មុននេះ​។ ដោយសារតែ​តារា​កូនកាត់​ណា​ប៊ី​ល​ឡា ចូលចិត្ត​បង្ហាញ​ភាព​សិច​ស៊ី​ឬ​ស្លៀក​ឈុត​ប៊ី​គី​នី​បង្អួត​គេឯង​ដូចនេះហើយ ទើប​ទស្សនិកជន​ដាក់​រហស្សនាម​ថា នាង​ណា​ប៊ី​ល​ឡា ជា​គី​មកា​ដា​សៀន​បារាំង​៕

  23-12-2013 (2) 23-12-2013 (3) 23-12-2013 (4) 23-12-2013 (5) 23-12-2013 (6)

23-12-2013

23-12-2013 (1)

 

Leave a Reply

(*) Required, Your email will not be published