ប្រទះឃើញ​សាកសព​បុរស​ម្នាក់​អណ្ដែត​ក្នុង​ប្រឡាយទឹក​ជាប់​ផ្លូវជាតិ​លេខ​៥

, , Leave a comment

​ខេត្តបន្ទាយមានជ័យ ៖ សាកសព​បុរស​ម្នាក់​ត្រូវបាន​គេ​ប្រទះឃើញ​កាល​វេលា​ម៉ោង​៦​និង​៣០​នាទី​ព្រឹក​ថ្ងៃទី​២៧ ខែឧសភា ឆ្នា​២០១៤ អណ្ដែត​ក្នុង​ប្រឡាយទឹក​ខាងជើង​ជាប់​ផ្លូវជាតិ​លេខ​៥ ត្រង់​ផ្លូវបត់​ចូលទៅ​តំបន់ឧស្សាហកម្ម​ពិសេស អូ​នាង​ស្ថិត​ក្នុងភូមិ​កូនដំរី សង្កាត់​និមិត្ត ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។​

 

​ប្រភពពី​សមត្ថកិច្ច​មូល​ដ្ឋា​ន​បាន​ឲ្យ​ដឹងថា សាកសព​បុរស​មិនមាន​អត្តសញ្ញាណ​ទេ លើ​ខ្លួន​ជនរងគ្រោះ​មាន​ស្លាកស្នាម​ផុង​លលាដ៍ក្បាល​ផ្នែក​ខាងក្រោយ ជនរងគ្រោះ​ស្លាប់​ប្រហែល​២​យប់​ហើយ  ជនរងគ្រោះ​មាន​ស្លៀកខោ ខ្លី​ខ្មៅ  គ្មាន​ពាក់អាវ​ទេ​។​

 

​ក្រោយពី​ធ្វើ​កោ​ល​ស្យ​វិ​ច្ច័​យ​រួចមក សមត្ថកិច្ច​កំពុង​ស្វែងរក និង​អំពាវនាវ​ចំពោះ​សាច់ញាតិ​ណា​ដែល​បាត់​សមាជិក​៕

28-5-2014 (1) 28-5-2014

 

Leave a Reply

(*) Required, Your email will not be published