ពេល​បំពេញការងារ​មិន​ប្រយ័ត្ន ឆក់​ខ្សែភ្លើង​ស្លាប់​យ៉ាង​អាណោចអាធ័ម​

, , Leave a comment

​ខេត្តកណ្តាល ៖ បុរស​ជា​កម្មករសំណង់​ម្នាក់ ត្រូវ​ចរន្ត​ភ្លើង ម៉ូ​ទ័​រ​ស្វាន ឆក់​ស្លាប់ យ៉ាង​អាណោចអាធ័ម​នៅក្នុង​ការដ្ឋាន សំណង់​មួយកន្លែង កាលពី​រសៀល​ថ្ងៃទី​២៤  ខែឧសភា ឆ្នាំ​២០១៤ ស្ថិតនៅ​ភូមិ​ដីឥដ្ឋ​កោះ​ផុស ឃុំ​ដីឥដ្ឋ ស្រុក​កៀនស្វាយ ខេត្តកណ្តាល ។​

 

​តាម​ការរៀបរាប់​ពី​មេជាង​ឈ្មោះ ស៊ុំ ប៊ុនធឿន បាន​និយាយថា នៅ​មុនពេល​កើតហេតុ រូបលោក និង​ជនរងគ្រោះ​មានឈ្មោះ ឈុន  សារ៉ាន់ អាយុ ២១​ឆ្នាំ មាន​ទីលំនៅ​នៅ​ភូ​មិច​ន្ល​ក់ ឃុំ​គគីរ ស្រុក​កៀនស្វាយ ខេត្តកណ្តាល ធ្វើការ​ជាមួយគ្នា ដោយ​កាន់​ម៉ូ​ទ័​រ​ស្វាន ហើយ​ឡើងជណ្តើរ​ស្វាន​ចោះ​ពិ​ដាន​ថ្ម ដើម្បី​ដាក់​អំពូល​ភ្លើង  ខណ​:​កំពុង​ស្វាន​នោះ ស្រាប់​ជនរងគ្រោះ​ប្រកាច់​ធ្លាក់​ពីលើ​ជណ្តើ​រម​កដី ទើប​ដឹងថា ជនរងគ្រោះ​ឆក់​ភ្លើង​ចេញពី​ម៉ូ​ទ័​រ​ស្វាន​។ ភ្លាមៗ​នោះ​រូបលោក​បានធ្វើ​ចលនា ដើម្បី​សង្គ្រោះ​ជីវិត និង​បាន​នាំ​ជនរងគ្រោះ​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យបង្អែក​ស្រុក​កៀនស្វាយ​ផងដែរ ប៉ុន្តែ​អកុសល​ជនរងគ្រោះ​ទៅដល់​មន្ទីរពេទ្យ ត្រូវ​គ្រូពេទ្យ  បាន​បញ្ជាក់ថា បាន​ផុតដង្ហើម​ស្លាប់​តាមផ្លូវ​បាត់ទៅហើយ​។​

 

​លោក សុខ ម៉េ​ត អាយុ ៥៥​ឆ្នាំ ជា​ម្ចាស់​បាន​បញ្ជាក់ថា រូបលោក​បានប្រគល់​ការងារ​សាងសង់​ផ្ទះ​ជូន​អ្នកម៉ៅការ ឈ្មោះ ប៊ុនធឿន ដោយ​ធ្វើ​ជិត​រួចរាល់​ហើយ នៅតែ​ការ​បោសសំអាត និង​ការចាប់​ដាក់​អំពូល​ភ្លើង​ប៉ុណ្ណោះ បែរជា ជួប​គ្រោះ​អកុសល​បែបនេះ​។​

 

​ក្រោយ​កើតហេតុ អាជ្ញាធរ​មូលដ្ឋាន និង​នគរបាល​ជំនាញ បាន​ចុះ​ពិនិត្យ និង​ធ្វើ​កោសល្យវិច័យ​លើ​សព រួច​ប្រគល់ សព​ជូន​ឪពុក​ដឹកយក​ទៅធ្វើ​បុណ្យ​តាម​ប្រពៃណី​នៅ​ភូមិ​ឃុំ​កើតហេតុ ក្រោម​ការជួយជ្រោមជ្រែង និង​ឧ​ប​ត្ថ​ម្ត​របស់​ម្ចាស់​សំណង់ និង​មេជាង​ផងដែរ​។ ជនរងគ្រោះ និង​មេជាង ត្រូវជា​មា និង​ក្មូ​យ​។ ករណីនេះ​មិន​មានការ​ប្តឹងផ្តល់​អ្វី​នោះទេ ព្រោះ​ជា ឧប្បត្តិហេតុ​ក្នុងពេល​បំពេញការងារ​៕

26-5-2014 (1) 26-5-2014 (2) 26-5-2014 (3)

 

Leave a Reply

(*) Required, Your email will not be published