ញៀន​ល្បែង​បែកគំនិត​លួច​ម៉ូតូ បាន​២​ថ្ងៃ​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​

, , Leave a comment

​រាជធានី​ភ្នំពេញ ​៖ ​បុរស​ម្នាក់​នៅពេលដែល​ងុប​និង​ល្បែងស៊ីសង​ពេក​នោះ បែរជា​បែកគំនិត​លួច​ម៉ូតូ​អ្នកជិតខាង​ដែល​ចត​នៅមុខ​ផ្ទះ យកទៅ​បញ្ចាំ​នៅ​កុងស៊ី​ម្តុំ​ឃ្លាំង​រំសេវ កាលពី​ថ្ងៃទី​២៤ខែឧសភា ឆ្នាំ​២០១៤ ប៉ុន្តែ​នៅ​រសៀល​ម៉ោង​៣ ថ្ងៃទី​២៦ ខែឧសភា ក៏ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​នៅ​និង​ផ្ទះ​ជនសង្ស័យ​ក្នុងភូមិ​ទឹកថ្លា សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ។​

 

​ប្រភពពី​សមត្ថកិច្ច​បា​ន​ឲ្យ​ដឹងថា ជនសង្ស័យ​មានឈ្មោះ ផៃ វាសនា ភេទ​ប្រុស អាយុ​២៤​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ទឹកថ្លា​សង្កាត់​ទឹកថ្លា​ខណ្ឌ​សែន​សុខ ។ ចំណែក​ជន​គ្រោះ​មានឈ្មោះ ដា ភេទ​ស្រី ស្នាក់នៅ​កន្លែងកើតហេតុ​ខាងលើ ។ ដោយសារតែ​ជនសង្ស័យ​ជា​មនុស្ស​ញៀន​ល្បែងស៊ីសង​ពេក​នោះ ក៏​ធ្វើ​សកម្មភាព​លួច​ម៉ូតូ​ម៉ាក​ស្គូ​ពី ស៊េរី​ឆ្នាំ​២០១៣ ដែល​ជនរងគ្រោះ​រស​នៅក្បែរ​ផ្ទះ​ជនសង្ស័យ​ចត​ចោល​នៅមុខ​ផ្ទះ និង​បាន​យកទៅ​បញ្ចាំ​នៅ​កន្លែង​កុងស៊ី​នៅ​ម្តុំ​ឃ្លាំង​រំសេវ​កាលពី​ថ្ងៃទី​២៤ ខែឧសភា​។​

 

​ប្រភព​ដដែល​បន្តថា​ក្រោយពី​ជនសង្ស័យ​លួ​ម៉ូតូ​ជនរងគ្រោះ​បាន​២​ថ្ងៃ ក៏ត្រូវ​សមត្ថកិច្ច​ខណ្ឌ​សែន​សុខ ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​នៅផ្ទះ​របស់ខ្លួន​ក្រោយពី​ធ្វើការ​គេចខ្លួន​អស់​រយៈពេល​២​ថ្ងៃ បន្ទាប់ពី​ទទួល​ពាក្យបណ្តឹង​ពី​ជនរងគ្រោះ ។​

 

​នៅ​ចំពោះមុខ​សមត្ថកិច្ច​ជនសង្ស័យ​ឈ្មោះ​ផែ​វាសនា​ដែល​ត្រូវបាន​ចាប់ខ្លួន​ពីបទ​លួច​ម៉ូតូ​បាន​សារភាពថា​ខ្លួន​បាន​លួច​ម៉ូតូ​ម៉ាក​ស្គូ​ពី ស៊េរី​ឆ្នាំ​២០១៣ ពី​ជនរងគ្រោះ​ខាងលើ​ពិតប្រាកដ​មែនហើយ​បាន​យកទៅ​បញ្ចាំ​នៅ​កុងស៊ី​ម្តុំ​ឃ្លាំង​រំសេវ កាលពី​ថ្ងៃទី​២៤ ឧសភា បាន​លុយ​២៥០​ដុល្លា​ហើយ​នៅ​ល្ងាច​ថ្ងៃទី​២៦​ខែឧសភា​ខ្លួន​ក៏បាន​ចូលទៅ​ផ្ទះ​វិញ ក៏ត្រូវ​សមត្ថកិច្ច​ធ្វើការ​ឃាត់ខ្លួន​តែម្តង ៕

DSC01860

 

Leave a Reply

(*) Required, Your email will not be published