ប្រទេសចិន ៖ បន្ទាប់ពីឃ្លឹបវីដេអូដែលបង្ហាញពីសកម្មភាពប្រើហិង្សាទៅលើប្រជាពលរដ្ឋយ៉ាងសាហាវបំផុត ។ ឃ្លឹបវីដេអូនេះត្រូវបានគេចែកចាយបន្តជាច្រើនតាមបណ្តាញសង្គមហ្វេសប៊ុក និងទ្វីតធ័រ ។ សកម្មភាពក្នុងវីដេអូបង្ហាញពី ករណីជម្លោះរហូតឈានដល់ប្រើអំពើហឹង្សាសឹងស៊ីសាច់ហុតឈាមគ្នាមួយបានកើតឡើងស្ថិតនៅម្តុំស្ពាន Yanjia ក្នុងទីក្រុង Yan'an រវាងមន្ត្រីសណ្តាប់ធ្នាប់ Chenggun និងក្រុមកម្មករម្ចាស់លក់កង់ ។
តាមរយៈវីដេអូនេះបង្ហាញឲ្យឃើញពីទិដ្ឋភាពប្រើអំពើហឹង្សាដ៏កាចសាហាវមួយពីសំណាក់បុរសវ័យក្មេង ១ ក្រុមដែលស្លៀកពាក់ឯកសណ្ឋាន Chenggun បានវាយប្រតប់គ្នាជាមួយក្រុមកម្មករហាងលក់កង់បណ្តាលឲ្យបុរសម្នាក់រងរបួសក្បាលយ៉ាងដំណំ ។ ប៉ូលីសគ្រប់គ្រងក្រុងម្នាក់ក្នុងចំណោមបក្ខពួកជាច្រើននាក់ទៀត តាំងខ្លួនឲ្យគេកោតសរសើរថាជា “អ្នកហ៊ានចិត្តដាច់” បានលោតជញ្ជ្រាំលើក្បាលបុរសកម្មករលក់កង់ម្នាក់នោះដូចជាន់បំបែកផ្លែដូង ១ អីចឹង។
ពាក់ព័ន្ធករណីនេះការិយាល័យគ្រប់គ្រងក្រុង Yan'an បានឆ្លើយតបថា ចំពោះបុគ្គលដែលពាក់ព័ន្ធប្រើអំពើហឹង្សាខាងលើនេះត្រូវបានផ្អាកពីការងារបណ្តោះអាសន្នដើម្បីរង់ចាំការស៊ើបអង្កេត ៕